ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ថៃ​បញ្ជូន​អ្នកទោស​ខ្មែរ​5​នាក់​ប្រគល់​ឱ្យ​អាជ្ញាធរ​កម្ពុជា

9 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ អ្នកទោស​ខ្មែរ​៥​នាក់​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ធ្វើការ​ដោះ​លេង​ឱ្យ​មានសិទ្ធ​សេរីភាព​វិញ​នឹង​នាំ​ខ្លួន​ប្រគល់​ឱ្យ​អាជ្ញាធរ​កម្ពុជា

ខេត្តឧត្តរមានជ័យ ៖ អ្នកទោស​ខ្មែរ​៥​នាក់​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ធ្វើការ​ដោះ​លេង​ឱ្យ​មានសិទ្ធ​សេរីភាព​វិញ​នឹង​នាំ​ខ្លួន​ប្រគល់​ឱ្យ​អាជ្ញាធរ​កម្ពុជា​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​កាលពី​វេលា​ម៉ោង​៤​និង​៥៥​នាទី​ល្ងាច ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៧ ។ ហេតុការណ៍នេះ​កើតឡើង​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

អ្នកទោស​ខ្មែរ​ដែល​ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លេង​ទី​១-​ឈ្មោះ សែន ម៉ៅ  ភេទ​ប្រុស អាយុ​១៥ឆ្នាំ រស់នៅ​ភូមិ​ទួល​គ្រួ​ស  ឃុំ​ថ្លា​ត  ស្រុក​អន្លង់​វែង  ខេត្តឧត្តរមានជ័យ​, ទី​២-​ឈ្មោះ វុ​ទ្ឋ ធី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​គោក​ធ្លុ​ក សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ និង​ទី​៣-​ឈ្មោះ ហៀន ថី​ត ភេទ​ប្រុស អាយុ​១៣​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ  ខេត្តឧត្តរមានជ័យ អ្នក​ទាំង​៣​នាក់​នេះ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៧ ពី​បទ​ឆ្លង​ដែន​កាប់​ឈើ​ក្រ​ញូ​ង​ចូល​តាម​ច្រក​អូរ​ស្វាយ ។

មន្ត្រី​ដែល​បម្រើ​ការងារ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​អ្នកទោស​ខ្មែរ​ទាំង​៥​នាក់​ពី​ក្រុម​អាជ្ញាធរ​ថៃ​ដែល​ចោទប្រកាន់​ពី​បទ​ឆ្លង​ដែនកាប់​ឈើ​គ្រ​ញួ​ង​សមត្ថកិច្ច​កម្ពុជា​បាន​ធ្វើការ​អប់រុំ​រួច​ឱ្យ​វិល​ត្រឡប់​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​នា​ថ្ងៃ​ដដែល ៕