ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​បន្តិច ជំនួប​រវាង​តំណាង​ក្រសួងមហាផ្ទៃ​និង​CNRP បញ្ចប់​ហើយ ល​ទ្ឋ​ផល​..

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា ជំនួប​រវាង​តំណាង​ក្រសួងមហាផ្ទៃ

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា ជំនួប​រវាង​តំណាង​ក្រសួងមហាផ្ទៃ និង​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) បាន​បិទ​បញ្ចប់​ហើយ​បន្ទាប់​ពី​ពិភាក្សា​គ្នា​ជិត​២​ម៉ោង​ស្តី​ពី​បញ្ហា​សមាជ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ។

ចំពោះ​ល​ទ្ឋ​ផល​នៃ​ជំនួប​ខាងលើ ភាគី​តំណាង​ក្រសួងមហាផ្ទៃ​រក្សា​គោល​ជំហរ​ដដែល​គឺ​ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​គោរព​តាម​លក្ខន្តិកៈ​របស់​ខ្លួន​ត្រង់​មាន​ត្រា​៤៧ និង​ស្នើ​ឲ្យ​ដក​សារ​នយោបាយ​«​ដក​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​»​ចេញ ។ ចំណែក​ខាង​ភាគី​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​វិញ​ថា នឹង​យក​ទៅ​ពិចារណា​ពិភាក្សា​ផ្ទៃក្នុង​បក្ស​សិន ៕