រថយន្តដឹកភេសជ្ជៈបុកបង្គោលភ្លើងបាក់ទាំងព្រឹកនៅស្តុបផ្សារដីហុយ
រាជធានីភ្នំពេញ ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកភេសជ្ជៈចំណុះ៥តោនមួយគ្រឿងបានបើកបត់ត្រលប់ក្រោយក៏ជ្រុលទៅបុកបង្គោលភ្លើង
រាជធានីភ្នំពេញ ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកភេសជ្ជៈចំណុះ៥តោនមួយគ្រឿងបានបើកបត់ត្រលប់ក្រោយក៏ជ្រុលទៅបុកបង្គោលភ្លើង
រាជធានីភ្នំពេញ ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកភេសជ្ជៈចំណុះ៥តោនមួយគ្រឿងបានបើកបត់ត្រលប់ក្រោយក៏ជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹងបណ្តាលឱ្យបាក់ហើយរថយន្តបានរងការខូចខាតធ្ងន់ធ្ងរ ចំពោះអ្នកបើកបរបានគេចខ្លួនបាត់ ។
គ្រោះថ្នាក់នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចស្តុបផ្សារដីហុយ ស្ថិតតាមបណ្ដោយផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
រថយន្តដែលជួបគ្រោះថ្នាក់ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-3743 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរម្នាក់បានរត់គេចខ្លួនបាត់ ។ តាមព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តនោះបើកបរក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ខណៈពេលមកដល់ចំណុចខាងលើស្រាប់តែរថយន្តនោះបានទាញចង្កូតបត់ត្រលប់ក្រោយវិញយ៉ាងលឿនក៏ជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹង បណ្ដាលឱ្យបាក់ដាច់ទ្រេតមកលើរថយន្តតែសំណាងល្អមិនមានបង្កការគ្រោះថ្នាក់ដល់អ្នកដំណើរឡើយ ៕
ចែករំលែកព័តមាននេះ