ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសថ្លែង! ពេលស្តាប់ចម្លើយសារភាពម្តាយ​លើក​ដៃប្រល័យកូន ព្រោះតែ​ប្តីលែងលះ​

2 ឆ្នាំ មុន
  • សៀមរាប

​ខេត្តសៀមរាប ៖ ស្ត្រី​ម្នាក់​ខឹង​ប្តី​លែងលះ និង​កូនស្រី​​មុខ​ដូច​ឪពុកពេក ដាច់​ចិត្ត​លើកដៃ​​ប្រល័យជីវិត

​ខេត្តសៀមរាប ៖ ស្ត្រី​ម្នាក់​ខឹង​ប្តី​លែងលះ និង​កូនស្រី​​មុខ​ដូច​ឪពុកពេក ដាច់​ចិត្ត​លើកដៃ​​ប្រល័យជីវិតកូនតូចដែលមានអាយុ​​ជាង​១ខែ​​ ដោយ​ខ្ទប់ច្រមុះ​ រួច​យក​ទៅ​បោះ​ចោល​​ក្នុង​ស្រះ​ទឹក ​​ដើម្បី​បំបាត់​ដាន ។

ហេតុការណ៍​​ខាងលើនេះ​បាន​បង្ក​ឱ្យមានការ​ភ្ញាក់ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង៧​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី២០ ខែ តុលា ឆ្នាំ ២០២២ នៅ​ចំណុចក្រុម​ទី​៧ ភូមិ​កន្ត្រក សង្កាត់ស្វាយ​ដង្គុំ ក្រុង​សៀមរាប ​ខេត្ត សៀមរាប ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​​​ឱ្យ​ដឹង​ថា​ ​ទារិកាដែលបាត់បង់ជីវិត​​ខាងលើ​ឈ្មោះ ផាត សុភ​ក្ត្រា ​មាន​អាយុ​១​ខែ​២០​ថ្ងៃ កើត មានទីលំនៅ​ក្នុងភូមិ-ឃុំ​​កើត​​ហេតុ​ខាង​លើ ។ ​ចំណែក​ជនសង្ស័យជា​ម្តាយ​ឈ្មោះ ជា ស្រី អូន ​អាយុ​១៦​ឆ្នាំ មុខ​របរនៅផ្ទះ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្ថិត​ក្នុង​ភូមិ-​ឃុំ​កើ​​ត​ហេតុ​ខាង​លើ​​ ។ ស្ត្រីជា​ម្ដាយ​របស់​​ទារិកា​រងគ្រោះ​បាន​រៀប​ការ​ជាមួយ​ប្តី​​នៅ​អំឡុង​ឆ្នាំ​២០២១ និង​មាន​ចំណង​អា​ពា​ហ៍​ពិពាហ៍​បន្សល់​ទុក​កូនស្រី​ម្នាក់(ទារិការងគ្រោះ​) ​។

​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ទៀត​ថា បើ​តាម​ការ​បំភ្លឺ​របស់​ជនសង្ស័យជា​ម្តាយ​បាន​សារភាព ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ នៅវេលាម៉ោង​​​១១យប់​​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០​២២ នាង បាន​យក​ខោអាវ​ចាក់​ពង្រាយ​ក្នុងផ្ទះ និង​យក​ដំបង​ឈើ​ជ្រុង​មាន​ជាប់ដែកគោល​២ដើម​ ​ប្រវែង៧០​​សង្ទី​ម៉ែត្រ ដាក់​នៅ​មុខទ្វារ​ចូល​ផ្ទះ ។ បន្ទាប់​មក​នាងបាន​ទៅ​អង្គុយ​បំ​ប៉ៅ​ដោះ​កូន​នៅ​លើ​អង្រឹង​ក្នុងផ្ទះ​តែ​២​នាក់ ។ ដោយ​ឃើញ​មាន​សភាព​ស្ងាត់ ណាមួយ​យប់​ជ្រៅ និង​មនុស្ស​ម្នា​ដេក​លង់​លក់​អស់ ។ នាង​បាន​យកដៃ​ស្តាំ​ខ្ទ.ប់មាត់​ និង​ច្រមុះ​កូន​ប្រហែល​៣​នាទី ទើប​ដក​ដៃ​ចេញ​វិញ ។

ជនសង្ស័យជា​ម្តាយបាន​សារភាព​បន្ត​ថា ពេលនោះ នាង​ឃើញ​កូនស្រី​បាត់​មាត់​ឈឹង មុខ​ស្លេកស្លាំង ហើយ​នាងបាន​លើក​បីកូន​ស្រី ពាក់​ខោអាវ​ឈុត​ពណ៌​ទឹកក្រូច ពាក់​ស្រោមជើង​ពណ៌​ស ចេញ​តាម​បង្អួច ដោយ​យក​កៅអី​ជ័រ​ដាក់​ក្បែរ​មាត់​បង្អួច​ឡើង​ជាន់​ពីលើ និង​ជាន់​លើ​ស៊ុម​ប​ង្អួ​ចរួច​លោត​ផ្លោះ​ចេញ​ទៅ​ក្រៅ ហើយ​ដើរ​តម្រង់​ទៅ​ស្រះ​ទឹក​ខាងត្បូង​ផ្ទះ​ចម្ងាយ​ប្រហែល ៤០​ម៉ែត្រ រួច​បោះ​ចូល​ក្នុង​ទឹក ស្រះ នោះ​តែ​ម្តង ហើយ​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ និង​បាន​ដើរទៅ​ប្រាប់​ម្តាយបង្កើត​ថា មាន​ចោរ ចូល​មក​បម្រុង​លួច​ម៉ូតូ​និង​យក កូនស្រី​របស់​នាង​ទៅ​បាត់​ហើយ ។

​ជនសង្ស័យជា​ម្តាយបាន​សារភាពបន្តទៀត​ថា ភ្លាម​នោះ​បងប្អូន​ក្រុម​គ្រួសាររបស់​​នាងបាន​នាំ​គ្នា​ដើរ​រក ក៏​រក​ឃើញ​កូនស្រី​របស់​នាងអណ្តែត​ទឹកស្រះ​ក្រោយ​ផ្ទះ​ខាងត្បូង ពេល​នោះ​ពូ​របស់​នាង​បាន​ចុះ​ទៅ​ស្រង់ ហើយ​យក​កូនស្រី​របស់​នាង​ខ្ញុំ​ទៅ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ បាន​មួយសន្ទុះ​ ក្រុម​គ្រូពេទ្យ​បាន ប្រាប់​ថា កូនស្រី​របស់​នាង​បាន​ផុតដង្ហើម​បាត់​ហើយ ។ បន្ទាប់មក ទើប​​ក្រុមគ្រួសាររបស់​នាង​យក​កូនស្រី​ត្រឡប់​មក​ផ្ទះ​វិញ រួច​រាយការណ៍​ប្រាប់​សមត្ថកិច្ចឱ្យចុះមកពិនិត្យ​​តែ​ម្តង ។ រាល់​ចម្លើយ​ដែល​នាង​បាន​ឆ្លើយ​ចំពោះ​មុខ​សមត្ថកិច្ច គឺជា​ចម្លើយ​ពិត និង​គ្មាន​ការ​បង្ខិតបង្ខំ​ពី​បុគ្គល​ណា​ម្នាក់​ឡើយ​ ។

យោង​តាម​ការបំភ្លឺ​ពី​សាក្សី និង​ការ​ពិនិត្យ​កន្លែង​កើតហេតុ រួមទាំង​ការពិនិត្យសាកស.ព និង​ផ្អែក តាម​លោក​គ្រូ​ពេទ្យ​កោសល្យ​វិច័យ​ខេត្ត​សៀមរាប បាន​បញ្ជាក់​ថា ​ទារិកា​រង​គ្រោះ​ពិតជា​បាត់បង់ជីវិត​ ដោយសារ​​ថប់​ដង្ហើម (​ក្នុងអំពើឃា.តកម្ម )​ ប្រាកដ​មែន​។ ចំណែក​​មូលហេតុគឺមកពី​ជនសង្ស័យជា​ម្តាយ​​ខឹង​ប្តី​លែងលះ​នៅ​​សាលាឃុំ ព្រមទាំង​ចុះ​ចោល មិន​ទទួល​ការ​ខុស​ត្រូវ​ជួយ​ចិញ្ចឹម​កូន ហើយ​ជនសង្ស័យ​ជា​ម្តាយ​ឃើញមុខ​កូនស្រី ដូច​ប្តីទៀត​ ក៏​សម្លា.ប់​តែ​ម្តង​។

ក្រោយ​ពី​សមត្ថកិច្ច និង​វេជ្ជបណ្ឌិតជំនាញ​បាន​ពិនិត្យ រួចរាល់​ហើយ សមត្ថកិច្ច​បាន​ប្រគល់​ស.ព​ជូន ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ។

បច្ចុប្បន្ន ជនសង្ស័យ​ជា​ម្តាយ​ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​ខេត្តសៀមរាប ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ ៕

ស្ត្រីជាម្តាយ​ត្រូវ​សមត្ថកិច្ច​នាំទៅធ្វើត្រាប់​នៅកន្លែងកើតហេតុ​
ស្ត្រីជាម្តាយ​ត្រូវ​សមត្ថកិច្ច​នាំទៅធ្វើត្រាប់​នៅកន្លែងកើតហេតុ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ