ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិដ្ឋភាព​ក្រោយ​ការ​វាយប្រហារ​នៃ​ព្យុះ DEBBIE

7 ឆ្នាំ មុន

ក្រោយ​ព្យុះ​យ៉ាង​សាហា.វ​ឈ្មោះ DEBBIE វាយប្រហារ​លើ​ភាគ​ខាងជើង​អូស្ត្រាលី​ នា​ថ្ងៃ​ទី​២៩ មីនា បណ្តា​ទីក្រុង​នៅ​កាត់​ផ្តាច់​ការ​ទាក់ទង​ បណ្តា​ដើមឈើ និង​មែកឈើ​ត្រូវ​បាក់​ដំបូលផ្ទះ​ទាំងឡាយ​ត្រូវ​របើក

ក្រោយ​ព្យុះ​យ៉ាង​សាហាវ​ឈ្មោះ DEBBIE វាយប្រហារ​លើ​ភាគ​ខាងជើង​អូស្ត្រាលី​ នា​ថ្ងៃ​ទី​២៩ មីនា បណ្តា​ទីក្រុង​នៅ​កាត់​ផ្តាច់​ការ​ទាក់ទង​ បណ្តា​ដើមឈើ និង​មែកឈើ​ត្រូវ​បាក់​ដំបូលផ្ទះ​ទាំងឡាយ​ត្រូវ​របើក បណ្តា​នាវា​ត្រូវ​លិច ឬ​ត្រូវ​ខ្យល់ និង​រលក​ផាត់​ឡើងគោក​រង​ការ​ខូចខាត រួច​កងទ័ព​ត្រូវ​បាន​កេណ្ឌ​ប្រមូល​ដើម្បី​ចូលរួម​ក្នុង​ការ​សង្គ្រោះ ។

ទិដ្ឋភាព​ក្រោយ​ព្យុះ​យ៉ាង​សាហាវ​នេះ មើលទៅ​ដូច​ជា​ប្រទេស​កើតសង្គ្រាម​ដូច្នេះ​ដែរ ។ ព្យុះ DEBBIE ជា​ព្យុះសង្ឃរា​ប្រភេទ​ទី​៤​វាយប្រហារ​ នា​ថ្ងៃ​ទី​២៨ មីនា លើ​រដ្ឋ QUEENLAND បោកបក់​កាត់​ដែនដី​រវាង​ក្រុង BOWEN និង​ក្រុង AIRLIE BEACH ។ ព្យុះ​នេះ​អម​ដោយ​ខ្យល់​យ៉ាង​ខ្លាំង​វាយប្រហារ​លើ​ទីតាំង​ទេសចរណ៍​ជា​ច្រើន​នៃ​តំបន់​នោះ ។ ទោះបី​យ៉ាងណា ព្យុះ​នេះ​ហាក់​ពុំ​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ឡើយ តែ​ទំហំ​នៃ​ការ​ខូចខាត​ពិតជា​ធំធេង ៕