ដំណើរតាមផ្លូវអាកាសដែលលឿនដូចផ្លេកបន្ទោរបានចាប់ផ្តើមដំណើរការឡើងវិញ បន្ទាប់ពីមានការវិនិយោគប្រមាណ៣៣លានដុល្លារ ។ យន្តហោះដែលលឿនជាងគេនេះមានទំហំតូចនិងធំ ។ យន្តហោះខ្នាតធំអាចដឹកអ្នកដំណើរបាន៤៥នាក់ ។
ដំណើរលឿនដូចផ្លេកបន្ទោរនេះបានបាត់មុខមាត់នៅពេលដែលយន្តហោះ Concorde បានចូលនិវត្តកាលពីឆ្នាំ២០០៣ ប៉ុន្តែដោយសារបច្ចេកវិទ្យាកាន់តែរីកចម្រើន មានន័យថា បច្ចេកវិទ្យាយន្តហោះលឿនជាងសំឡេងនឹងមានវត្តមានឆ្លងមហាសមុទ្រអាត្លង់ទិកឡើងវិញ ។
ក្រុមហ៊ុនបានបង្ហាញថាខ្លួនមានប្រាក់ប្រមាណ៣៣លានដុល្លារជាដើមទុនក្នុងការវិនិយោគ ការអភិវឌ្ឍបច្ចេកវិទ្យា រួមទាំងការសាកល្បងផងដែរ ។ យន្តហោះថ្មីនេះមានឈ្មោះថា XB-1 Baby Boom។
លោក Blake Scholl ជាCEO និងជាស្ថាបនិកក្រុមហ៊ុន Boom បានចេញសេចក្តីប្រកាសព័ត៌មានថា យើងសាកស្រមៃមើលថា យើងធ្វើដំណើរឆ្លងមហាសមុទ្រអាត្លង់ទិកបំពេញការងាររួចរាល់ និងអាចត្រឡប់មកផ្ទះវិញដើម្បីលួងកូនយើងឲ្យដេក ឬយើងអាចសន្សំពេលបានពីរថ្ងៃក្នុងការធ្វើដំណើរទៅមកទៅកាន់ទ្វីបអាស៊ីនោះវាល្អយ៉ាងណា។ នៅពេលដែលពេលវេលាលែងមានកំណត់ តើអ្នកចំណាយពេលវេលាលំហែកាយរបស់អ្នកនៅទីណា ? តើកន្លែងណាទៀតដែលអ្នកនឹងធ្វើពាណិជ្ជកម្ម? តើអ្នកនឹងអាចធ្លាក់ក្នុងកន្លងស្នេហ៍ជាមួយអ្នកណាម្នាក់ដែលនៅក្នុងទ្វីបផ្សេងដែរទេ? ហើយតើមានពេលវេលាច្រើនយ៉ាងណានៅផ្ទះជាមួយអ្នកដែលត្រូវការអ្នកនោះ ? ហេតុនេះការបង្កើតយន្តហោះដែលហោះលឿនជាងសំឡេងមិនមែនជារឿងងាយស្រួលទេ ប៉ុន្តែវាមានសារសំខាន់ណាស់ ។
Boom ជឿជាក់ថា ពួកគេអាចបង្កើតយន្តហោះដែលមានសមត្ថភាពក្នុងការហោះហើរក្នុងល្បឿន១៤៥១ម៉ាយ ក្នុងមួយម៉ោង ឬ២.៣៣៥,១៥៨គីឡូម៉ែត្រ ក្នុងមួយម៉ោង ។ ឆ្លងតាមល្បឿននេះ វាអាចដឹកអ្នកពីទីក្រុងឡុងដ៍ទៅទីក្រុងញូវយ៉កប្រហែលប្រើពេលវេលាបីម៉ោង ហើយអ្នកត្រូវចំណាយប្រាក់ប្រមាណ២៥០០ដុល្លារ ក្នុងពេលធ្វើដំណើរម្តង ៕
ចែករំលែកព័តមាននេះ