ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងស្រា​ជោកជាំ​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​ឆ្លងផ្លូវ

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​បែកក្បាល​ហូរ​ឈាម​ចេញ​តាម​ត្រចៀក​សន្លប់​នៅ​នឹង​កន្លែង​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​បែកក្បាល​ហូរ​ឈាម​ចេញ​តាម​ត្រចៀក​សន្លប់​នៅ​នឹង​កន្លែង​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ខណៈ​បើក​ម៉ូតូឌុប​កូនប្រុស​តូច​ម្នាក់​ចេញ​ពី​ក្នុង​ផ្សារ​បម្រុង​ឆ្លងផ្លូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ស្រប​ពេល​មាន​យុវជន​ពីរ​នាក់​បើកបរ​ម៉ូតូ​ទំនើប​ម៉ាក​MSX​ក្នុង​ស្ថានភាព​ស្រវឹង​ដោយ​ល្បឿន​លឿន ក៏​ជ្រុល​ទៅ​បុក​ចំពាក់​កណ្តាល​ម៉ូតូ​ជន​រង​គ្រោះ​យ៉ាង​ពេញទំហឹង​បណ្តាល​ឱ្យ​របួសធ្ងន់​ស្រាល ។

ហេតុការណ៍​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​របួសធ្ងន់​ស្រាល​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​១០​នាទី ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៧ ស្ថិត​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ត្រង់​ចំណុច ចំណតរថយន្ត​ថ្មី ក្នុង​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​បើកបរ​ម៉ូតូ​បម្រុង​ឆ្លងផ្លូវ​ជាតិ​នេះ​មានឈ្មោះ យឿ​ន តាក់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រង​របួស​បែកក្បាល​ហូរ​ឈាម​ចេញពី​ត្រចៀក​ធ្ងន់ធ្ងរ ដោយ​បើកបរ​ម៉ូតូ​ម៉ាក​សង់កា​រ៉េ ពណ៌​ក្រហម​លាយ​លឿង អត់​ស្លាក​លេខ រង​ការ​ខូចខាត​យ៉ាងដំណំ ក្មេង​ប្រុស​ដំណើរ​ឈ្មោះ យឿ​ន សៅ ភេទ​ប្រុស អាយុ​៦​ឆ្នាំ រង​របួសស្រាល​ត្រូវជា​កូនប្រុស​ជន​រង​គ្រោះ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន ។ 

ចំណែក​យុវជន​ស្រវឹងស្រា​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ឈ្មោះ ជាតិ នី ហៅ​ព្រឹម  ភេទ​ប្រុស អាយុ​២១​ឆ្នាំ រង​របួសស្រាល​ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​MSX ពណ៌​សលាយ​ខ្មៅ អត់​ស្លាក​លេខ និង​អ្នក​រួម​ដំណើរ​ឈ្មោះ សាន្ត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រង​របួសស្រាល​ទាំង​ពីរ​នាក់ រស់នៅ​ភូមិ​ស្ទឹង​កាច់ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។ 

ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​បើកបរ​ម៉ូតូឌុប​កូនប្រុស​របស់​ខ្លួន​ចេញពី​ក្នុង​ផ្សារ​សាមគ្គី​ហៅ​ប៉ា​ហ៊ី​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​បម្រុង​ឆ្លងផ្លូវ​ជាតិ​ទៅ​ម្ខាង​ទៀត​ស្រប​ពេល​ដែល​យុវជន​ពីរ​នាក់​ស្រវឹងស្រា​ជោគ​ជាំ បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​តាម​បណ្តោយ​ផ្លូវជាតិ ក៏​ជ្រុល​ទៅ​បុក​ជន​រង​គ្រោះ​ចំពាក់​កណ្តាល​ម៉ូតូ​យ៉ាង​ពេញទំហឹង​លាន់ឮ​ដូច​រន្ទះ​បណ្តាល​ឱ្យ​រង​របួសធ្ងន់​ស្រាល​ទាំង​៤​នាក់​តែ​ម្តង ។

សូម​បញ្ជាក់​ថា ជន​រង​គ្រោះ​ទាំង​សងខាង​អត់​មាន​ពាក់មួក​សុវត្ថិភាព​នោះ​ទេ​ដោយ​បើកបរ​ម៉ូតូ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា​ផង​ដែរ តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ខាង​នគរបាល​នឹង​ចាត់ចែង​ទៅ​តាម​ផ្លូវច្បាប់ ៕