ខឹងប្រពន្ធពូកែដើរលេងពេក ប្ដីប្រមូលខោអាវចាក់ប្រេងស្រោចបម្រុងដុតសម្លាប់ខ្លួន
រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន តាមពាក្យបណ្ដឹងរបស់ក្រុមគ្រួសារ បន្ទាប់ពីរូបគេ ខឹងប្រពន្ធពូកែដើរលេងពេក ឃាត់មិនស្ដាប់
រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន តាមពាក្យបណ្ដឹងរបស់ក្រុមគ្រួសារ បន្ទាប់ពីរូបគេ ខឹងប្រពន្ធពូកែដើរលេងពេក ឃាត់មិនស្ដាប់
រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន តាមពាក្យបណ្ដឹងរបស់ក្រុមគ្រួសារ បន្ទាប់ពីរូបគេ ខឹងប្រពន្ធពូកែដើរលេងពេក ឃាត់មិនស្ដាប់ ក៏បានប្រើហិង្សាវាយបំផ្លាញសម្ភារនៅក្នុងផ្ទះ មិនតែប៉ុណ្ណោះបានប្រមូលយកប្រេងកាតស្រោចលើខោអាវ និងស្រោចលើខ្លួនបម្រុងដុតសម្លាប់ខ្លួនឯងនៅក្នុងផ្ទះថែមទៀត។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១១ និង១៥នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០១៧ ស្ថិតក្នុងបុរីសន្តិភាព២ ភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ខដង្កោ រាជធានីភ្នំពេញ។
បុរសខាងលើនោះមានឈ្មោះ សាន រតនា អាយុ៣១ឆ្នាំ មានមុខរបរជាចុងភៅ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ មានប្រពន្ធឈ្មោះ ម៉ម ស្រី អាយុ៣១ឆ្នាំ មុខរបរចុងភៅដូចគ្នា និងស្នាក់នៅជាមួយគ្នា។ បុរសជាប្ដីដែលត្រូវឃាត់ខ្លួននោះ បានប្រាប់ឲ្យនគរបាលដឹងថា បុរសនោះបានចោទប្រពន្ធរបស់ខ្លូនថា នាងគិតតែពីដើរលេង ទាំងយប់ទាំងថ្ងៃមិនសូវគិតពីផ្ទះសម្បែង និងប្រពន្ធកូនឡើយ ហើយខ្លួនតែងបាននិយាយអប់រំជាបន្តបន្ទាប់ កុំឲ្យនាងដើរលេងពេក ព្រោះខ្លួនជាស្រីមានប្ដីហើយមិនមែននៅទំនេរនោះទេ។
ប៉ុន្តែទោះជាស្ដីប្រដៅអប់រំយ៉ាងណាក៏នាងមិនព្រមស្ដាប់តាមឡើយ នៅតែដើរលេងមិនគិតដដែល និងផ្គើនថែមទៀតផង ទើបធ្វើឲ្យរូបគេខឹង និងតូចចិត្តខ្លាំងណាស់ ហើយក៏បានធ្វើបែបនឹងតែម្ដង ព្រោះមិនចង់រស់ទៀតទេ នាំតែពិបាកចិត្ត។ ដោយឡែកស្ត្រីជាប្រពន្ធក៏បានប្រាប់នគរបាលដែរថា បុរសជាប្ដីរបស់នាងចេះតែធ្វើការចោទប្រកាន់នាង ដោយគ្មានមូលហេតុឡើយ នាងមិនបានប្រព្រឹត្តដូចជាការចោទប្រកាន់នោះទេ ប៉ុន្តែប្ដីនាងមានចរិតខូច ចេះតែតាមរករឿងនាង និងបានប្រើអំពើហិង្សាមកលើនាងជាបន្តបន្ទាប់ រាប់ឆ្នាំមកហើយតាំងពីផ្ទះនាងស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មកម្លេះ។
រហូតមកដល់ពេលនេះ បានកាត់ចូលក្រោមការគ្រប់គ្រងរបស់រដ្ឋបាលសង្កាត់ពងទឹក ខណ្ឌដង្កោទៅហើយនៅតែត្រូវប្ដីប្រើហិង្សាទៀត។ ដោយឡែកកាលពីថ្ងៃទី២៧ ខែមីនា ប្តីនាងបានរករឿងនាងប្រុងវាយនាងទៀតផង។ បន្ទាប់មកបានប្រមូលសម្លៀកបំពាក់ និងសម្ភារនៅក្នុងផ្ទះ ចាក់ប្រេងកាតបម្រុងដុតទាំងសម្លៀកបំពាក់ និងចាក់ស្រោចខ្លួនបម្រុងដុតសម្លាប់ខ្លួនឯងនៅក្នុងផ្ទះថែមទៀត ទើបនាងសម្រេចចិត្ត ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលពងទឹក ដើម្បីយកទៅចាត់ការតាមច្បាប់។
ហើយខណៈនោះ ប្រសិនបើនគរបាលទៅអន្តរាគមន៍មិនទាន់ទេនោះ ប្ដីនាងនឹងស្លាប់នៅក្នុងភ្នក់ភ្លើង ហើយផ្ទះក៏ប្រហែលជាត្រូវភ្លើងឆេះអស់ដែរមើលទៅ។ ក្រោយពេលហេតុការណ៍នេះបានកើតឡើង នគរបាលបានធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ៕
ចែករំលែកព័តមាននេះ