ឪពុកចុងចិត្តអប្រិយប្លន់ព្រហ្មចារីកូនស្រីវ័យ15ឆ្នាំ
ខេត្តកំពង់ឆ្នាំង ៖ បុរសជាឪពុកចុងម្នាក់បានត្រូវនគរបាលមូលដ្ឋានចាប់ខ្លួនបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត នារសៀលថ្ងៃទី២៦ ខែមីនា
ខេត្តកំពង់ឆ្នាំង ៖ បុរសជាឪពុកចុងម្នាក់បានត្រូវនគរបាលមូលដ្ឋានចាប់ខ្លួនបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត នារសៀលថ្ងៃទី២៦ ខែមីនា
ខេត្តកំពង់ឆ្នាំង ៖ បុរសជាឪពុកចុងម្នាក់បានត្រូវនគរបាលមូលដ្ឋានចាប់ខ្លួនបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត នារសៀលថ្ងៃទី២៦ ខែមីនា ដោយចោទប្រកាន់ពីបទចាប់កូនស្រីចុងរំលោភ កាលពីថ្ងៃទី២៤ មីនា នៅឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខណៈ២នាក់ឪពុកនិងកូនចុងត្រឡប់មកពីធ្វើសំណង់វិញ ។
ប្រភពពីមន្ត្រីនគរបាលខេត្តឱ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ក់ សុផុន អាយុ៤២ឆ្នាំ ចំណែកក្មេងស្រីរងគ្រោះអាយុ១៥ឆ្នាំ ។ មុនពេលកើតហេតុ ពីរនាក់ឪពុកនិងកូនចុងបានត្រឡប់ពីធ្វើកម្មករសំណង់វិញ លុះមកដល់ចំណុចខាងលើ ជាកន្លែងស្ងាត់ នាវេលាម៉ោង៧និង៣០នាទីយប់ក៏បានចាប់កូនស្រីរំលោភតែម្តង ។
ក្រោយពីរំលោភហើយ ឪពុកចុងរូបនេះបានគំរាមអារកសម្លាប់ចោលបើនាងហ៊ានប្រាប់ម្តាយបង្កើត ឬប្រាប់នរណាម្នាក់ឱ្យដឹង ។ ដោយសារតែភ័យខ្លាច នាងមិនហ៊ានប្រាប់ម្តាយពីរឿងហេតុនោះទេ ប៉ុន្តែស្អែកឡើងគឺរសៀលថ្ងៃទី២៥ ខែមីនា ម្តាយឃើញកូនស្រីមានសភាពស្លេកស្លាំង និងមានធ្លាក់ឈាមផងក៏ជជីកសួរកូនស្រី ហើយនាងក៏បានប្រាប់រឿងរ៉ាវទាំងអស់ដល់ម្តាយ ។ បន្ទាប់មក ម្តាយនាងបានដាក់ពាក្យប្តឹងទៅនគរបាលមូលដ្ឋាន ទើបសមត្ថកិច្ចចាប់ឃាត់ខ្លួនឪពុកចុងរូបនេះកសាងសំណុំរឿងជាបន្តបន្ទាប់ មកបញ្ជូនមកដល់ស្នងការដ្ឋាននៅរសៀលថ្ងៃទី២៦ ខែមីនា ។
ប្រភពដដែលបន្តថា ជនសង្ស័យជាឪពុកចុង បានសារភាពចំពោះទង្វើរបស់ខ្លួន ហើយសមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕
ចែករំលែកព័តមាននេះ