ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​២​ថ្ងៃ​បាន​ចំនួន​៧​នាក់ បញ្ជូន​ទៅ​តុលាការខេត្ត

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀ.ន​ខេត្ត បាន​ចូលរួម​សហ​ការណ៍​ជាមួយ​កម្លាំង​ចម្រុះ​បាន​ចុះ​បង្ក្រាប​ករណី​ចាត់ចែង

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ចូលរួម​សហ​ការណ៍​ជាមួយ​កម្លាំង​ចម្រុះ​បាន​ចុះ​បង្ក្រាប​ករណី​ចាត់ចែង និង​សម្រួល​ឱ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ក្នុង​រយៈពេល​២​ថ្ងៃ ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជន​ញៀន​ថ្នាំ​ប្រុស ស្រី ចំនួន​៧​នាក់ យក​មក​សួរនាំ​នៅ​ការិយាល័យ ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​។

ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​គ្រឿងញៀន​រយៈពេល​២​ថ្ងៃ គឺ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣០-៣១ ខែមីនា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ក្រុង​ខេត្តសៀមរាប​។ តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន កម្លាំង​ជំនាញ​បាន​តាមដាន​ជា​រៀងរាល់ថ្ងៃ ឃើញជាក់ស្តែង​នៅ​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៧ ទើប​ចុះ​សហ​ការណ៍​ជាមួយ​កម្លាំង​ចម្រុះ​បង្ក្រាប​ករណី​ចាត់ចែង និង​សម្រួល​ឱ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ស្ថិត​នៅ​ចំណុច​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ក្រុង ខេត្តសៀមរាប រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស ស្រី បានជា​បន្តបន្ទាប់​ចំនួន​៧​នាក់ រួច​យក​មក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ​។​

ប្រភព​បាន​បន្ត​ថា ជនសង្ស័យ​ប្រុស​ស្រី​ទាំង​០៧​នាក់​មាន ទី​០១.​ឈ្មោះ ខឿន ហុង ហៅ​លក ភេទ​ប្រុស​អាយុ​២០​ឆ្នាំ មុខរបរ​គ្មាន​ទីលំនៅ ភូមិ​ពង្រ ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប (​ប្រើប្រាស់​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ទី​០២.​ឈ្មោះ ចេក ជ័យ ហៅ​ឆែប ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ក្រុង ខេត្ត​សៀម រាប (​ប្រើប្រាស់​)(​មាន​សារធាតុ​ញៀន​ខ្លួន​) ទី​០៣. ឈ្មោះ សោម វាសនា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ក្រុង ខេត្តសៀមរាប (​ប្រើប្រាស់​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ទី​០៤.​ឈ្មោះ ហេង បូ​រ៉ា ហៅ​បឹ​ប ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ក្រុង ខេត្តសៀមរាប (​ប្រើប្រាស់​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)។

ទី​៥.​ឈ្មោះ ហេង រស្មី ភេទ​ស្រី អាយុ​១៧​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ក្រុង​/​ខេត្តសៀមរាប​(​ប្រើប្រាស់​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ទី​៦.​ឈ្មោះ សុខ ចាន់​ធា ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ទីលំនៅ​ភូមិ​ចុង​កៅស៊ូ  សង្កាត់​ស្ល​ក្រាម ក្រុង ខេត្តសៀមរាប​(​ចាត់ចែង​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) និង​ទី​០៧.​ឈ្មោះ អាំង សុ​ចំរើន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ទីលំនៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ក្រុង ខេត្តសៀមរាប​(​ចាត់ចែង និង​សម្រួល​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។

ក្រោយ​ពី​កម្លាំង​ជំនាញ​បាន​ដកហូត​វត្ថុ​តាង​មួយ​ចំនួន ដូច​ជា​ឧបករណ៍​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​។ បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស ស្រី ចំនួន​៧​នាក់ បញ្ជូន​ទៅ​ប​ញ្ចូ​ន​មណ្ឌល​កែប្រែ ចំណែក ជនសង្ស័យ​២​នាក់ និង​វត្ថុ​តាង បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​៕