តុលាការកំពូលបដិសេធការសុំនៅក្រៅឃុំរបស់លោក នី ចរិយា
រាជធានីភ្នំពេញ ៖ ចៅក្រមតុលាការកំពូលលោក ឃឹម ប៉ុន ចៅក្រមជំនុំជំរះនៅព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៧ បានប្រកាសសាដីកាតម្កល់សាដីកាសាលាឧទ្ធរណ៍ទុកជាបានការ
រាជធានីភ្នំពេញ ៖ ចៅក្រមតុលាការកំពូលលោក ឃឹម ប៉ុន ចៅក្រមជំនុំជំរះនៅព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៧ បានប្រកាសសាដីកាតម្កល់សាដីកាសាលាឧទ្ធរណ៍ទុកជាបានការ
រាជធានីភ្នំពេញ ៖ ចៅក្រមតុលាការកំពូលលោក ឃឹម ប៉ុន ចៅក្រមជំនុំជំរះនៅព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៧ បានប្រកាសសាដីកាតម្កល់សាដីកាសាលាឧទ្ធរណ៍ទុកជាបានការ គឺបន្តឃុំខ្លួនលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬ គ.ជ.ប ។
លោក សំ សុគង់ ជាមេធាវីការពារក្ដីលោក នី ចរិយា បានថ្លែងថា លោកមិនអាចទទួល យកបានទេដែលតុលាការកំពូលសម្រេចតម្កល់សាដីការបស់សាលាឧទ្ធរណ៍ គឺមិនបានផ្តល់ យុត្តិធម៌ឲ្យកូនក្តីរបស់លោកនោះទេ ។ លោកបញ្ជាក់បន្ថែមថា លោកបានដាក់ពាក្យសុំឲ្យតុលា ការក្រុងភ្នំពេញបិទការស៊ើបសួរលោក នី ចរិយា កាលពីខែកុម្ភៈ ដើម្បីឆាប់បានជំនុំជំរះ ។
លោកមេធាវីបានលើកឡើងថា តុលាការកំពូល និងសាលាឧទ្ធរណ៍បានសំអាងលើការចោទប្រកាន់លោក នី ចរិយា ពីបទសមគំនិតសូកប៉ាន់សាក្សី ។ ទោះបីតុលាការចោទប្រកាន់ពីបទឧក្រិដ្ឋក៏ដោយក៏មិនមែនជាមូលហេតុនៃការមិនអាចដាក់ឲ្យនៅក្រៅឃុំដែរ ។ ក្នុងច្បាប់គឺគេគិតពីសេរីភាពរបស់ជនជាប់ចោទ ។
គួរបញ្ជាក់ថា ក្រៅពីសំណុំរឿងបទសមគំនិតសូកប៉ាន់សាក្សីនេះតុលាការក្រុងភ្នំពេញនិងសាលាឧទ្ទរណ៍បានផ្តន្ទាទោសលោក នី ចរិយា ក្នុងសំណុំរឿងមួយផ្សេងទៀតដែលមន្ត្រីតុលាការខេត្តសៀមរាបដែលលោកបានលើកឡើងពេលសន្និសីទកាសែទដែលតុលាការចោទថាប៉ះពាល់ដល់យុត្ថាធិការតុលាការផ្តន្ទាទោស១ឆ្នាំ ៦ខែ ហើយសំណុំរឿងនេះកំពុងស្ថិតក្នុងដៃតុលាការនៅឡើយ ៕
ចែករំលែកព័តមាននេះ