ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​ខណ្ឌដូនពេញ​ប្តូរ​ទីតាំង​ថ្មី​ដោយ​ស្ងា​ម​ស្ងាត់​ប្រគល់​ដី​ឱ្យ​ក្រុមហ៊ុន​​សង់​អគារ​កម្ពស់​6​ជាន់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាលា​ខណ្ឌដូនពេញ​បាន​ប្តូរម​ក​ធ្វើការ​នៅ​ទីតាំង​ថ្មី (​អតីត​សាលា​ន័​រ​តុ​ន​)

រាជធានី​ភ្នំពេញ ៖ សាលា​ខណ្ឌដូនពេញ​បាន​ប្តូរម​ក​ធ្វើការ​នៅ​ទីតាំង​ថ្មី (​អតីត​សាលា​ន័​រ​តុ​ន​) ដែល​ស្ថិត​នៅ​កែង​ផ្លូវ​លេខ​១១៨ និង​១៩ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០១៧ នេះ​ក្រោយ​ពី​មានការ​ឯកភាព​ពីសា​លា​រាជធានី​ភ្នំពេញ​ប្រគល់​ដី​នោះ​ឲ្យ​ទៅ​ក្រុម​ហុ​៊​ន​ហ្វុ​ល អ​ហ្វ អា​សុ​ី​ស​អុ​ិ​ន​វេស​មិន​ឌឺ​វេឡុ​ប​មិន ដើម្បី​សាសង់​អគារ​ថ្មី​កម្ពស់​៦​ជាន់ ។ 

មន្ត្រី​សាលា​ខណ្ឌដូនពេញ​បាន​បង្ហើប​ឲ្យ​ដឹង​ថា សាលា​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឲ្យ​សាលា​ខណ្ឌដូនពេញ​រុះរើ​ការិយាល័យ​របស់​ខ្លួន​ទៅ​ធ្វើការ​បណ្តោះអាសន្ន​នៅ​ទីតាំង​អតីត​សាលា​ន័​រ​តុ​ន​ដែល​មាន​ទីតាំង​ស្ថិត​នៅ​កែង​ផ្លូវ​លេខ​១៩​និង​១១៨​សង្កាត់​ផ្សារ​ចាស់​ចាប់ពី​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០១៧ នេះ​ទៅ ហើយ​សាលា​ខណ្ឌដូនពេញ​ក៏​បាន​រើ​ចេញ​ជា​បណ្តើរ​តាំងពី​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៧ ដោយ​ស្ងៀមស្ងាត់​មិន​ឲ្យ​មហាជន​ភ្ញាក់​នោះ​ទេ ហើយ​ក៏​ដើម្បី​ប្រគល់​ដី​ទៅ​ឲ្យ​ក្រុម​ហុ​៊​ន ហ្វុ​ល អ​ហ្វ អា​សុ​ី​ស​អុ​ិ​ន​វេស​មិន​ឌឺ​វេឡុ​ប​មិន ធ្វើការ​សាងសង់​អគារ​ថ្មី​កម្ពស់​៦​ជាន់​ជូន​សាលា​ខណ្ឌដូនពេញ​ជា​ថ្នូរ​នឹង​ការ​កាត់​យក​ដី​នៅ​ផ្លូវ​កាច់ជ្រុង​អស់​ប្រមាណ​ជា​ពីរ​ភាគ​បី​នៃ​ផ្ទៃដី​ទំហំ​ជាង​២.០០០​មែ​៉​ត្រ​កា​រ៉េ​របស់​សាលា​ខណ្ឌ ។ 

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា កាលពី​កំឡុង​ខែមីនា ឆ្នាំ​២០១៦ សាលា​រាជធានី​ភ្នំពេញ​ជាមួយនឹង​ក្រុម​ហុ​៊​ន​ពាក់ព័ន្ធ និង​ការ​ទិញ​លក់​ដី​សាលា​ខណ្ឌដូនពេញ​បន្ត​គ្នា​នេះ​គឺ​ក្រុម​ហុ​៊​ន ហ្វុ​ល អ​ហ្វ អា​សុ​ី​ស​អុ​ិ​ន​វេស​មិន​ឌឺ​វេឡុ​ប​មិន ដែល​ជា​ក្រុម​ហុ​៊​ន​ទិញ​ចុង​ក្រោយ​គេ​បាន​សុំ​សិទ្ធិ​គ្រប់គ្រង និង​សិទ្ធិ​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ដី​សាលា​ខណ្ឌដូនពេញ​ទំហំ​១.៤៨៦​មែ​៉​ត្រ​ក្រឡា​ដោយ​ទុក​ឲ្យ​សាលា​ខណ្ឌដូនពេញ​នៅ​សល់​ផ្ទៃ​ទំហំ​តែ​៦០០​មែ​៉​ត្រ​ក្រឡា​បុ​៉​ណ្ណោះ ។ ទីតាំង​អតីត​សាលា​ន័​រ​តុ​ន​ដែល​ស្ថិត​នៅ​កែង​ផ្លូវ​លេខ​១១៨​និង​១៩​សង្កាត់​ផ្សារ​ចាស់​ហើយ​ត្រូវ​បាន​សាលា​ខណ្ឌដូនពេញ​ជួល​នោះ​គឺ​តម្លៃ​ប្រមាណ​ជា​១​មុ​ឺ​ន​ដុល្លារ​ក្នុង​មួយ​ខែ​តែ​មិនដឹង​ថា ខាង​ណា​ជា​អ្នក​ចេញ​លុយ​នោះ​ទេ ដោយឡែក​អគារ​ថ្មី​របស់​ខណ្ឌដូនពេញ​ដែល​ត្រូវ​សាងសង់​នោះ​មាន​កម្ពស់​៦​ជាន់​ហើយ​រយៈពេល​មួយ​ឆ្នាំ​កន្លះ​ទើប​សាងសង់​រួច ។

ការ​ដោះ​ដូរ​ដី​សាលា​ខណ្ឌដូនពេញ​ដ៏​មហាសាល​ទៅ​ឲ្យ​ឈ្មួញ​នេះ​មន្ត្រីរាជការ បុគ្គលិក របស់​សាលា​ខណ្ឌ​មិន​បាន​ទទួល​ប្រាក់​គោលនយោបាយ​នោះ​ទេ​ហើយ​ក៏​មិន​មាន​នរណា​ម្នាក់​ចេញ​មុខ​ធ្វើការ​តវ៉ា​ដែរ​រហូត​មក​ដល់​ពេល​នេះ កន្លង​មក​សាលា​រាជធានី​ភ្នំពេញ​ក៏​បាន​បើក​កិច្ចប្រជុំ​ជា​ច្រើន​លើក​មក​ហើយ​ដើម្បី​សម្រេច​ឲ្យ​សាលា​ខណ្ឌដូនពេញ​ធ្វើការ​រុះរើ​ចេញពី​អគារ​ដែល​កំពុង​បំរើ​ការងារ​បច្ចុប្បន្ន​ទៅ​នៅ​ទីតាំង​ថ្មី គឺ​អតីត​សាលា​ន័​រ​តុ​ន​ស្ថិត​នៅ​កែង​ផ្លូវ​លេខ​១១៨​និង​១៩​សង្កាត់​ផ្សារ​ចាស់​នា​ដើមខែ​ធ្នូ ឆ្នាំ​២០១៦ ដើម្បី​ក្រុម​ហុ​៊​ន​ខាងលើ​មាន​សិទ្ធិ​គ្របគ្រង និង​សិទ្ធិ​ជា​ម្ចាស់​កម្មសិទ្ធិ ។ ទាក់ទិន​នឹង​ការ​រើ​ទីស្នាក់ការ​សាលា​ខណ្ឌដូនពេញ​នេះ​មន្ត្រី​គ្រប់មុខ​ជំនាញ​ណា​ម្នាក់​ចេញ​មុខ​ផ្តល់​បទ​សម្ភាស​ដល់​អ្នកកាសែត​នោះ​ទេ ៕