ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាស់លាស់​ហើយ អំពី​កាលបរិច្ឆេទ នៃ​ការ​ប្រកួត​កីឡា​ជាតិ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មុន​នេះ​បន្តិច ការ​និយាយ​ពី​ការ​ប្រកួត​កីឡា​ជាតិ​គេ​នៅ​ប្រើ​ពាក្យ​ថា​នឹង​ធ្វើ​នៅ​

រាជធានី​ភ្នំពេញ ៖ មុន​នេះ​បន្តិច ការ​និយាយ​ពី​ការ​ប្រកួត​កីឡា​ជាតិ​គេ​នៅ​ប្រើ​ពាក្យ​ថា​នឹង​ធ្វើ​នៅ​ក្នុង​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០២២ ទើបតែ​នៅ​ពេល​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា គណៈក​ម្មា​ធិ​ការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា រួម​ជាមួយ​សហ
ព័ន្ធ​កីឡា​ជាតិ​ចំនួន​៣៨ ប្រកាស​ថា​នឹង​រៀបចំ​ការ​ប្រកួត​កីឡា​ជាតិ លើក​ទី​៣ ឆ្នាំ​២០២២ ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ ដែល​មាន​៣៨​ប្រភេទ​កីឡា និង​ប្រភេទ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​ចំនួន​៧ ដែល​មាន​វិញ្ញាសា​៤០៥ នៅ​រាជធានី​ភ្នំពេញ ខេត្ត​កែប កំពត ព្រះ​សីហ​នុ និង​ខេត្តសៀមរាប​។

ចំពោះ​ពិធី​សម្ពោធបើក​ការ​ប្រកួត​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២២ វេលា​ម៉ោង
១៨:០០​នាទី និង​បិទ​នា​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ វេលា​ម៉ោង​១៨:០០​នាទី នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន​។

ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ផ្តល់​ឱកាស​ដល់​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់​បាន​ដាក់​មន្ត្រី​បច្ចេកទេស​ដែល​បាន​បណ្តុះបណ្តាល​រួច​ឲ្យ​អនុវត្ត​ការ​រៀបចំ​ប្រកួត​ជាក់ស្តែង​លើ​ទីលាន​ប្រកួត​ទទួល​បាន​ចំណេះដឹង​និង​បទ​ពិសោធន៍ កីឡាករ​កីឡាការិនី​បាន​វាស់​ស្ទង់​គុណ​ផល​កីឡា និង​ទទួល​បាន​បទ​ពិសោធន៍​នៃ​ការ​ប្រកួត រៀបចំ​ទីលាន​ប្រកួត​ឲ្យ​ស្រប​តាម​ស្តង់ដារ​តំបន់ រៀបចំ​ពិធី​បើក និង​បិទ​ឲ្យ​ស្រប​តាម​ស្តង់ដារ​ហ្គេ​ម ជា​ការ​សាកល្បង​ចុង​ក្រោយ​សម្រាប់​ត្រៀមលក្ខណៈ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១២ ឆ្នាំ​២០២៣ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

ការ​ប្រកួត​កីឡា​ជាតិ​ធ្វើ​ឡើង​រៀង​រាល់​២​ឆ្នាំ​ម្ដង ខណៈ​លើក​ទី​១​ធ្វើ​នៅ​ឆ្នាំ​២០១៦​ដែល​កាលនោះ​កីឡា​ចំនួន​១៤​ប្រភេទ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត ។​លើក​ទី​២​ធ្វើ​នៅ​ឆ្នាំ​២០១៨ ដោយ​ដាក់​កីឡា​ចំនួន​២៧​ប្រភេទ​ឲ្យ​ប្រកួត ។ ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣​គ្រោង​ធ្វើ​នៅ​ឆ្នាំ​២០២០​តែ​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩​នោះ​ទើប​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣​ត្រូវ​បាន​អូស​បន្លា​យមក​ដល់​ឆ្នាំ​២០២២​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ