ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បត់​ចូល​សាលា​អន្តរជាតិ​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​បើក​បុក​ចំ​ពី​ចំហៀង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​មួយ​គ្រឿង​បើក​លឿន​ជ្រុល​ក៏​ចាប់​ហ្វ្រាំង​មិន​ទាន់​បាន​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ដែល​បាន​បត់​ចូល​ក្នុង​សាលា​អន្តរជាតិ ណ​ត​ប្រ៊ី​ត

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​មួយ​គ្រឿង​បើក​លឿន​ជ្រុល​ក៏​ចាប់​ហ្វ្រាំង​មិន​ទាន់​បាន​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ដែល​បាន​បត់​ចូល​ក្នុង​សាលា​អន្តរជាតិ ណ​ត​ប្រ៊ី​ត បណ្ដាល​ឱ្យ​រង​របួសធ្ងន់​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៧ ត្រង់​ចំណុច​មុ​ច​ក្លោ​ង​ទ្វារ សាលា​អន្តរជាតិ ណ​ត​ប្រ៊ី​ត ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២០០៤ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក BMW ពណ៌​ស បើក​ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​បាន​បត់​ឆ្វេង​ឆ្លងថ្នល់​ចូល​ក្នុង​សាលា​អន្តរជាតិ ណ​ត​ប្រ៊ី​ត តែ​ពេល​រថយន្ត​ឆ្លងផ្លូវ​បាន​ពាក់កណ្ដាល ស្រាប់តែ​គេ​ឃើញ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​អាយ​ខន ពណ៌​ផ្កាឈូក​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 1AP-7334 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​​អត្តសញ្ញាណ​បើក​ក្នុង​ល្បឿន​លឿន​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ហើយ​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​ចំ​ទ្វារ​ចំហៀង​ខាងស្ដាំ​ខាងក្រោយ​នៃ​រថយន្ត​បណ្ដាល​ឱ្យ​បែក​កញ្ចក់​ទ្វារ​នោះ និង​កំ​ពិត​ទៀត​​ផង ។

ចំណែកឯ​ម៉ូតូ​ខូចខាត​ផ្នែក​ខាង​មុខ​ហើយ​ម្ចាស់​ម៉ូតូ​រង​របួសធ្ងន់​ភ្លាម​ៗ​នោះ​រថយន្ត​ដែល​ត្រូវ​ម៉ូតូ​បុក​នោះ​មិន​បាន​បើក​រត់​ចេញពី​កន្លែង​កើតហេតុ​នោះ​ទេ គឺ​បាន​ឈប់​ស្ងៀម​នៅ​និង​កន្លែង​កើតហេតុ​ហើយ​មួយសន្ទុះ​ក្រោយមក​ក៏​មាន​រថយន្ត​សង្គ្រោះ​បន្ទាន់​មក​ដឹក​ជន​រង​គ្រោះ​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​រស្មី ហើយ​ចំណែក​ម៉ូតូ និង​រថយន្ត​វិញ​ត្រូវ​ខាង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ចុះ​មក​វាស់វែង និង​អូស​រថយន្ត និង​ម៉ូតូ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​រង​ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕