ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀត! ឡិចស៊ីRX300 ​ចាក់​មនុស្សចោល​​ស្លា.ប់រាយ​ពេញ​ផ្លូវ​​

7 ឆ្នាំ មុន

​ខេត្តកណ្ដាល​ ៖​ សេចក្តីរាយការណ៍បានឱ្យដឹងថា ​កាលពី​វេលា​ម៉ោង​១០ ​និង​៥០​នាទី​យប់​ថ្ងៃ​ទី​២៩ មីនា ​ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​២១​A ក្នុង​​ភូមិ​កោះគរ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង​ ខេត្តកណ្តាល​ កើតករណីគ្រោះ​ថ្នាក់​ចរាចរណ៍​មួយករណីទៀត​​ ដោយ​រថយន្ត​​​ម៉ាក

​ខេត្តកណ្ដាល​ ៖​ សេចក្តីរាយការណ៍បានឱ្យដឹងថា ​កាលពី​វេលា​ម៉ោង​១០ ​និង​៥០​នាទី​យប់​ថ្ងៃ​ទី​២៩ មីនា ​ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​២១​A ក្នុង​​ភូមិ​កោះគរ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង​ ខេត្តកណ្តាល​ កើតករណីគ្រោះ​ថ្នាក់​ចរាចរណ៍​មួយករណីទៀត​​ ដោយ​រថយន្ត​​​ម៉ាក
ឡិច​​ស៊ី​ស​​​RX300 បុកចូល​ទៅរបង​ផ្ទះពល​រដ្ឋ រួចបន្តទៅ​បុកបង្គោលភ្លើង​២ដើម បណ្តាលឱ្យ​រថយន្តក្រឡាប់​​ចាក់មនុស្ស​​​ចោល​ពេញ​​​​ផ្លូវ ។

ប្រភព​ឱ្យដឹងថា អ្នក​បើក​បរ​​ឈ្មោះភិន សុ​ភ័​ស្ត ហៅ​ញ៉ា​ញ់ ​ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​កម្មករ​អគ្គី​ស​នី​ស្រុក​ស្អាង មាន​ទីលំនៅ​​ភូមិ​
ថ្កុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល (​ស្លាប់​នៅ​កន្លែង​កើតហេតុ​) ។ 

​ក្នុងរថយន្តនោះ មាន​អ្នករួម​ដំណើរ​៤​នាក់ទៀត ១-ឈ្មោះគង់ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​អាជីវករ ​(​លក់​កាហ្វេ​) ទីលំនៅ​ភូមិ​ព្រែក​ខ្សេវ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល (​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​)​ ២-ឈ្មោះ ស្រេង សេង​ហៀ​ង ហៅ​មាន់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ជាង​ថតរូប ទីលំនៅ​ភូមិ​ព្រែក​បាឡាត់​ឆឹង ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល (​ស្លាប់​នៅ​កន្លែង​កើតហេតុ​)​ ។ ៣-ឈ្មោះនាង បញ្ញា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​ខ្សេវ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល (​ស្លាប់​តាម​ផ្លូវ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​)​​ និង៤-​ឈ្មោះពៅ ធរ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ ទីលំនៅ​ភូមិ​លេខ​៥ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង​ ខេត្តកណ្តាល ​(​របួសស្រាល) ត្រូវ​បាន​ប្រពន្ធ​ដឹក​យក​ទៅ​ផ្ទះ​ភ្លាម​ៗ  ។

​បន្ទាប់ពី​បាន​ពិនិត្យសាកសព​រួចរាល់ បាន​ប្រគល់​អោយ​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​រៀង​ៗ​ខ្លួន​។ ចំណែក​វត្ថុ​តាង​សមត្ថ​កិច្ច​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​។

ប្រភពចុងក្រោយដែលទទួលបាន ចំពោះ​មូលហេតុគឺ​បណ្តាល​មក​ពី​អ្នកបើកបរ​​រថយន្ត​​​ស្រវឹង​ បន្ទាប់ពី​​ពួក​គេ​បាន​ផឹកស៊ី​នៅ​ក្រុង​តា​ខ្មៅរួច​ក៏បើក​​រថយន្ត​ត្រឡប់​មក​ផ្ទះ​វិញ ​លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏កើតរឿងនេះតែម្តង។