ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វា.យ​កម្ទេច​អគារ​ចាស់​០២​ខ្នង​នៅ​វិទ្យាល័យ​នេ​ត​យ៉ង់ ហើយ​សាងសង់​អគារ​ថ្មី​ជំនួស​វិញ

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ អគារ​សាលារៀន​ចាស់​ទ្រុឌទ្រោម​ចំនួន​ពីរ​ខ្នង ដែល​មួយ​ខ្នង​កសាង​នៅ​ឆ្នាំ​១៩៦៥ និង​មួយ​ខ្នង​ទៀត​កសាង​នៅ​ឆ្នាំ​២០០២​នៅ​ក្នុង​«​វិទ្យាល័យ​នេ​ត​យ៉ង់​» បាន​និង​កំពុង​វា​.​យ​កម្ទេច​ចោល និង​សាងសង់​ជំនួស​វិញ​នូវ​អគារ​ថ្មីស្រឡាង​ដែល​ធ្វើ​ពី​ថ្ម​បេតុង​មាន​ចំនួន​៤៨​បន្ទប់ ។ នេះ​បើ​តាម​លោក អឿ​ម ឃឿ​ម…

ខេត្តបាត់ដំបង​៖ អគារ​សាលារៀន​ចាស់​ទ្រុឌទ្រោម​ចំនួន​ពីរ​ខ្នង ដែល​មួយ​ខ្នង​កសាង​នៅ​ឆ្នាំ​១៩៦៥ និង​មួយ​ខ្នង​ទៀត​កសាង​នៅ​ឆ្នាំ​២០០២​នៅ​ក្នុង​«​វិទ្យាល័យ​នេ​ត​យ៉ង់​» បាន​និង​កំពុង​វា​.​យ​កម្ទេច​ចោល និង​សាងសង់​ជំនួស​វិញ​នូវ​អគារ​ថ្មីស្រឡាង​ដែល​ធ្វើ​ពី​ថ្ម​បេតុង​មាន​ចំនួន​៤៨​បន្ទប់ ។ នេះ​បើ​តាម​លោក អឿ​ម ឃឿ​ម នាយក​វិទ្យាល័យ​នេ​តយ៉ង់​បាន​ថ្លែងប្រាប់​កោះសន្តិភាព នៅ​រសៀល​ថ្ងៃ​ទី​១៩ តុលា តាម​ទូរស័ព្ទ ។

លោក អឿ​ម ឃឿ​ម បាន​ថ្លែង​ថា សម្ដេច​ក្រឡាហោម ស ខេ​ង និង​ការ​អនុញ្ញាត​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន រួម​ទាំង​មានការ​យល់ព្រម​ពី​សាច់ញាតិ​នៃ​អ្នក​កសាង​សាលា​នេ​ត​យ៉ង់ កាលពី​សម័យ​មុន​ផង បាន​ស​ម្រ​ច​វា​.​យ​កម្ទេច​អគារ​ចំនួន​ពីរ​ខ្នង​នៅ​ក្នុង «​វិទ្យាល័យ​នេ​ត​យ៉ង់​» ដោយ​យោង​លើ​អគារ​សាលារៀន​ទាំង​ពីរ​ខ្នង​នេះ មាន​សភាព​ចាស់​ទ្រុឌទ្រោម​ណាស់​ទៅ​ហើយ ។

ប៉ុន្តែ​ជា​ថ្នូរ សម្ដេច​បាន​ឧបត្ថម្ភ​ថវិកា​ឲ្យ​សាងសង់​អគារ​ថ្មី​ជំនួស​លើ​ទីតាំង​ចាស់​វិញ ដែល​មានកំ​ពស់​ពីរ​ជាន់​និង​មាន​បន្ទប់​សិក្សា​ចំនួន​៤៨​បន្ទប់ ។ លោកនាយក​វិទ្យាល័យ​បាន​បញ្ជាក់​ថា ពេល​នេះ ក្រុម​​​ជាង​កំពុង​សម្រុក​ប្រើ​គ្រឿងចក្រ​វា​.​យ​កម្ទេច​អគារ​ចាស់​ទាំង​ពីរ​ខ្នង​នោះ​ឲ្យ​រួចរាល់​ក្នុង​រយៈ​ពេល​មួយ​ខែ ដើម្បី​ចាប់ផ្ដើម​សាងសង់​អគារ​ថ្មី ដែល​ធ្វើ​ពី​ថ្ម​បេតុង ។ វិ​ទ្យ​ល័យ​«​នេ​ត​យ៉ង់​» ជា​វិទ្យា​ល័យ​ដ៏​ចំណាស់​ជាងគេ​មួយ ក្នុង​ចំណោម​វិទ្យាល័យ​ដែល​មាន​វ័យ​ចំណាស់​បំផុត​ចំនួន​បី ដែល​ជា​ថ្នាល​បណ្ដុះ​ចំណេះវិជ្ជា​ដល់​សិស្សានុសិស្ស​គ្រប់​ជំនាន់​នៅ​ក្នុង​ខេត្តបាត់ដំបង រហូត​ដល់​សព្វ​ថ្ងៃនេះ ។

វិទ្យាល័យ​វ័យ​ចំណាស់​ចំនួន​ពីរ​ទៀត គឺ​វិទ្យាល័យ​ព្រះ​មុនី​វង្ស និង​វិទ្យាល័យ​សម្ដេចឪ ។ វិទ្យាល័យ​«​នេ​ត​យ៉ង់​» ស្ថិត​នៅ​ផ្ទៃដី​ទំហំ​ជាង​ប្រាំ​ហិ​កតា (៥​ហិ​កតា​) នៅ​ក្បែរ​និង​ខាងលិច​រង្វង់​មូល​លោកតា​ដំបងគ្រញូង នៅ​ចំ​កណ្ដាល​បេះដូង​នៃ​ក្រុង​បាត់ដំបង​តែ​ម្ដង​។ អគារសិក្សា​វ័យ​ចំណាស់​ចំនួន​ពីរ​ខ្នង ដែល​ត្រូវ​វា​.​យ​កម្ទេច​ចោល​នោះ​គឺ​ធ្វើ​ពី​ថ្ម​បេតុង​ដូច​គ្នា​កម្ពស់​ពីរ​ជាន់​ដូច​គ្នា និង​មាន​បន្ទប់​សរុប​ចំនួន​២៦​បន្ទប់ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ប្រាប់​ពី​លោក អឿ​ម ឃឿ​ម នាយក​វិទ្យាល័យ​នេ​ត​យ៉ង់ ។

លោកនាយក​បាន​បញ្ជាក់​បន្ថែម​ថា អគារ​ទាំង​ពីរ​នោះ គឺ​អគារ​ទី​១-​អ្នក​កសាង​ឈ្មោះ​«​អ៊ា​ប ប៊ួ​យ​គី​» កសាង​នៅ​ឆ្នាំ​១៩៦៥ និង​អគារ​ទី​២-​របស់​«​សម្ដេច​ហ៊ុន សែន​» កសាង​នៅ​ឆ្នាំ​២០០២​។ បើ​យោង​លើ​ប្រវត្តិ នៃ​ការ​សាងសង់​អគារ​វិទ្យាល័យ​«​នេ​ត​យ៉ង់​» និង​តាម​ការ​បំភ្លឺ​បន្ថែម​ខ្លះ​ៗ ពី​លោក អឿ​ម
ឃឿ​ម វិទ្យាល័យ «​នេ​ត​យ៉ង់​» នេះ បាន​កសាង​ឡើង​នៅ​ឆ្នាំ​១៩៥៨ ។

ដំបូង​មាន​តែ​អគារ​មួយ​ខ្នង​ស្ថិត​ចំ​កណ្ដាល និង​ផ្នែក​ខាង​មុខ​នៃ​បរិវេណ​វិទ្យាល័យ ដែល​អ្នក​ផ្ដូ​ច​ដ​ផ្ដើម​សប្បុរសជន​ឈ្មោះ «​នេ​ត​យ៉ង់​» ។ ក្រោយមក ក៏​បាន​សាងសង់​អគារ​ចំនួន​ពីរ​ទៀត​អម​សាង​ខាង ដោយ​សាច់ញាតិ​របស់​គាត់ ដែល​មួយ​ខ្នង​កសាង​នៅ​ឆ្នាំ​១៩៦៥ នៅ​ខាងកើត​អគារ​នេ​ត​យ៉ង់ (​អគារ អ៊ា​ប​ប៊ួ​យ​គី កំពុង​វាយ​ចោល​) និង មួយ​ខ្នង​ទៀត នៅ​ខាងលិច​អគារ​នេ​ត​យ៉ង​កសាង​នៅ​ឆ្នាំ​១៩៦៧ ដែល​អគារ​នេះ​នៅ​អាច​សិក្សា​បាន​ដល់​សព្វថ្ងៃ​។ លោក អឿ​ម ឃឿ​ម បាន​ប្រាប់​ថា វិទ្យា​ល័យ​នេ​ត​យ៉ង់ មាន​អគារ​ទាំង​ថ្មី ទាំង​ចាស់​ចំនួន​ប្រាំពីរ​ខ្នង តែ​ពេល​នេះ​ត្រូវ​វាយ​អគារ​ចាស់​ចោល​ចំនួន​ពីរ​ខ្នង នៅ​សល់​តែ​ប្រាំ​ខ្នង​ប៉ុណ្ណោះ ។

លោក​ថា អគារ​នៅ​សល់​ចំនួន​ប្រាំ​ខ្នង​នេះ មាន​បន្ទប់​សរុប​ចំនួន​៧៨​បន្ទប់ ។ ប៉ុន្តែ​សព្វថ្ងៃ អាច​ឲ្យ​សិស្ស​សិក្សា​បាន​ពេញលិញ​តែ​ចំនួន​៤៨​បន្ទប់​ទេ ខណៈ​ចំនួន​៣០​បន្ទប់​ទៀត ហាក់​មាន​សភាព​ទ្រុឌ​ទ្រម​ខ្លះ​ៗ​ដែរ​ទៅ​ហើយ​។ ជា​ពិសេស​ បន្ទប់​នៅ​អគារ​ចាស់​ៗ​ពីរ​ខ្នង​សេល​សល់​ពី​សម័យ​«​នេ​ត​យ៉ង់​»​។ មាន​តារាង​បាល់ទះ បាល់ទាត់ នៅ​ផ្នែក​ខាងក្រោយ នៃ​វិទ្យាល័យ និង​មាន​សិស្ស​កំពុង​សិក្សា​​សព្វថ្ងៃ​ចំនួន​២,៨៦៦​នាក់ ចាប់ពី​ថ្នាក់​ទី​០៧ ដល់​ថ្នាក់​ទី​១២​។

លោកនាយក​វិទ្យាល័យ​រូប​នេះ​បាន​បញ្ជាក់​ថា អគារសិក្សា​ដែល​គ្រោង​សាងសង់​ថ្មី លើ​ទីតាំង​ចាស់​ក្នុង​វិទ្យាល័យ​នេ​ត​យ៉ង់ មានកំ​ពស់​បួន​ជាន់ មាន​៤៨​បន្ទប់​នេះ ជា​អំណោយ​របស់​«​សម្ដេច​ក្រឡា​ហោម ស ខេ​ង និង លោក​ជំទាវ​»​ ។ ជាមួយនឹង​វត្តមាន​អគារសិក្សា​ថ្មី ដែល​នឹង​បង្ហាញ​រូបរាង ក្នុង​ពេល​ដ៏​ឆាប់​ៗ​ខាង​មុន​នេះ លោក អឿ​ម ឃឿ​ម បាន​បង្ហាញ​ក្ដី​សង្ឃឹម និង​ពោរពេញ​ដោយ​មោទន​ភាព​ថា «​បើ​យោង​លើ​អគារសិក្សា​ថ្មី ដែល​មាន​បន្ទប់​សិក្សា​បន្ថែម​រហូត​ដល់​៤៨​បន្ទប់​ទៀត​លើ​បន្ទប់​សិក្សា​ដែល​មាន​ស្រាប់ សម្រាប់​បរិមាណ​សិស្ស​ដែល​មាន​ចំនួន​ប្រហែល​សព្វ​ថ្ងៃនេះ ខ្ញុំ​គិត​ថា អាច​គ្រប់គ្រាន់​សម្រាប់​ការ​សិក្សារ​ដល់​ត្រិ​ម​ឆ្នាំ​២០៣០ តែ​លើស​ពី​នេះ​មិន​អាច​គ្រប់​ទេ ព្រោះ​សិស្ស​មាន​កំណើន​កាន់តែ​ច្រើន ដូច្នេះ​យើង​នឹង​ត្រូវ​គិតគូ​បន្ថែម​ទៀត​ ។

ប៉ុន្តែ​យ៉ាងណា រូប​ខ្ញុំ​ក៏​ដូច​លោកគ្រូ​អ្នកគ្រូ និងសិស្សានុសិស្ស នៅ​វិទ្យាល័យ​នេ​ត​យ៉ង មាន​មោទន​ភាព​ខ្លាំង​ណាស់ ដែល​នឹង​ទទួល​បាន​អគារសិក្សា​ថ្មី​ដ៏​ស្រស់​ស្អាត​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ​»៕

អត្ថបទសរសេរ ដោយ