ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​អន្តោប្រវេសន៍​បណ្តេញ​ជនជាតិ​វៀតណាម​ខុសច្បាប់​ទៅតាមច្រកទ្វារភ្នំដិន

7 ឆ្នាំ មុន

ខេត្តតាកែវ ៖ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៧ នៅ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី​នៃ​អគ្គ​នាយ​យក​ដ្ឋា​ន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​បាន​ធ្វើការ

ខេត្តតាកែវ ៖ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៧ នៅ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី​នៃ​អគ្គ​នាយ​យក​ដ្ឋា​ន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​បាន​ធ្វើការ​បណ្តេញ​ជនជាតិ​វៀតណាម​ចំនួន​៥​នាក់​(​ស្រី​ម្នាក់​)​ទៅ​កាន់​ប្រទេស​កំណើត​វិញ ក្រោយ​ពី​កម្លាំង​នគរបាល​គ្រប់គ្រង​ជនបរទេស​ខេត្តតាកែវ​បាន​រក​ឃើញ​ពួក​គេ​កំពុង​តែ​លួច​ចូល​មក​ស្នាក​នៅ និង​បំពេញការងារ​ដោយ​ខុសច្បាប់ ។

លោក​វរសេនីយ៍ឯក សុខ ហេង ប្រធាន​ការិយាល័យ​នីតិវិធី​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្នុងថ្ងៃនេះ​ដែរ ក្នុង​នាមរូប​លោក​តំណាង​ឱ្យ​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី​បាន​ធ្វើការ​បណ្តេញ​ជនជាតិ​វៀតណាម​ប្រុស​-​ស្រី​ចំនួន​៥​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​ផង​ដែរ​ចេញ​ទៅ​កាន់​ប្រទេស​កំណើត​របស់​ពួក​គេ​វិញ​។ ការ​បណ្តេញ​នេះ ដែរ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​កម្លាំង​នគរបាល​គ្រប់គ្រង​ជនបរទេស​ខេត្តតាកែវ​បាន​ចាប់​បញ្ជូន​ពួក​គេ​ទាំង​៥​នាក់​យក​មក​ប្រគល់​ឱ្យ​កាលពី​ពេល​កន្លង​មកនេះ​ក្រោយ​ពី​បាន​រក​ឃើញ​ថា ពួក​គេ​កំពុង​តែ​លួច​ចូល​មក​ស្នាក់​នៅ និង​បំពេញការងារ​ជា​កម្មករ​ដោយ​គ្មាន​លិខិត​ស្នាម​អ្វី​ទាំងអស់ ។

លោក​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា ក្នុង​ប្រតិបត្តិការ​ត្រួតពិនិត្យ​ការ​ស្នាក់​នៅ និង​បំពេញការងារ​របស់​ជនបរទេស​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​គឺ​ធ្វើ​ឡើង​ទៅ​តាម​គ្រប់​បណ្តា​ខេត្ត​-​ក្រុង​ទាំង ២៥ និង​ធ្វើ​ទៅ​លើ​គ្រប់​ជនជាតិ​ទាំងអស់ ដោយ​ប្រតិបត្តិការ​នេះ​ដែរ​ធ្វើ​ឡើង​ដូច​ភ្លៀងរលឹម និង​បន្ត​ធ្វើ​រហូត​ទាល់តែ​អស់​ជនបរទេស​ដែល​ចូល​មក​ស្នាក់​នៅ និង​បំពេញការងារ​ដោយ​ខុសច្បាប់​នៅ​ក្នុង​ប្រទេស​របស់​យើង ។

ក្នុង​ពេល​នោះ​ដែរ​លោក​ក៏​បាន​ធ្វើការ​ផ្តាំផ្ញើរ​ប្រាប់​ជនជាតិ​វៀតណាម​ទាំង​៥​នាក់​នោះ​ថា ប្រសិនបើ​ចង់​ចូល​មក​ស្នាក់​នៅ និង​បំពេញការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ត្រូវ​តែ​ចូល​មក​ដោយ​មាន​លិខិត​ស្នាម​ត្រឹមត្រូវ និង​មិន​ត្រូវ​មាន​ជា​លើក​ទី​២​ឡើយ បើ​មិន​ដូច្នោះ​ទេ និង​ប្រឈម​ទៅ​នឹង​ការ​ដាក់ទោស​ដោយ​ជាប់​ពន្ធនាគារ​ទៅ​តាម​ច្បាប់​មិន​ខាន ៕