ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់​កូរ៉េ៥​នាក់​ ក្នុងហាង​​​​​ខារ៉ាអូខេ «GA​LA​XY»

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​កូរ៉េ​៥​នាក់ ត្រូវ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ ក្រោយ​ពី​ពួក​គេ​នាំ​គ្នា​ទៅ​ចូល​ផឹកស៊ី​ស្រវឹងស្រា​យ៉ាង​ជោកជាំ​ហើយ ក្លាយជា​ជម្លោះ​វាយតប់​គ្នា​រង​របួស​រៀង​ៗ​ខ្លួន ស្ថិត​នៅ​ក្នុង​ខារ៉ាអូខេ

រាជធានី​ភ្នំពេញ ៖ បុរស​កូរ៉េ​៥​នាក់ ត្រូវ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ ក្រោយ​ពី​ពួក​គេ​នាំ​គ្នា​ទៅ​ចូល​ផឹកស៊ី​ស្រវឹងស្រា​យ៉ាង​ជោកជាំ​ហើយ ក្លាយជា​ជម្លោះ​វាយតប់​គ្នា​រង​របួស​រៀង​ៗ​ខ្លួន ស្ថិត​នៅ​ក្នុង​ខារ៉ាអូខេ «GALAXY» ភ្ញាក់ផ្អើល​ទាំង​ព្រឹក​នៅ​វេលា​ម៉ោង​៦​ថ្ងៃ​ទី​២៩ មីនា នេះ មាន​ទីតាំង​ផ្ទះ​លេខ​២១B ផ្លូវ​លេខ​២៩៤ ក្រុម​១៩ ភូមិ​៣ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនជាតិ​កូរ៉េ​ទាំង​៥​នាក់ ១-​ឈ្មោះ Kim Yousung អាយុ​៣៤​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ​ណា​ហ្គា​វើ​ល​ដ៏ កាន់​លិខិតឆ្លងដែន​លេខ M90381632 ស្នាក់​នៅ​ក្នុង​ខុន​ដូ​វ៉ិ​ច​ធូ​រៀ ផ្លូវ​លេខ​១១៣ ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា ។ ២-​ឈ្មោះ Cho Wonchul អាយុ ៣១​ឆ្នាំ ជា​អ្នក​វិនិយោគ កាន់​លិខិតឆ្លងដែន​លេខ M44093216 ៣-​ឈ្មោះ Yoon Dongsoo អាយុ​៤៨​ឆ្នាំ ជា​អ្នក​វិនិយោគ​កាន់​លិខិតឆ្លងដែន​លេខ M62439214 ពួក​គេ​ទាំង​២​នាក់​ស្នាក់​នៅផ្ទះ​លេខ​៣១ ផ្លូវ​លេខ ១១៣ សង្កាត់​បឹង​ព្រលឹត ខណ្ឌ ៧​មក​រា ជាមួយ​គ្នា ។ ៤-​ឈ្មោះ Jung Sungkwon អាយុ​៤០​ឆ្នាំ មុខរបរ​អ្នក​វិនិយោគ ស្នាក់​នៅ​អា​ផាត​មេន ផ្លូវ​លេខ​៤៩៦ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន និង​៥-​ឈ្មោះ Taek Jimchai អាយុ​៥១​ឆ្នាំ ជា​អ្នក​វិនិយោគ ស្នាក់​នៅ​ក្នុង​សង្កាត់​ច្រាំង​ចំរេះ ខណ្ឌ​ឬ​ស្សី​កែវ​។

មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៨ មីនា ជនសង្ស័យ​ទាំង​៥​នាក់​នាំ​គ្នា​មក​ផឹកស៊ី និង​ច្រៀង​ខារ៉ាអូខេ​ក្នុង​ខាង​រ៉ា​អូ​ខេ​យីហោ GALAXY ដោយ​ផឹកស៊ី​អស់​ស្រា​ជា​ច្រើន​ដប ។ តាម​ប្រភព​បន្ត​ទៀត​ថា រហូត​មក​ដល់​វេលា​ម៉ោង​៦​នាទី​ព្រឹក ថ្ងៃ​ទី​២៩ នេះ​ជនសង្ស័យ​ម្នាក់​ឈ្មោះ Kim Yousung ស្រវឹងស្រា​ខ្លាំង​ជោកជាំ​បាន​ស្រែក​ឡូឡា និង​អុកឡុក​វាយ​ជញ្ជាំង ។ ពេល​នោះ មិត្តភក្តិ​ទាង​អស់​គ្នា ក៏​ចូល​ទៅ​ឃាត់ រួច​ក៏​មានការ​ប្រតាយប្រតប់​គ្នា​ទៅ​វិញ​ទៅ​មក បណ្តាល​ឱ្យ​បុរស​រូប​នោះ រង​របួស​បែក​ច្រមុះ​ចេញ​ឈាម និង​ពីរ​នាក់​ទៀត​រង​របួសស្រាល ដោយ​ដាច់​រលាត់​ដៃជើង​តែ​ម្តង​។

ក្នុង​ពេល​នោះ ពួក​គេ​បាន​ធ្វើការ​ដេញ​វាយ​គ្នា​តាំង​ពី​នៅ​ក្នុង​​ខារ៉ាអូខេ រហូត​មក​ដល់​ខាង​មុខ ហើយ​ក្រុម​សន្តិសុខ​នៅ​ទី​នៅ​ ក៏​បាន​រាយ​​ការណ៍​ប្រាប់​កម្លាំង​មាន​សម្ថ​កិច្ច​នគរបាល​ខណ្ឌចំការមន​ ចុះ​មក​​ចាប់​ឃាត់ខ្លួន​ពួក​គេ​តែ​ម្តង ។