គួរឱ្យអាសូរកុមារាអាយុ1ឆ្នាំ
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានរ៉ឺម៉កមួយគ្រឿងបើកបរបញ្ច្រាសទិសដៅចរាចរណ៍ក៏ត្រូវរ៉ឺម៉កមួយគ្រឿងទៀត
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានរ៉ឺម៉កមួយគ្រឿងបើកបរបញ្ច្រាសទិសដៅចរាចរណ៍ក៏ត្រូវរ៉ឺម៉កមួយគ្រឿងទៀត
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានរ៉ឺម៉កមួយគ្រឿងបើកបរបញ្ច្រាសទិសដៅចរាចរណ៍ក៏ត្រូវរ៉ឺម៉កមួយគ្រឿងទៀតបើកមកបុកកង់ដែលដាក់នៅលើរ៉ឺម៉កដែលបើកបញ្ច្រាសទិសបណ្តាលឱ្យខ្ទាតទៅប៉ះនឹងកុមារាម្នាក់ស្លាប់បាត់បង់ជីវិត ខណៈពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
កុមារាដែលបានស្លាប់មានឈ្មោះ ណាល់ ផានីត អាយុ១ឆ្នាំ មានឪពុកឈ្មោះ ទូន ណាល់ អាយុ៣៦ឆ្នាំ មុខរបរបើករថយន្ត និងម្តាយមានឈ្មោះ ណាង ឈុកលាង អាយុ៤៥ឆ្នាំ មុខរបរលក់ផ្កាតាមដងផ្លូវមានកូនចំនួន៦នាក់ ប្រុស៣នាក់ ស្រី៣នាក់ ចំណែកឯកុមារារងគ្រោះជាកូនទី៦ ស្នាក់នៅផ្ទះរបស់អង្គការស្កត់ ក្រុម៩ ភូមិព្រៃទល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាជ័យ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរ៉ឺម៉កម៉ូតូមួយគ្រឿង ពាក់ស្លាកលេខ កំពង់ស្ពី 1D-2184 បើកបរដោយបុរសម្នាក់មានឈ្មោះ ភា រុន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបររត់រ៉ឺម៉កម៉ូតូ ស្នាក់នៅផ្ទះជួលម្តុំផ្សារស្ទឹងមានជ័យចាស់ មានស្រុកកំណើតនៅភូមិស្រងែ ឃុំស្រងែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដឹកស្ត្រីនិងក្មេងប្រុសស្រី៥នាក់ទៀត ហើយបានដាក់កង់មួយគ្រឿងនៅលើរ៉ឺម៉កធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុន្នីរ៉េត ក្នុងទិសដៅពីកើតទៅលិចដែលបើកបរបញ្ច្រាសទិសដៅចរាចរណ៍បំរុងបត់ទៅផ្លូវបេតុងអត់លេខ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងទៀត ពាក់ស្លាកលេខ ព្រៃវែង 1B-1715 បើកបរដោយបុរសម្នាក់មានឈ្មោះ ម៉ូញ ម៉ៅ អាយុ២៩ឆ្នាំ ជាអ្នកបើករ៉ឺម៉កដឹកអីវ៉ាន់ ស្នាក់ផ្ទះជួល ម្តុំលូប្រាំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ស្រុកកំណើតភូមិទឹកថ្លា ឃុំស្វាយអន្ទរ ស្រុកព្រែកភ្តៅខេត្តព្រៃវែង បើកម៉ូតូសណ្តោងរ៉ឺម៉កចេញមកពីផ្លូវបេតុងអត់លេខក្នុងទិសដៅពីត្បូងទៅជើងបានបត់ស្តាំទៅផ្លូវព្រះមុន្នីរ៉េតពេលមកដល់ចំណុចកើតហេតុក៏បានគេចពីរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកទៅខាងឆ្វេងបណ្តាលឱ្យរ៉ឺម៉កទៅបុកនឹងកង់ដែលដាក់នៅលើម៉ូតូរ៉ឺម៉កខាងលើបង្កឱ្យខ្ទាតទៅបុកចំទ្រូងកុមារារងគ្រោះខាងលើរងរបួសធ្ងន់ ភ្លាមៗនោះស្ត្រីជាម្តាយបានដឹកកុមារារងគ្រោះតាមរ៉ឺម៉កម៉ូតូមួយគ្រឿងទៀតយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យកុមារជាតិ តែជាអកុសលខណៈពេលដែលបញ្ជូនទៅដល់មន្ទីរពេទ្យកុមារារងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ក្រោយពេលកើតហេតុម៉ូតូរ៉ឺម៉កទាំងពីររួមទាំងអ្នកបើកបរត្រូវបានសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែង និងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ