រាជធានីភ្នំពេញ ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ នៅក្នុងស្ថានីយប្រេងឥន្ធនៈយីហោ «លីម ឡុង» ដោយសារតែម្ចាស់មិនព្រមសហការផ្តល់ព័ត៌មាន ពាក់ព័ន្ធលើករណីមនុស្សស្លាប់នៅក្នុងស្ថានីយប្រេង ដោយមានក្រុមអ្នកសារព័ត៌មាន២-៣ស្ថាប័ន បានប្រឈមជាមួយបុរសម្នាក់ សង្ស័យជាសមាជិកគ្រួសារអ្នកស្លាប់ បានប្រើហិង្សាចាប់ទាញកាមេរ៉ា និងឈ្លោះប្រកែកគ្នាឡើងផ្អើល កើតឡើងកាលពីវេលាម៉ោង០៩ និង៣០ព្រឹកថ្ងៃទី៣០ មីនា ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពឱ្យដឹងថា បុរសខាងលើ មិនស្គាល់ឈ្មោះទេ មានអាយុប្រហែល៤០ឆ្នាំ បានខឹងសម្បារយ៉ាងខ្លាំង ពេលឃើញអ្នកព័ត៌មាននោះ។ បុរសនោះ បានចាប់ទាញកាមេរ៉ាមិនឱ្យថត និងបានបោកចោលទៀត ដោយពាក្យជេរប្រមាថ និងគំរាមទៀតផង ។ មិនតែប៉ុណ្ណោះ បុរសនេះបាននិយាយទៀតថា «អត់ស្គាល់អញ ជាអ្នកណាទេ?» ។
ទោះបីជាយ៉ាងណា ក្នុងហេតុការណ៍នេះ ត្រូវបានអ្នកយកព័ត៌មានដកថយ ហើយក៏មិនដឹងពីមូលហេតុនៃការស្លាប់របស់ជនរងគ្រោះដែរ ក្នុងនោះគេឃើញនៅកន្លែងកើតហេតុ មានខាងប៉ូលិសបច្ចេកទេស និងប៉ូលិសប៉ុស្តិ៍ចោមចៅ កំពុងស្ថិតនៅកន្លែងកើតហេតុហើយ ។
ចែករំលែកព័តមាននេះ