ចាប់ខ្លួនអតីតកុងស៊ុលឡាវប្រចាំនៅកម្កុជាពីបទឆបោកប្រាក់30ម៉ឺនដុល្លារ(មានវីដេអូ)
រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃកាលពីព្រឹថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ បានចាប់បញ្ជូនអតីតកុងស៊ុលឡាវ
រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃកាលពីព្រឹថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ បានចាប់បញ្ជូនអតីតកុងស៊ុលឡាវ
រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃកាលពីព្រឹថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ បានចាប់បញ្ជូនអតីតកុងស៊ុលឡាវម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញពាក់ពន្ធករណីឆបោក លុយកាក់ពីមិត្តភក្តិជិត៣០ម៉ឺនដុល្លារអាមេរិក ។
ទោះជាយ៉ាងណាក្តីសមត្ថកិច្ចគ្រាន់តែបង្ហើបឲ្យដឹងថា បុរសដែលគេស្គាល់ថា ជាអតីតកុងស៊ុលប្រចាំនៅកម្ពុជារូបនោះឈ្មោះ សិរីឧត្តម អាយុ៦១ឆ្នាំ ។ រីឯដើមបណ្តឹងក្នុងសំណុំរឿងនេះមានឈ្មោះ អ៊ាប ប៉ៃ ជាមិត្តភក្តិគ្នាជាមួយលោក សិរីឧត្តម និងមានមុខរបរជាពាណិជ្ជករ ។ នៅសាលាដំបូងរាជធានីភ្នំពេញត្រូវបានគេបង្ហើបឲ្យដឹងថា ជនជាប់សង្ស័យកាលនៅធ្វើកុងស៊ុលប្រចាំកម្ពុជាបានដើរបោកប្រាស់មិត្តភក្តិថា ខ្លួនមានប្រាក់រាប់លានដុល្លារអាមេរិកនៅក្នុងកុងធនាគារក្រៅប្រទេសហើយចង់វិនិយោគទុនជាមួយមិត្ត ។
ពេលនោះជនជាប់សង្ស័យបានបបួលជនរងគ្រោះជាដើមបណ្តឹងដើរមើលកាងារដែលត្រូវបោះទុនសម្រាប់វិនិយោគ ពេលខ្លះចេញទៅក្រៅប្រទេសនាំមិត្តភក្តិដើរចាយវាយអស់លុយកាក់អត់ប្រយោជន៍ រហូតជំពាក់គេជិត៣០ម៉ឺនដុល្លារអាមេរិក ។ ហើយជាក់ស្តែងដើមបណ្តឹងគឺលោក អ៊ាប ប៉ៃ ក៏ត្រូវបានបោកអស់៧ម៉ឺនដុល្លារអាមេរិកដែរ ទើបត្រូវបានម្ចាស់ប្រាក់ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ