ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី PARK GEUN HYE ត្រូវ​ចាប់ខ្លួន​ឃុំឃាំង

9 ឆ្នាំ មុន

អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោកស្រី PARK GEUN HYE ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៣១ មីនា ក្នុង​ក្រប​ខណ្ឌ​នៃ​រឿងអាស្រូវ​ពុក​រលួយ​ដែល​នាំ​ទៅ​ដល់​ការ​ដកហូត​តំណែង​លោកស្រី ។

អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោកស្រី PARK GEUN HYE ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៣១ មីនា ក្នុង​ក្រប​ខណ្ឌ​នៃ​រឿងអាស្រូវ​ពុក​រលួយ​ដែល​នាំ​ទៅ​ដល់​ការ​ដកហូត​តំណែង​លោកស្រី ។

លោកស្រី PARK ដែល​ស្ថិត​ក្នុង​ការិយាល័យ​រដ្ឋ​អាជ្ញា​រង់ចាំ​ការ​សម្រេច​របស់​តុលាការ​នោះ​ត្រូវ​ឃាត់ខ្លួន ហើយ​នាំ​ទៅ​កាន់​មជ្ឈមណ្ឌល​ឃុំឃាំង​មួយ​ស្ថិត​នៅ​ជិត​ក្រុង​សេ​អ៊ូ​ល។

រឿង​នេះ​កើត​មាន​ក្រោយ​សវនាការ​បន្តបន្ទាប់ ហើយ​តុលាការ​កណ្តាល​ក្រុង​សេ​អ៊ូ​ល​បាន​ចេញ​ដីកាចាប់ខ្លួន​ប្រឆាំង​លោកស្រី​ពី​បទ​ពុក​រលួយ និង​រំលោភ​បំពាន​អំណាច ព្រមទាំង​ពី​បទ​ផ្តល់​បណ្តា​ការណ៍​សម្ងាត់​របស់​រដ្ឋាភិបាល ។ ក្នុង​សេចក្តី​ប្រកាស​មួយ តុលាការ​និយាយ​ថា វា​ជា​រឿង​ត្រឹមត្រូវ ហើយ​ចាំបាច់​ត្រូវ​ចាប់ខ្លួន លោកស្រី PARK ព្រោះ​ការ​ចោទប្រកាន់​គន្លឹះ​នានា​សុទ្ធតែ​មាន​ទម្ងន់ ហើយ​វា​មាន​គ្រោះថ្នាក់​នៃ​ការ​បំផ្លាញ​បណ្តា​ភស្តុ​តាង ។

ការ​ចាប់ខ្លួន និង​ឃុំឃាំង​លោកស្រី PARK បណ្តោះអាសន្ន​គឺជា​ដំណាក់កាល​អាក្រក់​មួយ​សម្រាប់​លោកស្រី ដែល​ជាប់​ឆ្នោត​ប្រធានាធិបតី​កាលពី​ឆ្នាំ​២០១២ ក្នុង​សំឡេង​ច្រើន​លើសលុប ។

លោកស្រី PARK ក្លាយជា​អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ទី​៣ ដែល​ត្រូវ​ចាប់​ឃុំឃាំង ៕