រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន អេនដ្រូមេដា ឌីស្ទ្រីប្យ៊ូសិន ខបភើរេសិន (Andromeda Distribution Corporation) និងក្រុមហ៊ុន Barracuda ដែលជាក្រុមហ៊ុនផ្ដល់ដំណោះស្រាយបច្ចេកវិទ្យា បានបង្ហាញផលិតផលបច្ចេកវិទ្យាថ្មី ដល់បណ្ដាសហគ្រិននានា នៅក្នុងប្រទេសកម្ពុជា។ ការបង្ហាញនេះបានធ្វើឡើង កាលពីព្រឹកថ្ងៃទី២៩ មីនា នៅសណ្ឋាគារភ្នំពេញ ។
លោក Harry Chan អគ្គនាយកនៃក្រុមហ៊ុន Andromeda បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលក្រុមហ៊ុនរបស់លោកទទួលបាននូវការគាំទ្រយ៉ាងច្រើនពីសំណាក់ដៃគូចែកចាយក៏ដូចជាអតិថិជនតាមបណ្តាក្រុមហ៊ុននានា ទៅលើផលិតផល Barracuda នេះ។ ឆ្លៀតក្នុងឱកាសនេះដែរលោកក៏បានធ្វើបទបង្ហាញអំពីក្រុមហ៊ុន Andromeda និងផលិតផលពត៌មានវិទ្យា (IT) ដូចជា Barracuda WatchGaurd Sangfor Panduit QNAP Zebra Extreme Ekorack Softing ZyXELហើយនិង Edge-Core ដែលសុទ្ធសឹងតែជាផលិតផលកំពុងទទួលបានការគាំទ្រស្ទើរតែគ្រប់មជ្ឈដ្ឋានអ្នកប្រើប្រាស់ទាំងអស់។
លោកបានបន្តទៀតថា ក្រុមហ៊ុន Andromeda គឺជាក្រុមហ៊ុនដែលមានគោលការណ៍និងយុតិ្តសាស្ត្រយ៉ាងរឹងមាំនិងច្បាស់លាស់ដោយផ្តោតទៅលើសុក្រឹត្យភាព ក៏ដូចជាផ្តល់នូវទំនុកចិត្តជូនដល់គ្រប់ដៃគូចែកចាយទាំងអស់ ដែលជាកត្តាធ្វើអោយក្រុមហ៊ុនលោកទទួលបាននូវភាពជោគជ័យ។ លោកបានបន្ថែមថាយ៉ាងណាមិញយោងទៅលើសក្តានុភាពនៃភាពជោគជ័យទាំងអស់នេះហើយ ទើបក្រុមហ៊ុន Barracuda មានទំនុកចិត្តក្នុងការប្រគល់សិទ្ធិចែកចាយផ្តាច់មុខមកអោយក្រុមហ៊ុន Andromeda ធ្វើជាតំណាងចែកចាយនៅក្នុងទីផ្សារកម្ពុជា។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអតិថិជនទាំងអស់ដែលតែងតែគាំទ្ររាល់គ្រប់ផលិតផលរបស់ក្រុមហ៊ុនAndromeda កន្លងមក ។
នៅក្នុងឱកាសនោះដែរ លោក Fadhly អ្នកតំណាងអោយក្រុមហ៊ុន Barracuda ក៏បានធ្វើបទបង្ហាញអំពីផលិតផលក៏ដូចជាដំណោះស្រាយដ៏ល្អៗរបស់ក្រុមហ៊ុន Barracuda ជូនដល់អតិថិជននានាដែលបានចូលរួមក្នុងកម្មវិធី។ គួរបញ្ជាក់ថា នៅក្នុងសិក្ខាសាលានោះ ក្រុមហ៊ុន Barracuda និង ក្រុមហ៊ុន Andromeda ក៏បានដាក់បង្ហាញនូវផលិតផលយ៉ាងច្រើនជូនដល់អតិថិជនដើម្បីទស្សនាក៏ដូចជាធ្វើការសាកល្បងប្រើប្រាស់នៅក្នុងកម្មវិធីនេះផងដែរ ។
ចែករំលែកព័តមាននេះ