ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌុ​ប​នាង​ក្រមុំ​ដល់​កន្លែង​ស្ងាត់​ល្បួង​រួមរ័ក​ចាប់​អោប​ថើប​ចុង​ក្រោយ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បញ្ជូន​មក​សាលាដំបូង​ខេត្តស្វាយរៀង​ចោទ​ពី​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​មិន​បាន​សម្រេច កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៧ ។ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ការ​ចាប់ខ្លួន​នេះ​គឺ​តាម​ពាក្យបណ្តឹង​របស់​នាង​ក្រមុំ​ម្នាក់​ដោយ​ជនសង្ស័យ​ប្រើ​ល្បិច​ធានា​ថា​ឌុ​ប​នាងរង​គ្រោះ​ជូន​ទៅ​ផ្ទះ​ក្រោយ​ពី​ចេញពី​រាំ​លេង​នៅ​កន្លែង​បុណ្យ​កម្សាន្ត​ក្នុងភូមិ ។…

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បញ្ជូន​មក​សាលាដំបូង​ខេត្តស្វាយរៀង​ចោទ​ពី​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​មិន​បាន​សម្រេច កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៧ ។ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ការ​ចាប់ខ្លួន​នេះ​គឺ​តាម​ពាក្យបណ្តឹង​របស់​នាង​ក្រមុំ​ម្នាក់​ដោយ​ជនសង្ស័យ​ប្រើ​ល្បិច​ធានា​ថា​ឌុ​ប​នាងរង​គ្រោះ​ជូន​ទៅ​ផ្ទះ​ក្រោយ​ពី​ចេញពី​រាំ​លេង​នៅ​កន្លែង​បុណ្យ​កម្សាន្ត​ក្នុងភូមិ ។

បើ​តាម​នារី​រង​គ្រោះ​ឈ្មោះ ទ​.​ទ អាយុ​១៨​ឆ្នាំ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រូប​នាង​បាន​ទៅ​លេង​បុណ្យ​កំសាន្ត​ភូមិ​នៅ​ខាងត្បូង​ផ្ទះ​របស់​នាង​ចម្ងាយ​២០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ តា​សេក ឃុំ​គគី ស្រុក​រមាស​ហែក  ឯ​បុរស​ជា​ជនសង្ស័យ​ក៏​បាន​ទៅ​ចូលរួម​រាំ​លេង​ដែរ ក្រោយ​ចប់​កម្មវិធី​នៅ​ម៉ោង​១២​យប់​នាង​ក៏​បាន​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​នារី​រង​គ្រោះ​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា និង​ធ្លាប់​ស្រឡាញ់​​គ្នា​ជា​សង្សារ​ផង​ក៏​យល់ព្រម​ឡើង​ជិះ​ម៉ូតូ​ជាមួយ ក៏​ប៉ុន្តែ​ពេល​បាន​ឌុ​ប​គឺ​មិន​ចង់​ជូន​ទៅ​ផ្ទះ​ទេ​គឺ​ចេះ​តែ​ឌុ​ប​ទៅ​មុខ​រហូត​ដល់​ចុង​ភូមិ​កន្លែង​ស្ងាត់​ក៏​មាន​អារម្មណ៍​ផ្លូវភេទ​ក៏​ឈប់​ម៉ូតូ​រួច​ដាច់​ចិត្ត​សុំ​នាង​ក្រមុំ​រួម​ភេទ​គឺ​និយាយ​ថា អូន​បង​សុំ​បន្តិច​មក ក៏​ប៉ុន្តែ​នាង​មិន​ឆ្លើយ ក៏​សួរ​ទៀត​ដដែល​ៗ​ថា អូន​បង​សុំ​បន្តិច​មក​នាង​ក្រមុំ​នៅ​ស្ងៀម​មិន​ឆ្លើយ ។ ជន​ស​ង្ស​យ័​គិត​ថា ទំនងជា​នាង​ព្រម​ហើយ​មើលទៅ​បានជា​មិន​ឆ្លើយ​ក៏​ចាប់​នាង​អោប​ថើប និង​ច្របាច់​សុដន់​លេង និង​រាវ​ស្ទាប​ប្រដាប់​ភេទ​ទើប​នាង​រើ​បំរាស់​ដួល​ទៅ​លើ​ដី ក៏​ប៉ុន្តែ​ដោយ​នាង​ក្រមុំ​មាឌធំ​ជាង​ក៏​បោក​ដួល​ជិះ​ពីលើ និង​រើ​រួច​រត់​ស្រែក​ឆោឡោ​ឲ្យ​គេ​ជួយ និង​ប្តឹង​សមត្ថកិច្ច​ចាប់ខ្លួន​ដោយ​ចោទ​ថា ពី​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ៖ ជនសង្ស័យ​ខាងលើ​មានឈ្មោះ មាស ថុ​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​ព្រៃ​ក្តី ឃុំ​គគីរ ស្រុក រមាស​ហែក ។ ជនសង្ស័យ​គឺ​ធ្លាប់​ស្រឡាញ់​គ្នា​ជាមួយ​​នារី​រង​គ្រោះជា​ច្រើន​ឆ្នាំ​មក​ហើយ​ក៏​ប៉ុន្តែ​ពេល​ជនសង្ស័យ​ឲ្យ​ឪពុក​ម្តាយ​ចូល​ស្តីដណ្តឹង​ឪពុក​ម្តាយ​ខាង​ស្រី​មិន​ព្រម​លើក​ឲ្យ​ទើប​កូនស្រី​ចេះ​តែ​ដោះដៃ ក៏​ប៉ុន្តែ​ខាង​ប្រុស​នៅ​តែ​ចិញ្ចឹមចិត្ត​ស្រឡាញ់​​ខាង​ស្រី​ម្នាក់ឯងរហូត​មានរឿង​អាស្រូវ​បែប​នេះ​ទៅ ៕