ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​មន្ត្រី​យោធា​ម្នាក់​ដោយសារ​តែ​…

7 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ ទាហាន​ម្នាក់​ដែល​មាន​វ័យ​ចំណាស់​តែ​បើកបរម៉ូតូ​ក្នុង​ល្បឿន​លឿន​បាន

ខេត្តឧត្តរមានជ័យ ៖ ទាហាន​ម្នាក់​ដែល​មាន​វ័យ​ចំណាស់​តែ​បើកបរម៉ូតូ​ក្នុង​ល្បឿន​លឿន​បាន​ដួល​ស្លាប់​បាត់បង់​ជីវិត កាលពី​វេលាម៉ោង​៣​និង​២៥​នាទី ថ្ងៃ​ទី​២៧ ខែ​មិ​នា ឆ្នាំ​២០១៧ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​តាម​បណ្តោ​យ​ផ្លូវជាតិ​លេខ​១៧១ ក្នុងភូមិ​បុស្ស សង្កាត់​កូន​គ្រៀល ក្តុង​សំរោង ខេត្តឧត្តរមានជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ អ៊ូ ទាវ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជា​មន្ត្រី​យោធា​អនុសេនីយ៍​ឯក​មេ​គរ​៣ ក្នុង​អង្គភាព​កង​វរៈ​លេខ​៤២១​កងពលតូច​ថ្មើ​ជើង​លេខ​៤២ ជិៈ​ម៉ូតូ​ម៉ាក​សង់​C១២៥ ពណ៌​ខ្មៅ សេរី​២០១៦ ពាក់​ស្លាក​លេខ ឧត្តរមានជ័យ១B-៦១០៩ ជិៈ​ម្នាក់ឯង រសនៅ​ភូមិ​ស្អើ​ប សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧត្តមាន​ជ័យ ។

ប៉ូ​លី​ស​ក្រុង​សំរោង​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​ព័ត៌មាន​រាយការណ៍​សមត្ថកិច្ចជំនាញ​បាន​ចុះ​ទៅ​ដល់ទី​កន្លែង​កើតហេតុ​ធ្វើការ​វាស់វែង​នឹង​ពិនិត្យ​ឃើញ​ថា ជនរង​គ្រោះ​ពិតជា​ដួល​ម៉ូតូ​ខ្លួនឯង​ស្លាប់​បាត់បង់​ជីវិត ខណៈ​ដោយសារ​តែ​ជិះ​ម៉ូតូ​ក្នុងល្បឿន​លឿន​ក្រោយ​ពី​ធ្វើការ​ពិនិត្យ​រួច​សមត្ថកិច្ច​ប៉ូលិស​បាន​ប្រគល់​សាកសពទៅ​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕