ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ជួញដូរ​គ្រឿងញៀន​៤​នាក់ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ កាលពី​វេលា​ម៉ោង​៨​និង​០០​នាទី​យប់ ថ្ងៃ​ទី​២៩ មីនា ២០១៧ កម្លាំង​អធិការ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់

ខេត្តបន្ទាយមានជ័យ ៖ កាលពី​វេលា​ម៉ោង​៨​និង​០០​នាទី​យប់ ថ្ងៃ​ទី​២៩ មីនា ២០១៧ កម្លាំង​អធិការ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ម្នាក់​ឈ្មោះ ឡុ​ង អៀ​ប ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ដកហូត​បាន​ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​២​ថង់​តូច​។

តាម​ការ​សារភាព​របស់​ឈ្មោះ ឡុ​ង អៀ​ប នៅ​ថ្ងៃ​ទី​៣០ មីនា ២០១៧ វេលា​ម៉ោង​១០ និង​០០​នាទី​ព្រឹក សមត្ថកិច្ច​បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​២ នាក់​ទៀត នៅ​ចំណុច​ភូមិ​ចាន់​គី​រី សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ទី​.​ឈ្មោះ អ៊ួ​ច​ណា​រ៉េ​ត ហៅ​តុ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទី​២.​ឈ្មោះ វឿ​ន ស៊ី​និ​ត អាយុ​២០​ឆ្នាំ ត្រូវជា​ប្រពន្ធ ដកហូត​បាន​ម្សៅ​ក្រាម​ស​ថ្លា​៤​ថង់ ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​១ ដែកកេះ​៤៦ ទុយោ និង​ថង់​ស​ថ្លា​មួយ​ចំនួន។

នៅ​ថ្ងៃខែ​ដដែល​ម៉ោង​២​និង​៣០​នាទី​រសៀល សមត្ថកិច្ច​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ ស្រេង ចាន់​រិ​ទ្ធ ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ចំណុច​ភូមិ​អូរ​ជ្រៅ សង្កាត់​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ដកហូត​បាន​ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​១៤​ថង់ ដែកកេះ​២ ថង់​ស​ថ្លា​មួយ​ចំនួន​។ សរុប​ជនសង្ស័យ​ចំនួន​៤​នាក់ ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​២០​ថង់ ដប​កែ​ច្នៃ​សម្រាប់​ជក់​៣ ទុយោ និង​ថង់​ស​ថ្លា​សម្រាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន អ្នក​ទាំង​៤​នាក់​ជា​បក្ខពួក​តែ​មួយ​៕