ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ប៉ះ​កង់ចល័ត​បុក​នារី​ម្នាក់​អូស​ជាង​20​ម៉ែត្រ​ស្លា.ប់​យ៉ាង​អាណោច​អ​ធ័​ម

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថាមានរថយន្ត​ដើរ​ប៉ះ​កង់ចល័ត​មួយគ្រឿង

រាជធានី​ភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថាមានរថយន្ត​ដើរ​ប៉ះ​កង់ចល័ត​មួយគ្រឿងបាន​បើក​បុក​នារី​ម្នាក់​ដែល​ដើរ​តាម​ផ្លូវ​ពីក្រោយ​បណ្ដាល​ឱ្យ​អូស​ជា​ច្រើន​ម៉ែត្រ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៧ ត្រង់​ចំណុច​មុខ​រោងចក្រ​ផលិត​ចំណី​សត្វ CP ស្ថិត​ក្នុងភូមិ​វិមាន​ទ្រុង ផ្លូវ​ដួង​ងៀប​២ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

តាម​ប្រ​ភ​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​នារី​ជា​ជន​រង​គ្រោះ​ខាងលើ​ដើរ​តែ​ម្នាក់ឯង​តាម​ផ្លូវ​ខាងលើ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់​តែ​មាន​រថយន្ត​កូរ៉េ​មួយ​តោន​កន្លះ​មួយ​គ្រឿង​ដែល​ដឹក​ធុង​ខ្យល់​សំរាប់​ប៉ះ​កង់​រថយន្ត​ចល័ត​តាម​ផ្លូវ ពណ៌​ខៀវ គ្មាន​ស្លាក​លេខ​បើកបរ​ដោយ​បុរស​ពី​នាក់​ក្នុង​ទិស​ដៅ​ស្រប​ទិស​ជាមួយនឹង​ជន​រង​គ្រោះ ហើយ​បាន​ជិះ​ទៅ​បុក​នារី​រង​គ្រោះ​ពីក្រោយ​អូស​នារី​រង​គ្រោះ​ប្រមាណ​ជា​២០​ម៉ែត្រ បណ្តាល​ឱ្យ​នារី​រង​គ្រោះ​ខាងលើ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​ហើយ​រថយន្ត​បាន​ជ្រុល​ទៅ​បុក​លូ​ដែល​គេ​​ទុក​ចោល​នៅ​លើ​ចិញ្ចើម​ផ្លូវ​បណ្ដាល​ឱ្យ​រថយន្ត​បែក​កញ្ចក់​មុខ​ខាងស្ដាំ​ទៅ​មុខ​លែង​រួច ហើយ​ភ្លាម​ៗ​នោះ​អ្នកបើកបរ​រថយន្ត​បង្ក និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​បាន​បើកទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល​បន្សល់​ទុក​តែ​រថយន្ត​បង្ក​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ចរាចរណ៍​ខណ្ឌ​សែន​សុខ​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ​ហើយ​បាន​រាយការណ៍​ទៅ​ប្រាប់​ជំនាញ​ចរាចរណ៍​ជើង​គោក​រាជធានី​ចុះ​មក​វាស់វែង​រថយន្ត និង​អូស​យក​ទៅ​រក្សា​ទុក​នៅ​ស្នងការ​រាជធានី​ភ្នំពេញ​រង​ចាំ​ការ​ចាត់ការ​តាម​នីតិវិធី ៕