ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​រន្ទា​មួយ​នៅ​ភាគ​កណ្តាល​ចិន​ស្លា.ប់​9​នាក់

7 ឆ្នាំ មុន

យោង​តាម​ស៊ី​ន​ហួ​ថា អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​នា​ថ្ងៃ​ទី​៣១ មីនា ថា មនុស្ស​៩​នាក់​ស្លា.ប់ ហើយ​៦​នាក់​ទៀត​រង​របួស ដោយ​រន្ទា​មួយ​ផ្នែក​សម្រាប់​ការ​សាងសង់​អគារ​មួយ​បាន​បាក់​នៅ​ខេត្ត​ហ៊ូ​បី ភាគ​កណ្តាល​ចិន

យោង​តាម​ស៊ី​ន​ហួ​ថា អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​នា​ថ្ងៃ​ទី​៣១ មីនា ថា មនុស្ស​៩​នាក់​ស្លាប់ ហើយ​៦​នាក់​ទៀត​រង​របួស ដោយ​រន្ទា​មួយ​ផ្នែក​សម្រាប់​ការ​សាងសង់​អគារ​មួយ​បាន​បាក់​នៅ​ខេត្ត​ហ៊ូ​បី ភាគ​កណ្តាល​ចិន ។

អាជ្ញាធរ​ទីក្រុង MACHENG និយាយ​ថា ពួក​អ្នក​ជួយ​សង្គ្រោះ​នៃ​ភ្នាក់ងារ​សង្គ្រោះ​បន្ទាន់​បាន​ប្រើ​ពេល​ដល់​៥៩​ម៉ោង​ក្នុង​ការ​ជួយ​សង្គ្រោះ​កម្មករ​ទាំងឡាយ​ក្រោយ​ការ​បាក់​រន្ទា​នេះ រួច​កម្មករ​ចុង​ក្រោយ​គេ​រក​ឃើញ​នា​ថ្ងៃ​ទី​៣០ មីនា ។ អ្នក​របួស​ទាំងអស់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។

តាម​ពិត​ទៅ​គ្រោះថ្នាក់​នេះ​កើត​តាំងពី​ថ្ងៃ​ទី​២៧ មីនា មក​ម្ល៉េះ​វេលា​ម៉ោង​១៤​និង​៣៥​នាទី​ម៉ោង​ក្នុងស្រុក​នៅ​ឯ​ការដ្ឋាន​សាងសង់​មួយ​នៃ​ឧទ្យាន​រាំ​អាត់​ត្រាក់​ស្យុ​ង នៃ​ទីក្រុង MACHENG ។ មនុស្ស​៩​នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន ។ អាជ្ញាធរ​ខេត្ត​ទទួល​បន្ទុក​ត្រួតពិនិត្យ​សន្តិសុខ​ការងារ​បាន​បញ្ជូន​ក្រុមការងារ​មួយ​ទៅ​កាន់​ទីក្រុង​នេះ​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​លើ​គ្រោះថ្នាក់​នេះ ៕