ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​រង​ការ​គំរាម​

7 ឆ្នាំ មុន

អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោកស្រី PARK GEUN HYE កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ មីនា បាន​មក​កាន់​តុលាការក្រុង​សេ​អ៊ូ​ល ដែល​លោកស្រី​ចូលរួម​ក្នុង​សវនាការ​ពី​ការ​ចាប់ខ្លួន​លោកស្រី​ជាយថា

អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោកស្រី PARK GEUN HYE កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ មីនា បាន​មក​កាន់​តុលាការក្រុង​សេ​អ៊ូ​ល ដែល​លោកស្រី​ចូលរួម​ក្នុង​សវនាការ​ពី​ការ​ចាប់ខ្លួន​លោកស្រី​ជាយថាហេតុ​ក្នុង​រឿងអាស្រូវ​ពុក​រលួយ​ដែល​នាំ​ទៅ​ដល់​ការ​ដកហូត​តំណែង​លោកស្រី ។

ក្នុង​ទឹកមុខ​ស្លេកស្លាំង និង​ខ្មៅ លោកស្រី PARK ពុំ​ចាប់អារម្មណ៍​ចំពោះ​បណ្តា​អ្នកកាសែត និង​អ្នក​ថតរូប​ដែល​ចោមរោម​នៅ​ខាងក្រៅ តុលាការ​ដែល​នៅ​ទីនោះ​លោកស្រី​ត្រូវ​តុលាការ​ចោទសួរ​ច្រើន​ម៉ោង ។ ការ​ចាប់ខ្លួន និង​ការ​ឃុំឃាំង​លោកស្រី​នឹង​ជា​ដំណាក់កាល​អាក្រក់​បំផុត​សម្រាប់​លោកស្រី PARK ដែល​ពេល​បោះ​ឆ្នោត​ប្រធានាធិបតី​កាលពី​ឆ្នាំ​២០១២ ទទួល​បាន​សំឡេង​គាំទ្រ​យ៉ាង​ខ្ពស់​នាំ​ឱ្យ​លោកស្រី​ក្លាយជា​នារី​ដំបូង​គេ​កាន់​តំណែង​កំពូល​នៅ​កូរ៉េ​ខាងត្បូង ។

រឿងអាស្រូវ​ទាក់ទិន​នឹង​មិត្ត​ចាស់ លោកស្រី​គឺ​លោកស្រី CHOI SOON SIL នាំ​ឱ្យ​លោកស្រី​ធ្លាក់​ចុះ​នរក​បែប​នេះ ។ លោកស្រី CHOI ត្រូវ​កាត់ទោស​ជា​ពិសេស​ពី​ការ​ឆ្លៀតឱកាស​ខ្លួន​ជា​មនុស្ស​ជិតដិត​ជាមួយ​ប្រធានាធិបតី ដើម្បី​ទាញ​យក​ប្រាក់​ជា​ច្រើន​លាន​ដុល្លារ​ពី​បណ្តា​ក្រុមហ៊ុន​ធំ​ៗ​កូរ៉េ​ខាងត្បូង ។ ការ​លាតត្រដាង​រឿង​នេះ​នាំ​ឱ្យ​សភា​សម្រេច​ដកហូត​តំណែង លោកស្រី​ដើម្បី​ដក​អភ័យឯកសិទ្ធិ​រារាំង​មិន​ឱ្យ​តុលាការ​ស៊ើបអង្កេត ។

ប្រសិនបើ​តុលាការ​សម្រេច​តាម​ការ​ទាមទារ​របស់​អយ្យការ​នោះ លោកស្រី PARK នឹង​ក្លាយជា​អតីត​ប្រមុខរដ្ឋ​ទី​៣ ត្រូវ​ចាប់ខ្លួន​ក្នុង​រឿង​ពុក​រលួយ​នៅ​កូរ៉េ​ខាងត្បូង ៕