ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកណា​​រស់សុខ បើគំរាម​សម្លា.ប់​​រហូត​ចឹង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ កាលពី​វេលា​ម៉ោង​០៨​ព្រឹក​ថ្ងៃ​ទី​៣០ មីនា ដើម្បី​ដាក់​ពាក្យ​បណ្ដឹង និង​សុំ​ការ​អន្តរាគមន៍​ឱ្យ​ជួយ លើ​ករណី​គំរាម​កា.ប់សម្លា.ប់​ខ្លួន​ស្ទើរតែ​រាល់ថ្ងៃ ពី​សំណាក់​បុរស​ជា​ប្អូនថ្លៃ រហូត​ធ្វើ​ឲ្យ​រូបគេ​មានការ​ភ័យ​ខ្លាច ស្ទើរតែ​លែង​ហា៑ន​នៅផ្ទះ និង​ដើរទៅ​ណា​មក​ណា​ទៅ​ហើយ ។

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ កាលពី​វេលា​ម៉ោង​០៨​ព្រឹក​ថ្ងៃ​ទី​៣០ មីនា ដើម្បី​ដាក់​ពាក្យ​បណ្ដឹង និង​សុំ​ការ​អន្តរាគមន៍​ឱ្យ​ជួយ លើ​ករណី​គំរាម​កាប់សម្លាប់​ខ្លួន​ស្ទើរតែ​រាល់ថ្ងៃ ពី​សំណាក់​បុរស​ជា​ប្អូនថ្លៃ រហូត​ធ្វើ​ឲ្យ​រូបគេ​មានការ​ភ័យ​ខ្លាច ស្ទើរតែ​លែង​ហា៑ន​នៅផ្ទះ និង​ដើរទៅ​ណា​មក​ណា​ទៅ​ហើយ ។

ប្រភព​ឱ្យ​ដឹង​ថា បុរស​ខាងលើ​ឈ្មោះ​ទឺ ឈឿ​ន អាយុ​៣៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​រកា ឃុំ​ស្នោរ ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ មាន​ប្រពន្ធ​ឈ្មោះ​ជឿន ស្រី​ពៅ អាយុ​៣៧​ឆ្នាំ ជា​អ្នក​លក់ដូរ ស្នាក់​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ។ ចំណែក​ប្អូនថ្លៃ
(​ជន​ដែល​គំរាម​សម្លាប់​) ឈ្មោះ​ទូច ភា​រ៉ា អាយុ​ជាង​៣០ មានស្រុក​កំណើត​នៅ​ក្នុងស្រុក​កោះសូទិន ខេត្តកំពង់ចាម និង​មាន​ប្រពន្ធ​ឈ្មោះ​ម៉ៅ រតនា អាយុ​២៧​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​ទួ​ពង្រ សង្កាត់​ចោម​ចៅ ។

ប្រភព​ពី​បុរស​ឈ្មោះ​ទឺ ឈឿ​ន បាន​ឲ្យ​ដឹង​ថា ប្អូនថ្លៃ​ខ្លួន​ម្នាក់​នោះ​មិនដឹង​ថា ជា​មនុស្ស​បែប​ណា​នោះ​ឡើយ សព្វថ្ងៃ​គ្មាន​ត្រូវ​ជាមួយ​បងប្អូន​ណា​ម្នាក់​នោះ​ទេ (​បងថ្លៃ​ប្អូនថ្លៃ​មិន​ត្រូវ​ទាំងអស់​) បូក​រួម​ទាំង​ឪពុក​ម្ដាយក្មេក​ស្ដី​ចុងមាត់​ចុង​.​ក​ទេ ។ ខ្លួន​មិន​បានដឹង​ថា​ ប្អូន​ថ្លៃ​មាន​ប្រើប្រាស់​គ្រឿងញៀន​ឬ​អត់​ឡើយ ប៉ុន្តែ​ដើរ​លេង​ស៊ីផឹក​ស្រវឹង​រាល់ថ្ងៃ ហើយ​ពេល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ តែងតែបាន​គំរាម​កាប់សម្លាប់​ខ្លួន​ចោល​ជា​បន្តបន្ទាប់ មិនដឹង​ថា​កើត​អី​នៅ​ក្នុង​ខ្លួន​នោះ​ឡើយ ។

គាត់​បន្ត​ថា ខ្លួន​មានការ​ភិតភ័យ​រាល់ថ្ងៃ ស្ទើរ​មិន​ហា៑ន​នៅផ្ទះ​ឡើយ សូ​ម្បី​តែ​ចេញ​ដើរទៅ​ណា ក៏​សឹង​មិន​ហា៑ន​ដើរ​ផង ។ ដោយ​សារ​តែ​ខ្លាច​មាន​គ្រោះថ្នាក់​នៅ​ថ្ងៃ​ណាមួយ​នោះ ទើប​ខ្លួន​សម្រេច​ទៅ​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ជួយ​ទប់ស្កាត់​ជា​មុន​។