ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​បាល់ទាត់​ខ្មែរ​រៀល​អ៊ីស្ទេ​ត​លី​គ​ឆ្នាំ​2017​ ស​ប្តា​ហ៍​ទី​2

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​មិនមែន​អាជីព នៃ​ពានរង្វាន់​ខ្មែរ​រៀល​អុ​ី​ស្ទេ​ត​លី​គ​ឆ្នាំ​២០១៧ ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​សៅរ៍​និង​អាទិត្យ ទី​២៥-២៦ មីនា កន្លង​មកនេះ គេ​បាន​រក​ឃើញ​ក្រុម​ចំនួន​៣​ដែល​កំពុង​តែ​មាន​ពិន្ទុ​នាំមុខ​គេ​នៅ​ក្នុង​តារាង​ជា​បណ្ដោះអាសន្ន គឺ​ក្រុម​និស្ស័យ ឈរ​នៅ​កំពូល​តារាង ក្រុម​Anvaya​ឈរ​នៅ​លេខ​រៀង​ទី​២ និង​ក្រុម​Avata ឈរ​នៅ​លេខ​រៀង​ទី​៣។

​រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​មិនមែន​អាជីព នៃ​ពានរង្វាន់​ខ្មែរ​រៀល​អុ​ី​ស្ទេ​ត​លី​គ​ឆ្នាំ​២០១៧ ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​សៅរ៍​និង​អាទិត្យ ទី​២៥-២៦ មីនា កន្លង​មកនេះ គេ​បាន​រក​ឃើញ​ក្រុម​ចំនួន​៣​ដែល​កំពុង​តែ​មាន​ពិន្ទុ​នាំមុខ​គេ​នៅ​ក្នុង​តារាង​ជា​បណ្ដោះអាសន្ន គឺ​ក្រុម​និស្ស័យ ឈរ​នៅ​កំពូល​តារាង ក្រុម​Anvaya​ឈរ​នៅ​លេខ​រៀង​ទី​២ និង​ក្រុម​Avata ឈរ​នៅ​លេខ​រៀង​ទី​៣។

ក្រុម​ទាំង​៣​នេះ​សុទ្ធតែ​បាន​យកឈ្នះ​លើ​គូប្រកួត​រៀង​ៗ​ខ្លួន​នៅ​លើ​ទីលាន​ដំរី​ស ។ សម្រាប់​ការ​ប្រកួត​កាលពី​ថ្ងៃ​សៅរ៍ ដែល​មាន​តែ​២​ប្រកួត​នោះ ក្រុម​បាយ័ន​បាន​ចាញ់​ក្រុម​និស្ស័យ​នៅ​ក្នុង​លទ្ធផល​១-៥ និង​ក្រុម​បា​សាក់​បាន​ចាញ់​ក្រុម​Avata ១-២ ។ ចំណែក​ថ្ងៃអាទិត្យ​ដែល​មាន​៦​ប្រកួត​នោះ ពេល​ព្រឹក​មាន​៣​ប្រកួត​ជា​លទ្ធផល ក្រុម​Anvaya បាន​យកឈ្នះ​លើ​ក្រុម​ខ្លាស ៤-១​ក្រុម​Havas​បាន​យកឈ្នះ​លើ​ក្រុម​HHK៥-១ និង​ក្រុម​កំពង់ចាម​ស្មើ​១-១​ជាមួយ​ក្រុម​Blue Dragon ។ ពេល​ល្ងាច​មាន​៣​ប្រកួត ក្រុម​ខ្មែរ​យូ​ណាយ​ធី​ត បាន​យកឈ្នះ​លើ​ក្រុម​V.Train៣-០ ក្រុម​Giant​ស្មើ​៣-៣​ជាមួយ​ក្រុម​Good hill និង​ក្រុម​Narita​បាន​យកឈ្នះ​លើ​ក្រុម​កូន​ខ្មែរ​៦-១ ។

សម្រាប់​ក្រុម​ទាំង​៣​ដែល​កំពុង​តែ​ឈរ​នៅ​កំពូល​តារាង​ជា​បណ្ដោះអាសន្ន​នេះ គឺ​សុទ្ធតែ​មាន​៦​ពិន្ទុ​នៅ​ក្នុង​ដៃ​រៀងខ្លួន គ្រាន់តែ​ក្រុម​និស្ស័យ​មាន​គ្រាប់​បាល់​ចំណេញ​រហូត​ដល់​ទៅ​៩​គ្រាប់ ។ ទោះបីជា​យ៉ាងណា គូប្រជែង​យ៉ាង​សំខាន់​របស់​គេ​គឺ​ក្រុម​Avata និង​ក្រុម​Anvaya​ដែល​កំពុង​តែ​ព្យាយាម​ប្រជែង​យក​តំណែង​កំពូល​តារាង​ដូច​គ្នា ៕