ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតកម្ម​សម្លាប់​មនុស្ស​ដុត​លើ​គំនរ​សំរាម ជាង​១​ម៉ោង​ក្រោយ​នគរបាល​ក្រសោប​បាន

9 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យ​បី​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាប់​វាយ​ខ្នោះ​ជា​បន្តបន្ទាប់​ក្រោយ​ធ្វើ​សកម្មភាព​វាយ​ប្លន់​បុរស​ម្នាក់​

ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យ​បី​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាប់​វាយ​ខ្នោះ​ជា​បន្តបន្ទាប់​ក្រោយ​ធ្វើ​សកម្មភាព​វាយ​ប្លន់​បុរស​ម្នាក់​យក​ម៉ូតូ​រួច​សែង​ដុត​លើ​គំនរ​សំរាម​បាន​ជាង​មួយ​ម៉ោង​ក្រោយ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោងជាង​១​រសៀល ថ្ងៃ​ទី​២៩ មីនា​២០១៧ ស្ថិត​នៅ​មាត់​ស្រះ​ទឹក​ក្បែរ​គំនរ​សំរាម​ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹង​ត្រែង​។ ទាក់ទិន​ការ​សម្លាប់​មនុស្ស​ប្លន់​យក​ម៉ូតូ​នោះ​ត្រូវ​សមត្ថកិច្ច​អះអាង​ថា ជន​រង​គ្រោះ និង​ក្រុម​ជនសង្ស័យ​ទំនង​ស្គាល់គ្នា​ព្រោះ​នៅ​កន្លែង​កើតហេតុ​មាន​ដាន​ភស្តុ​តាង​មួយ​ចំនួន​ជា​ការ​សន្និដ្ឋាន​។

សមត្ថកិច្ច​ស្រាវជ្រាវ​នៅ​កន្លែង​កើតហេតុ​បាន​ធ្វើការ​គូសវាស​លើក​ហេតុផល​ថា ជន​រង​គ្រោះ​មុន​ពេល​ត្រូវ​វាយ​សម្លាប់​បាន​ចុះ​ទៅ​បង់សំណាញ់ និង​ដាក់​លប​ក្នុង​ស្រះ​ទឹក ហើយ​ក្រុម​ជនសង្ស័យ​ក្នុង​គោលបំណង​លួច​ម៉ូតូ​ខណៈ​ធ្វើ​សកម្មភាព​ជន​រង​គ្រោះ​ឃើញ​ទាន់​ពេល​ក៏​រត់ឡើង​គោក​ប្រវាយប្រតប់​ដណ្តើម​យក​ម៉ូតូ​ពី​ក្រុម​ជនសង្ស័យ​វិញ​។ ការ​សន្និដ្ឋាន​បន្ត​ថា គ្រា​ក្រុម​ជនសង្ស័យ​ប​ញ្ឆេ​ម៉ូតូ​ជិះ​ចេញ ជន​រង​គ្រោះ​រត់​មក​ទាញ​ម៉ូតូ​ពីក្រោយ​រួច​អូស​ជា​ច្រើន​ម៉ែត្រ គ្រា​ឃើញ​បែប​នេះ​ក្រុម​ជនសង្ស័យ​អាច​ទំនងជា​ស្គាល់គ្នា​នោះ​វាយ​ពីក្រោយ​ចំ​កញ្ចឹងក​សម្លាប់​ដើម្បី​បំបិទមាត់​រួច​សែង​ទៅ​ដាក់​លើ​គំនរ​សំរាម​ដុត​ទាំង​នៅ​មាន​ដង្ហើម​។

ក្រោយ​រយៈពេល​កើតហេតុ គ្រួសារ​ប្រទះ​ឃើញ ជន​រង​គ្រោះ​បាន​ផុតដង្ហើម​ទៅ​ហើយ ហើយ​សព​ក៏​មិន​ត្រូវ​បាន​ឆេះ​រលេះរលួយ​ដែរ ដោយសារ​គំនរ​សំរាម​ដុត​នោះ​ឆេះ​តែ​បន្តិច​រលត់​ទៅ​វិញ​។ លោក ហម ប៊ុ​ន​ធែ​ល ស្នងការ​រង​កណ្តាល​នគរបាល​យុត្តិធម៌​ខេត្តស្ទឹងត្រែង​បានអោយ​ដឹង​ថា នេះ​ជា​ការ​ជោគជ័យ​មួយ​បន្ទាប់​ករណី​ឃាតកម្ម​កើតឡើង​ជាង​មួយ​ម៉ោង​ក្រោយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​បាន​កំណត់​មុខសញ្ញា​តាម​ចាប់ខ្លួន​បាន​ភ្លាម​ៗ ព្រមទាំង​ដកហូត​វត្ថុ​តាង​ដែល​ជា​ម៉ូតូ​របស់​ជន​រង​គ្រោះ​ត្រលប់​មក​វិញ​។

លោក​បន្ត​ថា ការ​ជោគជ័យ​នេះ​ដោយសារ​ទី​មួយ​យើង​កំណត់​គោលដៅ​មុខសញ្ញា​ទី​ពីរ យើង​មាន​បណ្តាញ​ភ្នាក់ងារ​ដូច្នេះ​ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​ដៃដល់​ដំ​គោលដៅ​។ លោកស្នងការ​រង​បន្ត​ថា​ជន​រង​សង្ស័យ​មាន​បក្ខពួក​៣​នាក់ ដែល​បាន​ឃាត់ខ្លួន​សាកសួរ​ហើយ​ទាក់ទិន​ករណី​ឃាតកម្ម​នេះ​មិន​ទាន់​ដឹង​ថា ជន​ណា​ម្នាក់​ជា​ជន​ដៃដល់​នៅឡើយ​ដោយសារ​មួយ​ឆ្លើយ​ដាក់​មួយ​ដូច្នេះ​មាន​តែ​ឲ្យ​ពួក​គេ​ប្រឈម​ទល់មុខ​គ្នា​ថា​តើ​ស្ថិត​ក្នុង​សកម្មភាព​នោះ អ្នក​ណា​ជា​អ្នកបើកបរ​ម៉ូតូ​ហើយ​អ្នក​ណា​ជា​អ្នក​ដៃដល់​វាយ​ជន​រង​គ្រោះ​សម្លាប់​រួច​ដុត​លើ​គំនរ​សំរាម​។

តាម​ប្រភព​ព័ត៌មាន​ពី​កូនប្រុស​ជន​រង​គ្រោះ​ផ្តល់​ចម្លើយ​ទៅ​សមត្ថកិច្ច​ក្រោយ​ប្រទះ​ឃើញ​សព​ឪពុក​ថា មុន​ពេល​កើតហេតុ​ឪពុក​របស់​ខ្លួន​បាន​ប្រាប់​ម្តាយ​(​ប្រពន្ធ​ជន​រង​គ្រោះ​)​ថា​ទៅ​បង់សំណាញ់ និង​ដាក់​លប​នៅ​ស្រះ​ទឹក​ក្បែរ​ក​ន្លែ​ក​ចាក់សំរាម ក្រោយមក​បាត់​យូរ​ពេក​មិនឃើញ​មក​ហូប​បាយ​កូន​ក៏​បាន​មក​តាម​ស្រាប់តែ​ស្លុត​អារម្មណ៍​ឃើញ​ឪ​ដេក​ស្លាប់​លើ​គំនរ​សំរាម​នៅ​ផ្សែងហុយ​ៗ​ទាំង​សភាព​ផ្កាប់មុខ​ដៃ​ឆេះ​ភ្លើង​។ ប្រភព​ដដែល​នោះ​បន្ត​ថា ក្រោយ​ប្រទះ​ឃើញ​សព​ឪពុក​ដោយ​មិន​រារែក​ក៏​បាន​ទូរស័ព្ទ​ប្រាប់​ម្តាយ និង​បងប្អូន​នាំ​សព​ទៅ​លំនៅ​ស្ថាន​ភ្លាម​ដែរ​។ ក្រោយមក​ទើប​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​ភ្លាម​ៗ​ព្រមទាំង​ប្រមូល​វត្ថុ​តាង និង​ធ្វើការ​អង្កេត​គោលដៅ​មុខសញ្ញា​ភ្លាម​ៗ​។

លោក ហម ប៊ុ​ន​ធែ​ល ស្នងការ​រង​កណ្តាល​នគរបាល​យុត្តិធម៌​បាន​ឲ្យ​ជន​រង​គ្រោះ​មានឈ្មោះ ដួង ច្រង់ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ​មុខរបរ​កសិករ រស់នៅ​ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រែ​ឫស្សី ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង ក្រោយ​សាលា​ពេទ្យ​ភូមិភាគ​១​។ ដោយឡែក​ជនសង្ស័យ​នៅ​មិន​ទាន់​បង្ហាញ​អត្តសញ្ញាណ​នៅឡើយ​ទេ ដោយសារ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំពុង​សួរ​ចម្លើយ​លើ​ករណី​ឃាតកម្ម​ខាងលើ​នេះ​៕