អាមេរិកនឹងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយវៀតណាម
ប្រទេសវៀតណាម ៖ សហរដ្ឋអាមេរិកនឹងជំរុញទំនាក់ទំនងពាណិជ្ជកម្មជាមួយវៀតណាម ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមានការវិនិយោគ និងការអប់រំ ខណៈរដ្ឋបាលថ្មីរបស់វៀតណាម
ប្រទេសវៀតណាម ៖ សហរដ្ឋអាមេរិកនឹងជំរុញទំនាក់ទំនងពាណិជ្ជកម្មជាមួយវៀតណាម ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមានការវិនិយោគ និងការអប់រំ ខណៈរដ្ឋបាលថ្មីរបស់វៀតណាម
ប្រទេសវៀតណាម ៖ សហរដ្ឋអាមេរិកនឹងជំរុញទំនាក់ទំនងពាណិជ្ជកម្មជាមួយវៀតណាម ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមានការវិនិយោគ និងការអប់រំ ខណៈរដ្ឋបាលថ្មីរបស់វៀតណាមច្រានចោលកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក (TPP) ។ នេះបើតាមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ។
« ការនាំចេញរបស់សហរដ្ឋអាមេរិកទៅកាន់វៀតណាម មានកំណើនយ៉ាងរហ័សក្នុងចំណោមដៃគូជំនួញទាំងអស់ » ។ នេះបើតាមលោកឯកអគ្គរដ្ឋទូត Ted Osius ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន VietnamPlus ។
លោកបានបង្ហាញការសោកស្តាយដែលកិច្ចព្រមព្រៀង TPP បច្ចុប្បន្ន នៅសល់សមាជិកតែ១១ប្រទេសដូចជា អូស្ត្រាលី, ជប៉ុន, សិង្ហបុរី និងវៀតណាម និងមិនត្រូវបានគាំទ្រដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ។ របាយការណ៍នេះឲ្យដឹងថា លោក Osius អះអាងជាថ្មីថា សហរដ្ឋអាមេរិកនឹងមិនទទួលយកពាណិជ្ជកម្មបែបគាំពារនិយមទេ ។
លោកនិយាយថា រួមជាមួយការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងអប់រំ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ប្រទេសទាំងពីរនឹងស្វែងរកការពង្រឹងវិស័យទាំងពីរនេះនាពេលអនាគត ។
វៀតណាម និងសហរដ្ឋអាមេរិកមានទំនាក់ទំនងតាំងពីឆ្នាំ១៩៩៥ គឺ២០ឆ្នាំបន្ទាប់ពីសង្គ្រាមបានបញ្ចប់ ។ ប្រទេសទាំងពីរបានបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១៣ និងមានកំណើនពាណិជ្ជកម្មទ្វេភាគីជាលំដាប់ ។
សារព័ត៌មាន VietnamPlus រាយការណ៍ថា ការនាំចេញពីសហរដ្ឋអាមេរិកទៅកាន់វៀតណាមក្នុងឆ្នាំ២០១៦ កើនឡើង៧៧%ពីឆ្នាំមុន។ ចំណែកសហរដ្ឋអាមេរិកទិញទំនិញវៀតណាម មានតម្លៃ៣៨,៤៦ប៊ីលានដុល្លារអាមេរិក កើនឡើង១៥% ក្នុងរយៈពេលដូចគ្នា ។ នេះបើតាមទិន្នន័យគយវៀតណាម ។
ប្រទេសទាំងពីរ ក៏មានទំនាក់ទំនងល្អក្នុងវិស័យអប់រំផងដែរ ខណៈមាននិស្សិតវៀតណាមកំពុងសិក្សានៅសហរដ្ឋអាមេរិកជាង២ម៉ឺន៨ពាន់នាក់ ។
តាមរបាយការណ៍កម្មវិធីផ្លាស់ប្តូរអ្នកទស្សនកិច្ច និងសិស្សអាមេរិកនាពេលថ្មីៗឲ្យដឹងថា ចំនួននេះបានធ្វើឲ្យវៀតណាមជាប់ចំណាត់ថ្នាក់ទី៦ ក្នុងចំណោមបណ្តាប្រទេសដែលមាននិស្សិតទៅសិក្សានៅស្ថាប័នអប់រំរបស់អាមេរិក ។
ទីក្រុងហាណូយបានអញ្ជើញលោកប្រធានាធិបតី Donald Trump ធ្វើទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុង Da Nang នាចុងឆ្នាំនេះផងដែរ ៕
ចែករំលែកព័តមាននេះ