ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេក គឹ​ម​ផៃ និង ចាន់ ប៊ុ​ន​ហឿ​ន ត្រៀម​កណ្ដាប់ដៃ​ប៉ះ​ថៃ​យប់ស្អែក​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​យប់​ថ្ងៃ​សៅរ៍​ទី​១ មេ​សា ស្អែកនេះ ប្រដាល់​អន្តរជាតិ​ពេល​រាត្រី​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នឹង​បើក​រេញ​ឱ្យ​កីឡាករ​កម្ពុជា និង​ថៃ​៤​រូប​ប៉ះ​គ្នា ។

កីឡាករ សេក គឹ​ម​ផៃ និង​កីឡាករ ចាន់ ប៊ុ​ន​ហឿ​ន នឹង​ក្លាយជា

រាជធានី​ភ្នំពេញ ៖   នៅ​យប់​ថ្ងៃ​សៅរ៍​ទី​១ មេ​សា ស្អែកនេះ ប្រដាល់​អន្តរជាតិ​ពេល​រាត្រី​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នឹង​បើក​រេញ​ឱ្យ​កីឡាករ​កម្ពុជា និង​ថៃ​៤​រូប​ប៉ះ​គ្នា ។

កីឡាករ សេក គឹ​ម​ផៃ និង​កីឡាករ ចាន់ ប៊ុ​ន​ហឿ​ន នឹង​ក្លាយជា​គូប្រកួត​ស៊ីសាច់ហុតឈាម​ជាមួយ​កីឡាករ​ថៃ​២​រូប​ទៀត​សម្រាប់​ព្រឹត្តិការណ៍​នេះ ។

ការ​ប្រកួត​របស់​កីឡាករ​ទាំង​៤​រូប​នៅ​រាត្រី​នេះ នឹង​ទទួល​បានការ​ចាប់អារម្មណ៍​មិន​ខុស​ពី​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ផ្សេង​ទៀត​នោះ​ទេ បើ​ទោះជា​ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ចាប់ពី​ម៉ោង​៨​យប់ និង​មិនមែន​ជា​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ ក្ដី ។ កីឡាករ​ម្នាក់​ៗ​ទាំង​កម្ពុជា និង​បរទេស​សុទ្ធតែ​ប្ដេជ្ញា​រួម​គ្នា​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​មួយ​នេះ​កក្រើក​សង្វៀន​ក្នុង​ពេល​កីឡាករ​បរទេស​ក៏​បាន​រុញ​ឱ្យ​ការ​ប្រកួត​នា​ស​ប្ដា​ហ៍​កន្លង​មក តាំងពី​បង្កើត​ឡើង​មាន​ភាព​ទាក់ទាញ ។ សេក គឹ​ម​ផៃ និង​ចាន់ ប៊ុ​ន​ហឿ​ន  គឺជា​សមាភាព​កីឡាករ​កម្ពុជា​ដែល​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ទាំង​២​ដែល​ជា​ជើង​ខ្លាំង​មក​ពី​ទីក្រុង​បាងកក ។

សមាសភាព​កីឡាករ​ទាំង​៤​រូប​មានការ​ផ្គូផ្គង​ក្រោម​ការ​ស្នើ​សុំ​របស់​គ្រូបង្វឹក​ទាំង​សងខាង ដើម្បី​ឱ្យ​ពួក​គេ​បាន​សាក​កម្លាំង​គ្នា​នៅ​លើ​សង្វៀន​អន្តរជាតិ​ទាំងមូល ។ អ្នក​ស្នេហា​កីឡាប្រដាល់​មិន​ចាត់​ទុក​ថា ពួក​គេ​ជា​កីឡាករ​លំដាប់​កំពូល​នៅ​ក្នុង​វិស័យ​ប្រដាល់​នោះ​ទេ ប៉ុន្តែ​ម្នាក់​ៗ​បានទទួលស្គាល់​ថា កីឡាករ​ទាំង​៤​រូប​សុទ្ធតែ​មាន​សមត្ថភាព​អាច​តតាំង​គ្នា​ឱ្យ​កក្រើក​សង្វៀន​ប្រដាល់​បាន ។ ក្រុម​មន្ត្រី​បច្ចេកទេស​បាន​អះអាង​ថា កីឡាករ​កម្ពុជា និង​កីឡាករ​ថៃ សុទ្ធតែ​ត្រៀម​រៀងខ្លួន ទើប​ការ​ប្រកួត​ដែល​នឹង​ធ្វើ​ឡើង​នៅ​យប់​ថ្ងៃ​សៅរ៍​ស្អែកនេះ​មិន​ខុស​ពី​ការ​ប្រកួត​ស៊ីសាច់ហុតឈាម​នៅ​លើ​សង្វៀន ។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បង្ហាញ​ទំនុកចិត្ត​ខ្ពស់​ថា កីឡាករ​កម្ពុជា និង​កីឡាករ​ថៃ​នឹង​មិន​លក់​ការ​ប្រកួត​ដោយ​ការ​ធ្វើ​ចាញ់​ដើម្បី​កុំឱ្យ​មានការ​រិះគន់​ណាមួយ​ក្រោយ​ពេល​ប្រកួត​ចប់ ។ ម្យ៉ាង​មក​ពី​ក្រុមការងារ​របស់​លោក​ក៏​មាន​គណៈកម្មការ​វាយតម្លៃ​ពី​ការ​ប្រកួត​ចាញ់​មិន​ប្រក្រតី​ផង ទើប​លោក​យល់​ថា កីឡាករ​ដែល​មានឈ្មោះ​ឡើង​ប្រកួត​នៅ​លើ​សង្វៀន​នា​យប់​នេះ នឹង​មិន​ធ្វើ​ឱ្យ​ខូច​ក្រេ​ឌី​ត​ឡើយ ។ លោក​ថា ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ធ្លាប់​បាន​ដេញ​ចោល​កីឡាករ និង​ពិន័យ​មិន​ឱ្យ​ឡើង​ប្រកួត​ច្រើន​មក​ហើយ ទើប​កីឡាករ​ភាគច្រើន​មិន​ហ៊ាន​សម្ដែង​ធ្វើ​ចាញ់​ណាមួយ​នោះ​ទេ​នៅ​ក្នុង​ការ​គ្រប់គ្រង​របស់​លោក ។

ការ​ប្រកួត​មិត្តភាព​នៅ​ថ្ងៃ​សៅរ៍ស្អែក​នេះ​វិញ លោក ញាណ សុធី បញ្ជាក់​ថា កីឡាករ សេក គឹ​ម​ផៃ មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Phlay Noy ។ លោក​ថា កីឡាករ​កម្ពុជា​នឹង​មិន​ភ្លាត់​ឱ្យ​ចាញ់​សម្រាប់​ការ​ប្រកួត​នេះ​ទេ ព្រោះ​បើ​ឈ្នះ​នឹង​ឡើង​ក្រេ​ឌី​ត តែបើ​ចាញ់​នឹង​រង​ការ​រិះគន់​ថា​ប្រកួត​ធ្លាក់ដៃ ។ លោក​ថា កីឡាករ​រូប​នេះ នឹង​ត្រូវការ​ឈ្នះ​ដើម្បី​លុបលាង​ភាព​អាម៉ាស់ ខណៈ​ដែល​កីឡាករ​ថៃ​ក៏​ប្រា​ថា្ន​ចង់​ឈ្នះ​ដូច​គ្នា ។

កីឡាករ​ថៃ​ត្រូវ​លោក​ប្រកាស​ថា ធ្លាប់​ប្រកួត​១០៥​លើក ឈ្នះ​៨២​លើក  ចាញ់​១៩​លើក និង​ស្មើ​៤​លើក ក្នុង​ពេល​កីឡាករ​កម្ពុជា​ឆ្លងកាត់​ការ​ប្រកួត​បាន​តែ​៦៦​លើក ឈ្នះ​៥៩​លើក និង​ចាញ់​៧​លើក ។

សម្រាប់​កីឡាករ ចាន់ ប៊ុ​ន​ហឿ​ន លោក ញាណ សុធី បញ្ជាក់​ថា គេ​ត្រូវ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Num Satoek ។ លោក​ថា ឆ្លងកាត់​ការ​ប្រកួត​បាន​ច្រើន​លើក លោក​ក៏​មិន​ទាន់​ហ៊ាន​ទុកចិត្ត​កីឡាករ​ថៃ​១០០​ភាគរយ​នោះ​ដែរ ដោយសារ​សំអាង​ថា កីឡាករ​កម្ពុជា​ក៏​ល្អ​ផង​ដែរ ។ លោក​ថា កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៨៤​លើក ឈ្នះ​៦៥​លើក ចាញ់​១៨​លើក និង​ស្មើ​១​លើក ក្នុង​ពេល​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​បាន​ដល់​៥៦​លើក ឈ្នះ​៤៩​លើក និង​ចាញ់​៧​លើក ទើប​លោក​ប្រកាស​ថា​មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង ៕