ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​ត្រូវ​ប៉ូលិស​សម្លា.ប់​នៅ​បារាំង​ផ្ទុះ​បាតុកម្មហិ.ង្សា​នៅ​ក្រុងប៉ារីស

6 ឆ្នាំ មុន

៣​យប់​ជាប់​ៗ​គ្នា​ហើយ​ដែល​ការ​ប៉ះទង្គិច​គ្នា​ផ្ទុះ​ឡើង​នៅ​ក្រុងប៉ារីស ក្រោយ​ការ​ស្លា.ប់​ជនជាតិ​ចិន​ម្នាក់​ដោយសារ​ស្នាដៃ​ប៉ូលិស​កាលពី​ថ្ងៃ​ទី​២៦ មីនា ។

ការ​ប៉ះទង្គិច​គ្នា​នា​យប់​ថ្ងៃ​ទី​២៩ មីនា

៣​យប់​ជាប់​ៗ​គ្នា​ហើយ​ដែល​ការ​ប៉ះទង្គិច​គ្នា​ផ្ទុះ​ឡើង​នៅ​ក្រុងប៉ារីស ក្រោយ​ការ​ស្លាប់​ជនជាតិ​ចិន​ម្នាក់​ដោយសារ​ស្នាដៃ​ប៉ូលិស​កាលពី​ថ្ងៃ​ទី​២៦ មីនា ។

ការ​ប៉ះទង្គិច​គ្នា​នា​យប់​ថ្ងៃ​ទី​២៩ មីនា រំកិល​ចូល​ដល់​កណ្តាល​ក្រុងប៉ារីស​ក្នុង​សង្កាត់​សម្បូរ​សណ្ឋាគារ​នៃ​រដ្ឋធានី ។ កំហឹង​របស់​សហគមន៍​អាស៊ី​នៅ​ក្រុងប៉ារីស​ពុំ​ទាន់​រំសាយ​ឡើយ ដោយ​នា​យប់​ថ្ងៃ​ទី​២៩ មីនា មានការ​ប្រមូលផ្តុំ​មនុស្ស​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ដើម្បី​បរិហារ​ចំពោះ​ការ​សម្លាប់​លោក SHAOY LIU ឪពុក​នៃ​គ្រួសារ​ចិន​មួយ​ដែល​ត្រូវ​ប៉ូលិស​បារាំង​សម្លាប់​កាលពី​ថ្ងៃ​ទី​២៦ មីនា នៅផ្ទះ​របស់​គេ​ក្នុង​ខណ្ឌ​ទី​១៩ ក្រុងប៉ារីស ។

នា​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៩ មីនា បាតុកម្ម​ប្រព្រឹត្ត​ទៅ​ជិត​សណ្ឋាគារ​ក្រុង​ក្នុង​ខណ្ឌ​ទី​៤ ហើយ​ចាប់ផ្តើម​ប្រែក្លាយ​ទៅ​ផ្ទុះ​ហិង្សា ។ ភាព​តានតឹង​ខ្លាំង​កើត​មាន​ជា​ពិសេស​នៅ​វិ​ថី RIVOLI ។ បាតុករ​ជាង​២០០​នាក់​ប៉ុនប៉ង​រាំងផ្លូវ​ជាមួយ​របាំង​នានា ហើយ​មួយ​ចំនួន​គប់​របស់របរ​ផ្សេង​ៗ​លើ​ប៉ូលិស ។ ប៉ូលិស​បាន​តបត​វិញ​ដោយ​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក ។ ការ​ប៉ះទង្គិច​គ្នា​ក្រោយមក​កើត​មាន​ជា​ច្រើន​លើក​ទៀត ។ នៅ​ឆ្ងាយ​ពី​នេះ​បន្តិច មាន​ពួក​បាតុករ​មួយ​ក្រុម​ទៀត​ប្រមូលផ្តុំ​គ្នា ស្រែក​ពាក្យ​នានា​ពី​អំពើ​អយុត្តិធម៌​ក្រោយ​ការ​សម្លាប់​ឪពុក​នៃ​គ្រួសារ​ចិន​ដែល​មានកូន​៥​នាក់​នេះ ៕