ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ ចេញ​ក្រិ​ត្យ​លុប​ចោល​វិធានការ​របស់​លោក​អូ​បា​ម៉ា ប្រឆាំង​ការ​កើន​កំ​ដៅ​ផែនដី

6 ឆ្នាំ មុន

ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ បាន​លុប​ចោល​តាម​ក្រឹត្យ​ផ្នែក​មួយ​យ៉ាង​ធំ​នៃ​បណ្តា​វិធានការ​ប្រឆាំង​ការ​កើន​កំ​ដៅ​បរិយាកាស​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋការ​លោក​អូ​បា​ម៉ា ដើម្បី

ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ បាន​លុប​ចោល​តាម​ក្រឹត្យ​ផ្នែក​មួយ​យ៉ាង​ធំ​នៃ​បណ្តា​វិធានការ​ប្រឆាំង​ការ​កើន​កំ​ដៅ​បរិយាកាស​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋការ​លោក​អូ​បា​ម៉ា ដើម្បី កាត់​បន្ថយ​ផលិតកម្ម​ថាមពល​ដែល​បញ្ចេញ​ការ​បំពុលបរិយាកាស​ខ្លាំង​នៅ​ដែនដី​អា​មេ​រិ​ក ។

មុន​ពេល​ចុះហត្ថលេខា​លើ​ក្រិ​ត្យ​នេះ លោក​ត្រាំ ថ្លែង​ថា រដ្ឋការ​របស់ខ្ញុំ​បញ្ចប់សង្គ្រាម​ប្រឆាំង​ការ​ប្រើ​ធ្យូងថ្ម ។ តាម​រយៈ​ក្រឹត្យ​ដែល​ចុះហត្ថលេខា​ថ្ងៃនេះ ខ្ញុំ​ចាត់​បណ្តា​វិធាន​ការ​ជា​ប្រវត្តិសាស្ត្រ​នានា ដើម្បី​លុប​ចោលការ​រឹតត្បិត​នានា​លើ​ថាមពល​អា​មេ​រិ​ក និង​ដើម្បី​បញ្ចប់​ការ​រឹតត្បិត​ទាំងនេះ ហើយ​លុប​ចោល​បណ្តា​បែបបទ​ដែល​បំផ្លាញ​ការងារ ។

ក្រិ​ត្យ​ស្តី​ពី​ឯករាជ្យ​ភាព​នៃ​ថាមពល​សំដៅ ជា​ពិសេស​លុប​ចោល​ផែនការ CLEAN POWER PLAN ដែល​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ដាក់​ឱ្យ​ប្រើ​កាលពី​ឆ្នាំ​២០១៤ ដែល​នោះ​ជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋការ​លោក ដើម្បី​តស៊ូ​ប្រឆាំង​ការ​ផ្លាស់​ប្តូរ​បរិយាកាស ដោយ​បង្ខំ​ឱ្យ​សហរដ្ឋអាមេរិក​កាត់​បន្ថយ​១​ភាគ​៣ រហូត​ដល់​ឆ្នាំ​២០៣០ បើ​ប្រៀបធៀប​ទៅ​នឹង​កម្រិត​ឆ្នាំ​២០០៥ ការ​បញ្ចេញ​ឧស្ម័ន​ពុល​កា​បោ​ន​ឌីអុកស៊ីត​នៅ​តាម​បណ្តា​មជ្ឈមណ្ឌល​អគ្គិសនី ។ ផែនការ​នេះ​របស់​លោក​អូ​បា​ម៉ា ពុំ​ត្រូវ​បាន​អនុវត្ត​ឡើយ មក​ពី​ការ​តវ៉ា​ទៅ​តុលាការ​ពី​សំណាក់​រដ្ឋ​ជា​ច្រើន ។

CLEAN POWER PLAN អាច​ឱ្យ​សហរដ្ឋ​អា​មេ​រិ​ក​គោរព​ការ​សន្យា ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​ក្រុងប៉ារីស ស្តី​ពី​ការ​កាត់​បន្ថយ​ការ​កើន​កំ​ដៅ​បរិយាកាស​ដែល​ចុះ​ហត្ថ​លេខា​កាលពី​ខែធ្នូ ឆ្នាំ​២០១៥ ។ ក្រិ​ត្យ​នេះ​របស់​លោក​ត្រាំ ស្នើ​ដល់ទី​ភ្នាក់ងារ​ការពារ​បរិស្ថាន​អា​េ​ម​រិ​ក EPA រៀបចំ​ដំណើរការ​សើរើ​ឡើង​វិញ​ជា​ផ្លូវការ​នូវ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស ៕