ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានឡង់គ្រឹស័រ បើកបញ្ច្រាស​ បុកម៉ូតូ ១គ្រឿង នាំឱ្យ​សិស្សសាលាម្នាក់ ស្លា.ប់ និងពីរនាក់ រងរបួស

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ សិស្សសាលាម្នាក់ បានស្លា.ប់នៅនឹងកន្លែង។ ចំណែក ២នាក់ទៀត បានរង​របួស​ជាទម្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពី​ម៉ោង ៣ និង…

ខេត្តកំពង់ឆ្នាំង៖ សិស្សសាលាម្នាក់ បានស្លា.ប់នៅនឹងកន្លែង។ ចំណែក ២នាក់ទៀត បានរង​របួស​ជាទម្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពី​ម៉ោង ៣ និង ១៥ នាទី រសៀលថ្ងៃទី១៩​ ខែតុលា ឆ្នាំ​២០២២ នៅ​លើកំណាត់ផ្លូវជាតិលេខ៥ ក្នុង​ភូមិត្រពាំងក្រពើឃុំទឹកហូរ ស្រុករលាប្អៀរ។ ក្មេងប្រុសជំទង់ ជាសិស្សទាំង ៣នាក់ បានជិះម៉ូតូចេញពីសាលារៀន។

សមត្ថកិច្ចនគរបាលស្រុករលាប្អៀរ បានឲ្យដឹងថា សិស្សដែលបានបាត់បង់​ជីវិតនៅនឹង​កន្លែងមានឈ្មោះ ទាំ លី អាយុ ១៤ឆ្នាំ និងអ្នកជិះពីក្រោយ ២នាក់ទៀត គឺម្នាក់ឈ្មោះ ម៉ាត់ ម៉ាន អាយុ ១៤ឆ្នាំ និង​ម្នាក់ទៀត ឈ្មោះ លាស់ អ៊ីសា អាយុ ១៥ឆ្នាំ។ ទាំង ២នាក់ រងរបួសជាទម្ងន់។ ពួកគេទាំង ៣នាក់ជាសិស្ស នៅសាលាវិទ្យាល័យទឹកហូត និងមានទីលំនៅ ក្នុង​ភូមិខ្នាយកកោះ ឃុំជើងគ្រាវ ស្រុករលាប្អៀរ។

ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ សិស្សសាលាទាំង ៣នាក់ បានជិះម៉ូតូមួយ​គ្រឿង ម៉ាក់ហុងដាឌ្រីម C125 ពាក់ស្លាកលេខ កំពង់ឆ្នាំង1F-2078 ក្នុងដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏បានបុកនឹងរថយន្តមួយគ្រឿង ម៉ាកឡង់គ្រីស័រ ពាក់ស្លាកលេខ ភ្នំពេញ 2N-3095 ក្នុងដំណើរច្រាសទើសគ្នា គឺ​ឡាន​បើកខាងគន្លងផ្លូវ​ខាងស្តាំ​របស់​ក្រុមក្មេងជំទង់​។ នៅចំណុចកើតហេតុ មិនដឹងជា​អាជ្ញាធរសមត្ថកិច្ច អនុញ្ញាតឱ្យឡានបើកបរ​បញ្ច្រាសទិស ដោយត្រូវបិទ​ចំណែក​ផ្លូវខាងស្តាំដៃរបស់ឡាន ដែលមានទ្រូងផ្លូវចេញខណ្ឌ​ សម្រាប់​ទៅផ្សេង មកផ្សេង​នោះទេ​។

ក្រោយពេលកើតហេតុ អ្នកបើកបរ រត់បាត់ ទុកតែរថយន្ត ហើយត្រូវ​សមត្ថកិច្ច បើកយកទៅប៉ុស្តិ៍ និងបានបញ្ជូនអ្នករងរបួស ទៅមន្ទីរពេទ្យ។ ចំណែកស.ពជនរងគ្រោះ បានប្រគល់ទៅក្រុម​គ្រួសារ យកទៅ​ធ្វើបុណ្យតាមប្រពៃណី៕ ពៅ សុខហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ