ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ចាញ់បោក​មេខ្យល់​ឆ្លង​ដែន​ខុសច្បាប់​ត្រូវ​អាជ្ញាធរ​ថៃ​ឃាត់ខ្លួន

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ជាង​30​នាក់​ត្រូវ​បាន​ទាហាន​ឈុត​ខ្មៅ​ថៃ​ឃាត់ខ្លួន

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ជាង​30​នាក់​ត្រូវ​បាន​ទាហាន​ឈុត​ខ្មៅ​ថៃ​ឃាត់ខ្លួន​ខណៈ​ពួក​គេ​ឆ្លង​ដែន​ទៅ​មក​ដី​ថៃ​ខុសច្បាប់​តាម​ច្រករបៀង ក្នុងស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ​ឈម​ទឹកដី​កម្ពុជា​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។ ពលករ​ទាំងអស់​ខាងលើ​មាន​6​នាក់​ទើប​ចេញពី​កម្ពុជា​ដោយ​កាន់​លិខិតឆ្លងដែន​ក្លែងក្លាយ​ក្រៅពី​នេះ​គឺជា​ពលករ​ទើប​វិល​ត្រឡប់​ពី​តាម​បណ្តា​ខេត្ត​ក្រុង​ក្នុង​ប្រទេស​ថៃ ។ 

យ៉ាងណា​ក៏​ដោយ​ពលករ​ទាំងអស់​ខាងលើ​មិន​ត្រូវ​បាន​គេ​បង្ហើប​ឲ្យ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ព្រោះ​ពេល​នេះ​ភាគី​ថៃ​កំពុង​សួរនាំ​មិន​ទាន់​បញ្ជូន​ត្រឡប់​ប្រគល់​ឲ្យ​មន្ត្រី និង​សមត្ថកិច្ច​កម្ពុជា​នៅឡើយ​ទេ ។ 

តាម​ប្រភព​ពី​ស្រុក​អារញ្ញ​បានឱ្យ​ដឹង​ថា ពលករ​ទាំងអស់​រួម​ទាំ​ពលករ​កាន់​លិខិត​ក្លែងក្លាយ​ពុំ​មាន​ពលករ​ណា​ត្រូវ​បាន​គេ​យកទោស​ពៃ​ឡើយ​ដោយ​សមត្ថកិច្ច​ចាត់​ទុក​ថា ពួក​គេ​សុទ្ធតែ​ជា​ជន​រង​គ្រោះ និង​ចាញ់បោក​គេ ។ ជាមួយ​គ្នា​នេះ​កងកម្លាំង​ទាហាន​ថៃ​ក៏​បាន​ផ្តាំផ្ញើ​ថា បើ​ពលករ​វិល​ត្រឡប់​ពី​តាម​បណ្តា​ខេត្ត​ក្រុង​ក្នុង​ប្រទេស​ថៃ​ត្រូវ​ទៅ​ស្រុក​កំណើត​ចូលរួម​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នា​ពេល​ខាង​មុខ​ពេល​ដល់​ព្រំដែន​គ្មាន​ឯកសារ​ត្រូវ​ទំនាក់ទំនង​ជាមួយ​ពួក​គេ​(​ទាហាន​) គេ​នឹង​ជួយ​មិន​ត្រូវ​ចាញ់បោក​មេខ្យល់ ឬ​ឲ្យ​គេ​នាំ​ដើរ​កាត់​ព្រៃ​ឆ្លង​ដែន​ប្រថុយប្រថាន​ខុសច្បាប់ ព្រោះ​វា​អាច​ជួប​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ ។ 

ថ្វី​ត្បិត​តែ​សមត្ថកិច្ច​ថៃ​មានការ​យោគយល់​មិន​យកទោស​ពៃ​ចំពោះ​ពលករ​6​នាក់​ដែល​កាន់​លិខិតឆ្លងដែន​ក្លែងក្លាយ​ប៉ុន្តែ​ប្រភព​នានា​និយាយ​ថា បញ្ហា​ខាងលើ​មន្ត្រី និង​សមត្ថកិច្ច​កម្ពុជា​គួរតែ​ហៅ​ពលករ​ទាំ​6​នាក់​នោះ​សួរនាំ​ដើម្បី​ឈាន​ទៅ​វែកមុខ​អ្នក​ធ្វើ​លិខិត​ក្លែងក្លាយ​ដើម្បី​យក​មក​ផ្តន្ទាទោស ៕