ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លន់​ទៀត​ហើយ ! ប្លន់​អ្នក​ដូរ​លុយ​យក​ជាង​១​ម៉ឺន​ដុល្លារ​នៅ​ទួល​សង្កែ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អាជីវករ​ដូរ​និង​វេរ​លុយ​ម្នាក់​បាន​ត្រូវ​ចោរប្លន់​ប្រដាប់​អាវុធ​មាន​គ្នា​៣​នាក់ ភ្ជ​ក់​និង​វាយ​ដណ្តើម​យក​ម៉ូតូ​ដែល​ដាក់​លុយ​ក្រោម​

រាជធានី​ភ្នំពេញ ៖ អាជីវករ​ដូរ​និង​វេរ​លុយ​ម្នាក់​បាន​ត្រូវ​ចោរប្លន់​ប្រដាប់​អាវុធ​មាន​គ្នា​៣​នាក់ ភ្ជ​ក់​និង​វាយ​ដណ្តើម​យក​ម៉ូតូ​ដែល​ដាក់​លុយ​ក្រោម​កែប​យក​លុយ​សរុប​ជាង​១​ម៉ឺន​ដុល្លារ​និង​ម៉ូតូ​វ៉េវ​ព៌​ណ​ខ្មៅ​០១​គ្រឿង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​២៩ មីនា​២០១៧ នៅ​ផ្សារ​ហាក់​ស្រ៊ា​ង តូប​យីហោ «​ស្រី​ពេជ្រ​»​ស្ថិត​ក្នុង​ក្រុម​២ ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ តឹក វ៉ា ភេទ​ប្រុស អាយុ​៦០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​សាស្ត្រ​ខាងលើ ។ មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​រៀបចំ​បិទទ្វារ​តូប​និង​យក​ថង់​លុយ​ដាក់​ក្រោម​កែបម៉ូតូ​ម៉ាក​វ៉េវ​អ៊ី​ព៌​ណ​ខ្មៅ ជិះ​ចេញ​ក្នុង​បំណង​ទៅ​ផ្ទះ ស្រាប់តែ​លេចមុខ​ចោរ​ម្នាក់​ក្នុង​ចំណោម​៣​នាក់​ធ្វើ​សកម្មភាព​ភ្ជង់​និង​វាយ​ជន​រង​គ្រោះ រួច​បក្ខពួក​ចោរ​២​នាក់​ទៀត​បាន​មក​ដណ្តើម​ម៉ូតូ​ជិះ​ចេញ​ដោយ​សុវត្ថិភាព​មិន​រំខាន​អាជ្ញាធរ​ដែនដី​នោះ​ឡើយ ៕