ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ទំនាស់​ដី​ទៀត​ហើយ​លោកស្រី​ឧកញ៉ា ស៊ុ​យ សុ​ផា​ន

7 ឆ្នាំ មុន

ខេត្តកណ្តាល ៖ នៅ​រសៀល​ថ្ងៃ​ទី​២៨ មីនា អ្នក​ភូមិ​ប្រមាណ​៣០​គ្រួសារ​នៅ​ភូមិ​ពោធិ៍​មៀ​វ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ បាន​នាំ​គ្នា​ទៅ​ឡោម​ព័ទ្ធ​គ្រឿងចក្រ​របស់

ខេត្តកណ្តាល ៖ នៅ​រសៀល​ថ្ងៃ​ទី​២៨ មីនា អ្នក​ភូមិ​ប្រមាណ​៣០​គ្រួសារ​នៅ​ភូមិ​ពោធិ៍​មៀ​វ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ បាន​នាំ​គ្នា​ទៅ​ឡោម​ព័ទ្ធ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ផា​ន​អ៊ី​ម៉ិច​ដែលលួច​កាយ​ទំនប់​ធ្វើ​ព្រំ​លើ​ដី​របស់​ពួក​គាត់​។ នៅ​ពេល​មានការ​តវ៉ា​នោះ គ្រឿងចក្រ​ភាគី​ក្រុមហ៊ុន​បាន​ផ្អាក​សកម្មភាព​និង​បាន​កាយ​អាចម៍ដី​លុបរណ្តៅ​វិញ​ខណៈ​ពេល​ដែល​អ្នក​ភូមិ​ទាំងនោះ​ពុះកញ្ជ្រោល​ប្រឆាំង​តវ៉ា​យ៉ាង​ខ្លាំង ។ ប៉ុន្តែ​នៅ​ពេល​អ្នក​ភូមិ​ម្ចាស់​ដី​នាំ​គ្នា​ត្រឡប់​មក​ផ្ទះ​វិញ​អស់ ស្រាប់តែ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​នេះ​បាន​បន្ត​លួច​ធ្វើ​សកម្មភាព​កាយ​ដី​ដដែល​ធ្វើ​សកម្មភាព​ដូច​ចោរ​។ ទ​ង្វើ​រំលោភ​បំពាន​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ហៅ​ថា «​សង្គ្រាម​ដណ្តើម​យក​ដី​រាស្ត្រ​» ។

ប្រជាពលរដ្ឋ​ដែល​នាំ​គ្នា​ទៅ​រារាំង​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ផា​ន​អ៊ី​ម៉ិ​ច បាន​អះអាង​ថា ភាគី​ក្រុមហ៊ុន​មួយ​នេះ​បាន​រំលោភ​បំពាន​យក​ដីស្រែ​ប្រាំង​របស់​ពួក​គាត់ ហើយ​ពេល​នេះ​មិន​ត្រឹមតែ​តវ៉ា​នៅ​កន្លែង​ទីតាំង​កាយ​ដី​នោះ​ទេ គឺ​ពួក​គាត់​បាន​ដាក់​ពាក្យបណ្តឹង​ចូល​ទៅ​សាលាឃុំ​និង​រដ្ឋបាល​ស្រុក​កៀនស្វាយ​រួចរាល់​អស់ហើយ បើ​គិត​មក​ទល់​ពេល​នេះ​រយៈពេល​មួយ​ខែ​ហើយ តែ​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅឡើយ​ទេ សង្ស័យ​អភិបាលស្រុក​ត្រូវ​ថ្នាំ​សណ្តំ ជា​ហេតុ​នាំ​ឲ្យ​ភាគី​ខាង​ក្រុមហ៊ុន​ឆ្លៀតឱកាស​លួច​កាយ​ទំ​បន់​ព័ទ្ធ​យក​ដី​របស់​ពួក​គាត់​តាម​ទំនើងចិត្ត ។

ទាក់ទិន​នឹង​ទំនាស់​ដីធ្លី​រវាង​ក្រុមហ៊ុន​លោកស្រី​ឧកញ៉ា ស៊ុ​យ សុ​ផា​ន និង​អ្នក​ភូមិ​ត្រូវ​បាន​លោក ង៉ោ សុវណ្ណ ក្នុង​នាម​ជា​ប្រធាន​គណៈ​ពង្រឹង​ឃុំ​គគីរ​ធំ និង​ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ត្រូវ​បាន​អ្នក​ភូមិ​សំណូមពរ​សូម​ឱ្យ​ចេញ​មុខ​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន និង​សុំ​បទ​អន្តរាគមន៍​បន្ទាន់​ពី​លោក​បណ្ឌិត ម៉ៅ ភិ​រុណ អភិបាល​ខេត្តកណ្តាល​ដើម្បី​ទប់ស្កាត់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​កុំ​ឲ្យ​មាន​សកម្មភាព​ឈូស​ឆាយ​កាយ​លើក​ទំនប់​ហ៊ុម​ព័ទ្ធ​ដី​ជា​បណ្តោះអាសន្ន​រង់ចាំ​ការ​ដោះ​សាយ​គ្នា​តាម​នីតិវិធី​ច្បាប់ ។ ជុំវិញ​ភាព​ចម្រូងចម្រាស់​នេះ​មិន​អាច​ទាក់ទង​សុំ​ការ​បំ​ភ្លឹ​ពី​លោកស្រី​ឧកញ៉ា ស៊ុ​យ សុ​ផា​ន បាន​ទេ ។

តាម​ការ​កត់សម្គាល់ លោកស្រី​ឧកញ៉ា ស៊ុ​យ សុ​ផា​ន បង្កើត​បញ្ហា​ទំនាស់​ដី​ច្រើន​កន្លែង​ទៀត​រាប់​មិន​អស់​ទេ ។ ចំពោះ​ដំណោះស្រាយ​ពី​អាជ្ញាធរក៏​យឺត​ដូច​ដង្កូវបាក់ខ្នង ។ ទំនាស់​តំបន់​មួយ​ដោះស្រាយ​មិន​ទាន់​ចប់ ធ្លាយ​ទំនាស់​តំបន់​មួយទៀត​។ កោះសន្តិភាព​នឹង​ព្យាយាម​ស្វែងរក​គ្រប់​ឯកសារ​ពាក់ព័ន្ធ​ដើម្បី​បូក​សរុប​ម្តង តើ​អាច​ជាប់​ឯតទគ្គ​កម្ម​ខាង​ទំនាស់​ដី​ដូច​គេ​ចោទ​មែនឬ​អត់?