ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹកឈើ​ប្រណិត​ក្រឡាប់​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចាប់

9 ឆ្នាំ មុន

ខេត្តរតនគិរី ៖ រថយន្ត​សាំ​យ៉ុ​ង​១​គ្រឿង​បាន​ផ្ទុក​ឈើប្រណិត​ពេញ​ក្រឡាប់​គ្មាន​សមត្ថកិច្ច​ណា​ហាន​ចាប់​នោះ​ទេ

ខេត្តរតនគិរី ៖ រថយន្ត​សាំ​យ៉ុ​ង​១​គ្រឿង​បាន​ផ្ទុក​ឈើប្រណិត​ពេញ​ក្រឡាប់​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចាប់​នោះ​ទេ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៧ នៅ​លើ​ផ្លូវជាតិ​លេខ​៧៨ ស្ថិត​នៅ​ចំណុច​ចំការ​ដូងប្រេង ភូមិ​អន្លុង​ជ័រ ឃុំ​អន្លុង​ជ័រ ស្រុក​អូ​រយ៉ា​ដាវ ។ ក្នុង​ហេតុ​ការ​នេះ​នៅ​កន្លែង​ក្រឡាប់​រថយន្ត​ដឹកឈើ​ប្រណិត​ខាងលើ​គ្មាន​ឃើញ​សមត្ថកិច្ច​ទៅ​ធ្វើការ​វាស់វែង ឬ​ទៅ​ចាប់​ឈើ​ឡើយ ។ 

នៅ​កន្លែង​កើតហេតុ​សារព័ត៌មាន​កោះសន្តិភាព​បាន​ចុះ​ថត​ផ្ទាល់​រថយន្ត​ក្រឡាប់​ម៉ាក​សាំ​យ៉ុ​ង​ពណ៌​ស គ្មាន​ស្លាក​លេខ នៅ​ពេល​ក្រឡាប់​នោះ​ម្ចាស់​ឡាន​បាន​យក​តង់​គ្រោ​ប​ពីលើ​រថយន្ត​ដើម្បី​កុំឱ្យ​អ្នកដំណើរ​ឃើញ​ឈើ និង​មាន​រថយន្ត​កែ​ច្នៃ​មក​សាង​បន្ត​ទៅ​មុខ​យ៉ាង​រលូន​មូលហេតុ​បណ្តាល​ឱ្យ​រថយន្ត​នេះ​ក្រឡាប់​បែក​កង់​មុខ​ទាំង​២ និង​មាន​អ្នកបើកបរ​រថយន្ត និង​ព្រូ​រថយន្ត​ជិះ​ក្នុង​រថយន្ត​ក៏​ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​នោះ​ទេ ។ 

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា រថយន្ត​ខាងលើ​បាន​ដឹកឈើ​ប្រណិត​ចេញពី​ចំណុច​ដំរី​លើកជើង​ស្ថិត​នៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង គោលបំណង​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​ផ្សេង​ៗ​នៅ​ស្រុក​អូ​រយ៉ា​ដាវ ។ ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ផ្ទាល់​បានឱ្យ​ដឹង​ថា ចាប់ពី​ពេល​ឡាន​ក្រឡាប់​រហូត​ដល់​សាង​ឈើ​ហើយ​គ្មាន​សមត្ថកិច្ច​ណា​មក​ធ្វើការ​ត្រួតពិនិត្យ​កំណត់ហេតុ​នោះ​ទេ ៕