ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនរង​គ្រោះ៤នាក់ក្នុង​ចំណោម១០នាក់​ អត់ប្តឹង និង​​អហោសកម្មដល់​ជន​បង្ក​ហើយ

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យោងតាមប្រភព​ពីមន្ត្រីនគរបាល​​ចរាចរណ៍​ផ្លូវគោក​​រាជធានីភ្នំពេញ បានឱ្យ​ដឹង​នាថ្ងៃទី​៣០ មីនា នេះ​ថា ពាក់​ព័ន្ធលើ​ករណី​សោក​នាដ​​កម្ម​​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ដ៏រន្ធត់ នៅ​ចំណុច​​មុខ​អតីត​រោងចក្រ​កាត់ដេរ គួ​ង ហុង លើ​វិ​ថី​ព្រះ​មុនី​វង្ស ដែលបង្កឡើងដោយបុរសម្នាក់ បាន​​បើក​រថយន្ត​​កាមរីទៅ​បុករះ​ បណ្តាលឱ្យ​មនុស្ស​ស្លា.ប់​៣នាក់ និងរបួសធ្ងន់-ស្រាល​៧​

រាជធានីភ្នំពេញ ៖ យោងតាមប្រភព​ពីមន្ត្រីនគរបាល​​ចរាចរណ៍​ផ្លូវគោក​​រាជធានីភ្នំពេញ បានឱ្យ​ដឹង​នាថ្ងៃទី​៣០ មីនា នេះ​ថា ពាក់​ព័ន្ធលើ​ករណី​សោក​នាដ​​កម្ម​​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ដ៏រន្ធត់ នៅ​ចំណុច​​មុខ​អតីត​រោងចក្រ​កាត់ដេរ គួ​ង ហុង លើ​វិ​ថី​ព្រះ​មុនី​វង្ស ដែលបង្កឡើងដោយបុរសម្នាក់ បាន​​បើក​រថយន្ត​​កាមរីទៅ​បុករះ​ បណ្តាលឱ្យ​មនុស្ស​ស្លាប់​៣នាក់ និងរបួសធ្ងន់-ស្រាល​៧​នាក់ និងបង្កការខូចខាតម៉ូតូ គឺត្រូវ​បានកសាងសំណុំរឿង​បញ្ជូនទៅតុលាការ​ហើយ ។

ប្រភពឱ្យ​ដឹងថា ជនរងគ្រោះ​សរុប​​ទាំងអស់​ គឺមាន​ចំនួន១០នាក់ ដែល​៣នាក់​បានស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយអ្នក​រង​របួស​ធ្ងន់​ចំនួន​៦នាក់ និងស្រាល១​​នាក់ ។ ក្នុងនោះ​ ជនរងគ្រោះ​ចំនួន​៦នាក់​ (​មានអ្នកស្លាប់៣ និងរបួសធ្ងន់៣) បា​ន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សមត្ថ​កិច្ច​ជាផ្លូវ​ការ ដើម្បី​ទាម​ទារ​ឱ្យ​​ភាគី​​បង្ក​ទទួលខុសត្រូវ​ ក្នុងសំណង​រដ្ឋប្ប​វេណី ។

ដោយឡែក ជនរងគ្រោះ​៤នាក់​ទៀត គឺ​សុំមិន​ប្តឹងជនបង្កនោះទេ ដោយ​គេយល់​​ថា ជនបង្កនោះ ​មានស្ថានភាព​ធ្ងន់ធ្ងរ​ពេកទៅ​ហើយ ដោយពួកគេសុំត្រឹម​តែ​ម៉ូតូ​ពី​សមត្ថកិច្ចវិញតែ​ប៉ុណ្ណោះ ដើម្បីយកទៅជួសជុលប្រើប្រាស់បានវិញ ។ ​​ជនរងគ្រោះ​៤នាក់ ​ដែល​អត់​ប្តឹងនេះ ​ក៏មាន​អ្នករបួសធ្ងន់​ដែរ ។

គួរបញ្ជាក់ថា គិត​មក​ដល់​ម៉ោង​០៣​រសៀល​ថ្ងៃ​ទី​២៩ មីនា នេះ ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ នៅ​ចំណុច​ខាង​មុខ​អតីត​រោង​ចក្រ​កាត់ដេរ គួ​ង ហុង លើ​វិ​ថី​ព្រះ​មុនី​វង្ស បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ និង​របួស​នោះ គឺ​កំពុង​ស្ថិត​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់ (​ជាន់​ទី​២) នៅ​ក្នុង​មន្ទីរពេទ្យ​ខ្មែរ​-​សូ​វៀត​ដដែល ដោយ​គេ​ឃើញ​មានការ​យាម​នៅ​មុខ​បន្ទប់​យ៉ាង​តឹង​រឹង​ពី​សំណាក់​កម្លាំង​មន្ត្រី​ប៉ូលិស​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដែល​មិន​អនុញ្ញាត​ឱ្យ​អ្នក​ណា​ម្នាក់​អាច​ទៅ​ជិត​ឡើយ ។

បើ​តាម​គ្រូពេទ្យ​ឱ្យ​ដឹង​ថា សភាព​អ្នកជំងឺ គឺ​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់ ដោយ​អត់​ដឹងខ្លួន​នោះ​ទេ តាំងពី​ថ្ងៃ​ដែល​បញ្ជូន​មក​សង្គ្រោះ​នោះ ។ អ្នកជំងឺ​ត្រូវ​បាន​ដាក់​អ៊ុ​ក​ហ្ស៊ី​ហ្សែ​ន​តាម​មាត់​ជាប់​ជា​និច្ច ។ ទោះបីជា​យ៉ាងណា ក្រុម​គ្រូពេទ្យ​នឹង​ធ្វើការ​តាមដាន​បន្ត​ទៀត តែ​មិនដឹង​ថា អាច​ដឹងខ្លួន​នៅ​ពេល​ណា​ទេ ។

គួរ​បញ្ជាក់​ថា បុរស​បង្ក​ខាងលើ ឈ្មោះ មាស សុខ​ហេង អាយុ​៣០​ឆ្នាំ មុខរបរ​លក់​ទូរស័ព្ទ ស្នាក់​នៅផ្ទះ​លេខ​១១១ ផ្លូវជាតិ​លេខ​២ ភូមិ​ទួលរ​ការ ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ បើករថយន្ត​ម៉ាក​កាម​រី​ឆ្លាម ពណ៌​ទឹកមាស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​២M-២២៤៥ ។ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​បង្ក​ឱ្យ​មាន​កំហឹង​ពី​មហាជន នាំ​គ្នា​វាយ​កម្ទេច​រថយន្ត និង​វាយដំ​អ្នក​បើក​រង​របួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​អន្តរាគមន៍​រួច​បញ្ជូន ទៅ​កាន់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត (​ពេទ្យ​រុ​ស្សី​) បើ​កុំ​សមត្ថកិច្ច​ជួយ​ទាន់​សង្ស័យ​មិន​រស់​ទេ ។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា មុន​ពេល​កើតហេតុ បុរស​ខាងលើ បាន​បើករថយន្ត​របស់​ខ្លួន​តែ​ម្នាក់ឯង​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​តាម​ផ្លូវ​ធម្មតា ។ លុះ​មក​ដល់​ចំណុច​ហាង​លក់​ម៉ូតូ​ហុងដា​មួយ​កន្លែង ដែល​មា​នទី​តាំងនៅ​ក្បែរ​កន្លែង​កើតហេតុ​នោះ ក៏​បាន​បើករថយន្ត​ទៅ​ប៉ះ​ជាមួយនឹង​រថយន្ត​មួយ​គ្រឿង ហើយ​ក៏​ព្យាយាម​បើក​គេចខ្លួន ។

លុះ​បើក​រត់គេច​មក​ដល់​ចំណុច​កើតហេតុ ដោយសារ​ផ្លូវ​មាន​សភាព​ចង្អៀត ហើយ​ឃើញ​ផ្លូវ​បញ្ច្រាស​ទំនងជា​ទូលាយ អាច​បើក​គេច​បាន ទើប​បុរស​រូប​នោះ ក៏​បាន​បើករថយន្ត​ឆ្លង​ទៅ​ម្ខាង ដែល​ជា​ផ្លូវ​បញ្ច្រាសទិស​ក្នុង​បំណង​ព្យាយាម​បើក​គេចខ្លួន​ក្នុង​ល្បឿន​យ៉ាង​លឿន ក៏​បាន​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​ជា​ច្រើន​គ្រឿង និង​មនុស្ស​ជា​ច្រើន​នាក់​បណ្តាល​ឱ្យ​ស្លាប់ និង​រង​របួស​រដូករណែល​ពេញ​ផ្លូវ​តែ​ម្តង ។

ភ្លាម​ៗ​នោះ រថយន្ត​និង​អ្នកបើកបរ ត្រូវ​បាន​ក្រុម​អ្នក​ធ្វើ​ចរាចរណ៍​មិនដឹង​អ្នក​ណាខ្លះ​ទេ យ៉ាងច្រើន​នាំ​គ្នា​ធ្វើការ​ឡោម​ព័ទ្ធ​ដេញចាប់​ឃាត់​បាន ដោយ​អ្នកខ្លះ​បាន​នាំ​គ្នា​ចោមរោម​វាយដំ​ទៅ​លើ​អ្នកបើកបរ​រូប​នោះ ដូច​ទឹកបាក់​ទំនប់ បណ្តាល​ឱ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ហើយ កុំ​តែ​មានការ​រារាំង​អំពី​សំណាក់​កម្លាំង ។