ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​ឧទ្ធម្ភាគចក្រ​មួយ​​គ្រឿង​ទៀត​ហើយ

9 ឆ្នាំ មុន

សារព័ត៌មាន​អង់គ្លេស​រាយការណ៍​កាលពី​ថ្ងៃ​ទី​៣០ មីនា ថា ជនជាតិ​អៀរ​ឡង់​៥​នាក់​ ស្លាប់​ដោយសារ​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​នៅ​ភាគ​ខាងជើង​ចក្រភព​អង់គ្លេស ។

សាកសព​មនុស្ស​ទាំង​៥​នាក់​នេះ

សារព័ត៌មាន​អង់គ្លេស​រាយការណ៍​កាលពី​ថ្ងៃ​ទី​៣០ មីនា ថា ជនជាតិ​អៀរ​ឡង់​៥​នាក់​ ស្លាប់​ដោយសារ​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​នៅ​ភាគ​ខាងជើង​ចក្រភព​អង់គ្លេស ។

សាកសព​មនុស្ស​ទាំង​៥​នាក់​នេះ ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​បណ្តា​បំណែក​ឧទ្ធម្ភាគចក្រ​ពេល​មាន​ប្រតិបត្តិការ​រុករក​មួយ​កាលពី​ថ្ងៃ​ទី​២៩ មីនា បន្ទាប់​ពី​ឧទ្ធម្ភាគចក្រ​នេះ​បាត់​ដាន​នៅ​ពីលើ​តំបន់​សមុទ្រ​អៀរ​ឡង់ ​ដែល​បែងចែក​រវាង​ប្រជុំ​កោះ​អៀរ​ឡង់ និង​អង់គ្លេស ។

គ្រួសារ​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​រាយការណ៍​ប្រាប់​ពី​សោកនាដកម្ម​នេះ រួច​ការ​ស៊ើបអង្កេត​មួយ​លើ​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​កំពុង​ធ្វើ ។ ឧទ្ធម្ភាគចក្រ​នេះ​ធ្លាក់​នា​ថ្ងៃ​ទី​២៩ មីនា ក្នុង​តំបន់​ភ្នំ​មួយ​ពេល​លក្ខខណ្ឌ​ឧតុនិយម​អាក្រក់​ខ្លាំង ។ បណ្តា​ភ្នាក់ងារ​សង្គ្រោះ​អង់គ្លេស​រក​ឃើញ​សាកសព​មនុស្ស​ទាំង​៥​នាក់​នេះ​នា​ថ្ងៃ​ទី​៣០ មីនា ។ ឧទ្ធម្ភាគចក្រ​នេះ​ហោះ​ចាក​ចេញពី​ទីក្រុង LUTON ខាងជើង​ក្រុង​ឡុ​ង​ដ៍​ ទៅ​កាន់​ទីក្រុង DUBLIN ហើយ​បាត់​ពី​អេ​ក្រង់​រ៉ា​ដា​នា​រសៀល​ថ្ងៃ​ទី​២៩ មីនា ជាមួយ​មនុស្ស​៥​នាក់​ជិះ​ក្នុង​នោះ ។ ពួក​អ្នក​ជួយ​សង្គ្រោះ​ប្រើ​ពេល​យូរ​ទម្រាំ​ចូល​ទៅ​ដល់​កន្លែង​វា​ធ្លាក់​ក្នុង​តំបន់​ភ្នំ RHINOG ភាគ​ខាងជើង​អង់គ្លេស ៕