ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​យន្តហោះ​មួយ​របស់​កងកម្លាំង​ភាគ​ខាងកើត​​ស្លា.ប់​4​នាក់

7 ឆ្នាំ មុន

កង​យោធា​និយាយ​ថា យន្តហោះ​ប្រយុទ្ធ​មួយ​គ្រឿង​ជា​របស់​កងកម្លាំង​ភាគ​ខាងកើត​លី​ប៊ី​បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​២៩ មីនា លើ​តំបន់​មនុស្ស​រស់នៅ​មួយ​ស្ថិត​នៅ​ភាគ​ខាងត្បូង​ទីក្រុង TOBROUK បណ្តាល

កង​យោធា​និយាយ​ថា យន្តហោះ​ប្រយុទ្ធ​មួយ​គ្រឿង​ជា​របស់​កងកម្លាំង​ភាគ​ខាងកើត​លី​ប៊ី​បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​២៩ មីនា លើ​តំបន់​មនុស្ស​រស់នៅ​មួយ​ស្ថិត​នៅ​ភាគ​ខាងត្បូង​ទីក្រុង TOBROUK បណ្តាល​ឱ្យ​ស្លាប់​អ្នក​បើក​និង​គ្រួសារ​មួយ​មាន​មនុស្ស​៣​នាក់ ។

យោង​តាម​អ្នកនាំពាក្យ​ម្នាក់​របស់​កងទ័ព​ជាតិ​លី​ប៊ី ANL របស់​ឧត្តមសេនីយ៍​ខា​លី​ហ្វា ហា​ហ្វ​តា ថា យន្តហោះ​ប្រយុទ្ធ​ធុន MIG21 នោះ​បាន​ធ្លាក់​ព្រោះ​ម៉ាស៊ីន​វា​ខូច ។ យន្តហោះ​នេះ​បើក​ដោយ​មេបញ្ជាការ​មូលដ្ឋាន​អាកាសចរណ៍ TOROUK ។

ANL បាន​ធ្វើ​ចាប់តាំងពី​ខែឧសភា ឆ្នាំ ២០១៤​មក នូវ​ការ​ប្រយុទ្ធ​មួយ​ដើម្បី​ដណ្តើម​ត្រួតត្រា​ក្រុង​បេន​ហ្គា​ហ្ស៊ី ក៏​ប៉ុន្តែ​ជួប​ប្រទះ​នឹង​ការ​តស៊ូ​ទប់ទល់​ខ្លាំង​ក្នុង​សង្កាត់​២​នា​ភាគ​ខាងជើង​ទីក្រុង​នោះ ។

ឧត្តមសេនីយ៍​ខា​លី​ហ្វា ហា​ហ្វ​តា បដិសេធ​ពុំ​ទទួលស្គាល់​រដ្ឋាភិបាល​រួបរួម​ជាតិ GEN មាន​មូលដ្ឋាន​នៅ​ទីក្រុង​ទ្រី​ប៉ូ​លី គាំទ្រ​ដោយ​អ​.​ស​.​ប និង​សហគមន៍​អន្តរជាតិ ៕