ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សព្វផ្សាយព្រឹត្តិការណ៍ធំមួយ​​ដល់​វិនិយោគិន​កម្ពុជា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Reed Tradex ដែល​ជា​ក្រុមហ៊ុន​រៀបចំ​ព្រឹត្តិការណ៍​ធុរកិច្ច​ដ៏​ធំ​មួយ នៅ​ក្នុង​ប្រទេស​ថៃ ដូច​ជា​ពិព័រណ៍ និង​វេទិកា​ធុរកិច្ច​ផ្សេង​ៗ​ទៀត បាន​មក​ប្រទេស​កម្ពុជា និង​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​ដែល​នឹង​ត្រូវធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ នៅ​ពាក់

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Reed Tradex ដែល​ជា​ក្រុមហ៊ុន​រៀបចំ​ព្រឹត្តិការណ៍​ធុរកិច្ច​ដ៏​ធំ​មួយ នៅ​ក្នុង​ប្រទេស​ថៃ ដូច​ជា​ពិព័រណ៍ និង​វេទិកា​ធុរកិច្ច​ផ្សេង​ៗ​ទៀត បាន​មក​ប្រទេស​កម្ពុជា និង​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​ដែល​នឹង​ត្រូវធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០១៧ ខាង​មុខ​នេះ​ដល់​វិនិយោគិន​កម្ពុជា ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នោះ ស្វែងរក​ដៃគូ​វិនិយោគ មក​បណ្ដាក់​ទុន​ក្នុង​ប្រទេស​កម្ពុជា ផ្ទាល់​តែ​ម្ដង​។

កាលពី​ថ្ងៃ​ទី២ មីនា ២០១៧ ក្រុមហ៊ុន​រៀបចំ​ព្រឹត្តិការណ៍​មួយ​នេះ បាន​រៀបចំ​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ សណ្ឋាគារ​ស៊ូ​ហ្វី​តែ​ល​ភ្នំពេញ ភូ​គី​ត្រា ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​ដែល​នឹង​រៀបចំ​នៅ ថ្ងៃ​ទី​២១ ដល់​២៤ ខែមិថុនា ២០១៧ នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ ។
លោក​Jiravuth Suwann-arj សមាជិក​ក្រុមប្រឹក្សា​ក្រសួងពាណិជ្ជកម្ម​ថៃ​បានឱ្យ​ដឹង​ថា មន្ទីរ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ (DITP ) បាន​ផ្សព្វផ្សាយ​អំពី​ទំនាក់ទំនង​ជំនួញ​រវាង​សហគ្រិន​នៃ​ប្រទេស​ទាំង​ពីរ ក្នុង​វិស័យ​ឧស្សាហកម្ម​ជា​ពិសេស ផ្នែក​វាយ​ន​ភណ្ឌ សម្លៀក​បំពាក់ កសិកម្ម​និង​ស្វ័យប្រវត្តិកម្ម ផ្នែក​កម្មន្តសាល​កម្ម​ដែល​ធ្វើ​ឱ្យ​វិនិយោគិន​បរទេស​បាន​ជំរុញ​ឱ្យ​មានការ​រីក​ចម្រើន​ជា​បន្តបន្ទាប់ ។

លោក​ថា​៖« គណៈកម្មការ​វិនិយោគ​ថៃ នឹង​លើកទឹកចិត្ត​ការ​វិនិយោគ​តាម​រយៈ​ការ​ភ្ជាប់​រវាង​វិនិយោគិន​និង​សហគ្រិន​នៃ​ប្រទេស​ទាំង​ពីរ ក្នុង​ឥរិយាបថ​ដ៏​អំណោយ » ។ លោក​បន្ត​ថា កម្ពុជា​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​បន្ត​រីក​ចម្រើន​លូតលាស់​យ៉ាង​ខ្លាំង​ផ្នែក​សម្លៀក​បំពាក់ វិស័យ​សេវាកម្ម និង​សំណង់​អគារ ។ បន្ទាប់​ពី​មានការ​រីក​ចម្រើន​អស់ពីរ​ទស្សវត្សរ៍​មក កម្ពុជា​បាន​ក្លាយជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប និង មធ្យម ដែល​ចំណូល​ប្រជាជន​សរុប​ប្រមាណ ១០៧០​ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​ឆ្នាំ ក្នុង​មួយ​មនុស្ស​ម្នាក់ ។ ការ​នាំ​ចេញ​ខាង​សម្លៀក​បំពាក់ និង​ស្បែកជើង របស់​កម្ពុជា​បាន​កើនឡើង ៩,៤% កាលពី​ឆមាស​ទី​១​ឆ្នាំ ២០១៦ កើនឡើង​ពីរ​ដង​ធៀប​នឹង​ឆ្នាំ ២០១៥ ។

លោក Duangdej Yuikwarmdee តំណាង​នាយក​គ្រប់គ្រង​និង​ប្រធាន​ផ្នែក​លក់​នៃ​ក្រុមហ៊ុន Reed Tradex បានឱ្យ​ដឹង​ថា ព្រឹត្តិការណ៍​ថ្ងៃ​ទី ២១ ដល់​២៤ មិថុនា ២០១៧​ខាង​មុខ​នៅ​ប្រទេស​ថៃ មិន​ត្រឹមតែ​វិនិយោគិន​កម្ពុជា​នោះ​ទេ ដែល​នឹង​អញ្ជើញ​ចូលរួម តែ​ខាង​អ្នក​រៀបចំ​ក៏​នឹង​អញ្ជើញ​វិនិយោគិន ពាណិជ្ជករ​ពី​ប្រ​ទស​ផ្សេង​ទៀត​ផង​ដែរ ក្នុង​តំបន់​អាស៊ាន ដូច​ជា​ប្រទេស​វៀតណាម ប្រទេស​ហ្វី​លី​ពី​ន ប្រទេស ឥណ្ឌូ​នេ​ស៊ី សាំង​ហ្កា​ពួរ​ជាដើម ដូចនេះ វា​ជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់​វិនិយោគិន​ពី​ប្រទេស​ផ្សេង​ៗ​ក្នុង​ការ​ស្វែងរក​ដៃគូ​សហការ​វិនិយោគ​រួម​គ្នា ។

លោក​ថា ៖«  វិនិយោគិន​កម្ពុជា អាច​មានឱកាស​ជួប​ជាមួយ​ពាណិជ្ជករ ពី​ប្រទេស​ផ្សេង​ៗ ជា​ពិសេស​នោះ​គឺ​ប្រទេស​ថៃ ដែល​ជា​ប្រទេស​ជិតខាង​ហើយ​បង្កើត​ជំនួញ​រួម​គ្នា បើ​ក្នុង​លក្ខខណ្ឌ​ត្រូវ​រូ​វ​គ្នា ពួក​គេ​អាច​ចាប់ដៃ​គ្នា​បណ្ដាក់ទុន​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ព្រោះ​ខាង​ប្រទេស​ថៃ ពេល​នេះ ក៏​មាន​បច្ចេកវិទ្យា​ទំនើប​ៗ ដែល​អាច​ជួយ​កម្ពុជា​បាន​ផង​ដែរ​» ។