ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ចំណាស់​ម្នាក់​សម្ងំ​ដាំ​កញ្ឆា​ជក់​ជិត​១០០​គុម្ព

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អធិការ​ស្រុក​សាលា​ក្រៅ ធ្វើការ​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​ឱ្យ​ចាត់ការ​បន្ត ខណៈ​ជនសង្ស័យ​រូប​នេះ​បាន​សម្ងំ​ដាំ​កញ្ឆា​ខុសច្បាប់​ជិត​១០០​គុម្ព

ខេត្ត​ប៉ៃលិន ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អធិការ​ស្រុក​សាលា​ក្រៅ ធ្វើការ​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​ឱ្យ​ចាត់ការ​បន្ត ខណៈ​ជនសង្ស័យ​រូប​នេះ​បាន​សម្ងំ​ដាំ​កញ្ឆា​ខុសច្បាប់​ជិត​១០០​គុម្ព​នៅ​ក្នុង​ចម្ការ​ក្បែរ​ផ្ទះ​របស់​ខ្លួន ដើម្បី​យក​មក​ហាន់​ហាល​ឱ្យ​ស្ងួត​រួច​ប្រើប្រាស់​(​ជក់​) លុះ​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ទើប​នគរបាល​ចុះ​ចាប់​ឃាត់ខ្លួន និង​ដក​បំផ្លាញ​កញ្ឆា​តែ​ម្តង ។ 

ហេតុការណ៍​ចាប់​ឃាត់ខ្លួន​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៧  ស្ថិត​ចំណុច​វាល​ចែង ក្នុងភូមិ​អូរ​៧៥ ឃុំ​អូរ​អណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន នៅ​ជុំវិញ​បរិវេណ​ផ្ទះ​ជនសង្ស័យ ។ ជនសង្ស័យ​មានឈ្មោះ មៀ​ល ប៉ុន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជា​កសិករ​រស់នៅ​ភូមិ​ខាងលើ ។ 

ប្រភព​ព័ត៌មាន​ពី​លោក​វរសេនីយ៍ទោ ញឹក ថុ​ល អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ​បានឱ្យ​ដឹង​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​ខាងលើ​លោក​ក៏​បាន​ដឹកនាំ​កម្លាំង​នគរបាល​ចុះ​សហការ​ជាមួយ​ខាង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​អូរ​អណ្ដូង និង​កម្លាំង​ប្រជា​ការពារ​ភូមិ​ដើម្បី​ធ្វើការ​ចុះ​បង្ក្រាប​ករណី​ដាំ​ដុះ​កញ្ឆា​ខុសច្បាប់​នេះ ។

លោក​បន្ត​ទៀត​ថា ជា​លទ្ធផល​កម្លាំង​របស់​លោក​បាន​ដកហូត​នូវ​វត្ថុ​តាង​បាន​មួយ​ចំនួន​ដូច​ជា ទី​១-បំពង់​សំរាប់​ជក់​កញ្ឆា​ចំនួន ទី​២-កាំបិត​ហាន់​កញ្ឆា​ចំនួន​១​ដើម ទី​៣-ជ្រុ​ញ​ហាន់​កញ្ឆា១​គ្រឿង ទី​៤- កញ្ឆា​ក្រៀម​ចំនួន​៣​ដើម និង​ទី​៥-កញ្ឆា​ស្រស់​ដើម​ធំចំនួន​១៧​ដើម និង​កូន​កញ្ឆា​ដើម​តូច​ៗ ចំនួន​៦៩​ដើម សរុប​ទាំងអស់​ចំនួន​៨៦​ដើម ។ លោក​បញ្ជាក់​ថា ជនសង្ស័យបាន​ដាំ​ដើម​កញ្ឆា​ប្រើប្រាស់​ខ្លួនឯង​អស់​រយៈពេល​ជា​យូរ​មក​ហើយតែ​ជា​លក្ខណៈ​លួចលាក់អត់ឱ្យ​នរណា​ដឹង​នោះ​ទេ ៕