បង្ក្រាបជនប្រើប្រាស់សារធាតុញៀនបាន២នាក់ ក្នុងស្រុកលើកដែក
ខេត្តកណ្តាល ៖ ជនប្រើប្រាស់នូវសារធាតុញៀនចំនួន២នាក់ ត្រូវបាននគរបាលស្រុកលើកដែកបង្ក្រាបបានកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង៩ និង៣០នាទីយប់
ខេត្តកណ្តាល ៖ ជនប្រើប្រាស់នូវសារធាតុញៀនចំនួន២នាក់ ត្រូវបាននគរបាលស្រុកលើកដែកបង្ក្រាបបានកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង៩ និង៣០នាទីយប់
ខេត្តកណ្តាល ៖ ជនប្រើប្រាស់នូវសារធាតុញៀនចំនួន២នាក់ ត្រូវបាននគរបាលស្រុកលើកដែកបង្ក្រាបបានកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង៩ និង៣០នាទីយប់ នៅចំណុចដីឡូត៍ចម្ការរំដេង ស្ថិតក្នុងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តល។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា នៅយប់ថ្ងៃខាងលើកម្លាំងប៉ុស្តិ៍សហការណ៍ជាមួយជំនាញស្រុកបានជិះម៉ូតូល្បាតតាមមូលដ្ឋាន ខណៈមកដល់មុខសាលាឃុំព្រែកទម្លាប់ ត្រង់ចម្ការរំដេង ក៏ប្រទះឃើញបុរស២នាក់ ១.ឈ្មោះ អុលសំអឿន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែកនិងទី២.ឈ្មោះ វុន សាវេន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំជាមួយគ្នា។
នៅកន្លែងស្ងាត់ដោយមានការសង្ស័យកម្លាំងបានឃាត់ខ្លួនធ្វើការឆែកឆេរដកហូតបានវត្ថុតាងបានកាបូបដៃចំនួន២សំបកកញ្ចប់បារីម៉ាកMEVUIS ចំនួន១ ក្នុងនោះមាន(ក្រដាស់ពណ៌ទឹកប្រាក់កាត់រួចចំនួន៣សន្លឹក ថង់ច្រកថ្នាំញៀនជក់អស់ចំនួន១កបញ្ចប់តូច) សម្ភារសម្រាប់ជក់(ដបទឹកប្រភេទខ្លីមានដាក់ទឹក និងទុយោសម្រាប់ជក់ចំនួន៣ដើម) ដែកកេះចំនួន២ និងទូរស័ព្ទដៃម៉ាកណូគា អិនចុចពិល សំបកពណ៌ស១គ្រឿង។ជនទាំង២នាក់រួមនឹងវត្ថុតាងត្រូវសមត្ថកិច្ចស្រុក កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ចែករំលែកព័តមាននេះ