ចោរឆក់កាបូបមន្ត្រីនគរបាលនៅបណ្ឌិតសភា
រាជធានីភ្នំពេញ ៖ ស្ត្រីជាមន្ត្រីនគរបាលនៅបណ្ឌិតសភាម្នាក់ប្តីជូនទៅធ្វើការជិះម៉ូតូដល់ពាក់កណ្ដាលផ្លូវក៏ត្រូវបានជនសង្ស័យមានគ្នា២នាក់បានធ្វើសកម្មភាពឆក់យកកាបូបស្ពាយបានសំរេច
រាជធានីភ្នំពេញ ៖ ស្ត្រីជាមន្ត្រីនគរបាលនៅបណ្ឌិតសភាម្នាក់ប្តីជូនទៅធ្វើការជិះម៉ូតូដល់ពាក់កណ្ដាលផ្លូវក៏ត្រូវបានជនសង្ស័យមានគ្នា២នាក់បានធ្វើសកម្មភាពឆក់យកកាបូបស្ពាយបានសំរេច
រាជធានីភ្នំពេញ ៖ ស្ត្រីជាមន្ត្រីនគរបាលនៅបណ្ឌិតសភាម្នាក់ប្តីជូនទៅធ្វើការជិះម៉ូតូដល់ពាក់កណ្ដាលផ្លូវក៏ត្រូវបានជនសង្ស័យមានគ្នា២នាក់បានធ្វើសកម្មភាពឆក់យកកាបូបស្ពាយបានសំរេច ព្រមទាំងធ្វើឲ្យជនរងគ្រោះពីរនាក់ប្តីប្រពន្ធដួលម៉ូតូបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ទុលមុខនឹងផ្សារវៀតណាមចាស់ ផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ។
ជនរងគ្រោះមានឈ្មោះ សម តារា ភេទស្រី អាយុ៤០ឆ្នាំ ជាមន្ត្រីនគរបាលបណ្ឌិតសភា ស្នាក់នៅម្តុំបុរីកីឡា សង្កាត់វាលវង់ ខណ្ឌមករា រងរបួសបែកក្បាល ចំណែកប្តីមិនបានឱ្យដឹងឈ្មោះរងរបួសជើងខាងស្តាំ ។ ដោយឡែកកាបូបស្ពាយដែលជនសង្ស័យបានឆក់យកទៅគ្មានរបស់មានតម្លៃនោះទេគឺមានតែឯកសារ និងសម្ភារផ្ទាល់ខ្លួនបន្តិចបន្តួចតែប៉ុណ្ណោះ ។
តាមសម្ដីជនរងគ្រោះបាននិយាយមុនពេលកើតហេតុរូបគាត់ពីរនាក់ប្តីប្រពន្ធបានចេញពីផ្ទះនៅម្តុំបុរីកីឡាគោលបំណងឱ្យប្តីជូនទៅធ្វើការនៅសាលានគរបាលបណ្ឌិតសភា ដែលស្ថិតនៅផ្លូវជាតិលេខ១ ស្រុកគៀនស្វាយ ខេត្តកណ្ដាល ដោយបានជិះម៉ូតូម៉ាកហុងដា ឌ្រីម ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FD-3326 ធ្វើដំណើរតាមផ្លួវព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ពីស្តុកពេទ្យចិនទៅស្ពានព្រះមុនីវង្ស ដោយប្តីរបស់គាត់ជាអ្នកឌុប ខណៈមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានបុរស២នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខ បានជិះមកជិតរួចបានធ្វើសកម្មភាពឆក់យកកាបូបពីរូបគាត់បានសំរេច បណ្តាលឱ្យរូបគាត់ពីរនាក់ប្តីប្រពន្ធដួលម៉ូតូបោកក្បាលទៅនឹងផ្លូវហូរឈាមពេញខ្លួន ចំណែកប្តីរបស់គាត់រងរបួសជើងខាងឆ្វេង ។
ក្រោយពេលកើតហេតុជនរងគ្រោះទាំងពីរនាក់ត្រូវបានរថយន្តសង្គ្រោះបានមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកេតុមាលា ហៅពេទ្យធំ ចំណែកម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកប៉ុស្តិ៍នគរបាលបឹងកេងកង៣ដើម្បីទុកប្រគល់ឱ្យម្ចាស់វិញ ៕
ចែករំលែកព័តមាននេះ