ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេក គឹ​ម​រួន និង​ឆៃ សា​រ៉ា មាន​ជំនឿ​ចិត្ត​រកបាន​៣​ពិន្ទុ​បន្ថែម​ដូច​គ្នា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​វគ្គ​សន្សំ​ពិន្ទុ​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ថ្ងៃ​សៅរ៍ ​ទី​១ មេ​សា ស​ប្ដា​ហ៍​នេះ ឈាន​ចូល​ដល់​ស​ប្ដា​ហ៍​ទី​៣​ហើយ ។

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​វគ្គ​សន្សំ​ពិន្ទុ​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ថ្ងៃ​សៅរ៍ ​ទី​១ មេ​សា ស​ប្ដា​ហ៍​នេះ ឈាន​ចូល​ដល់​ស​ប្ដា​ហ៍​ទី​៣​ហើយ ។

ស​ប្ដា​ហ៍​នេះ​កីឡាករ សេក គឹ​ម​រួន មក​ពី​ក្លិប​អង្គរ​មាន​ជ័យ ខេត្តសៀមរាប និង​កីឡាករ ឆៃ សា​រ៉ា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ សុទ្ធតែ​មាន​ជំនឿ​ចិត្ត​ក្នុង​ការ​ស្វែងរក​៣​ពិន្ទុ​បន្ថែម​ដូច​គ្នា ។ យោង​តាម​កម្មវិធី សេក គឹ​ម​រួន ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ផ្ស័​ក​ឧ​ប៊ុ​ន ធី​ដេ​ត​ឡូ​ងើ​ន ដែល​ធ្លាប់​ចាញ់​ការ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​១​រួច​ម្ដង​មក​ហើយ ។ ដូច្នេះ សេក គឹ​ម​រួន មាន​សង្ឃឹម​ឈ្នះ​ច្រើន​ជាង​ចាញ់ ដោយសារ​កីឡាករ​ថៃ​រូប​នេះ​រាង​អន់​វិជ្ជា​គុន កម្លាំង​ក៏​មិនសូវ​ខ្លាំង​ទៀត ។ ទោះបី​យ៉ាងណា សេក គឹ​ម​រួន ក៏​មិន​ត្រូវ​មើល​ស្រាល​គូប្រកួត​នោះ​ដែរ​បើ​មិន​ដូច្នោះ​ទេ​ច្បាស់​ជា​ស៊យ​ធំ​មិន​ខាន ព្រោះ​កីឡាករ​ថៃ​រូប​នេះ​ក៏​ត្រូវការ​ឈ្នះ​ ដើម្បី​ឈោង​ចាប់​ឱកាស​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ទៀត​ដែរ ។ ចាំ​មើល សេក គឹ​ម​រួន ដែល​មាន​៣​ពិន្ទុ​នៅ​ក្នុង​ដៃ​រួច​ទៅ​ហើយ​នោះ អាច​រកបាន​៣​ពិន្ទុ​បន្ថែម​ទៀត​ដែរ​ឬ​យ៉ាងណា ។

ចំណែក ឆៃ សា​រ៉ា ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ភិ​គុន​ងើ​ន ស​.​ផា​ន់ និសា​មួយ​ថៃ លើក​នេះ​ក៏​មាន​ជំនឿ​ចិត្ត​ក្នុង​ការ​ស្វែងរក​៣​ពិន្ទុ​បន្ថែម​ដែរ ព្រោះ​កីឡាករ​ថៃ​រូប​នេះ​មិនមែន​ជា​ជើង​ខ្លាំង​ដែល​ពិបាក​ទប់ទល់​នោះ​ទេ ។ ជាក់ស្ដែង​នៅ​ក្នុង​ការ​ប្រកួត​ជុំ​ទី​១ គេ​ធ្លាប់​ចាញ់​ពិន្ទុ​សេក គឹ​ម​រួន រួច​ម្ដង​មក​ហើយ ។

ក្រៅពី​គូ​ដណ្ដើម​ខ្សែក្រវាត់​នៅ​លើ​សង្វៀនដដែល​ក៏​មាន​គូប្រកួត​មិត្តភាព​ផង​ដែរ​ដូច​ជា កីឡាករ មឿ​ន សុខ​ហ៊ុ​ច មក​ពី​ក្លិប​ពុទ្ធ​សិរី​វង្ស​ព្រែក​តា​ទែន ប្រកួត​ជាមួយ​កីឡាករ​ចិន​ឈ្មោះ​លាង យ័ន​ហាវ និង​កីឡាករ ចេ​ង គា មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ ទេស ជីវ៉ា មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ។

ដោយឡែក​នៅ​ថ្ងៃអាទិត្យ​ទី​២ មេ​សា វិញ ក៏​មានការ​ប្រកួត​អន្តរជាតិ​រវាង​កីឡាករកម្ពុជា​និង​កីឡាករ​ថៃ​ជូន​ទស្សនិកជន​ទស្សនា​កម្សាន្ត​នា​ថ្ងៃ​សម្រាក​ចុង​ស​ប្តា​ហ៍​ផង​ដែរ ។ សម្រាប់​គូ​អន្តរជាតិ​មាន កីឡាករ ជឹ​ម ចិ​ត្រា មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ចេក ងួ​ន​ឌែ​ង​យី​ម និង​កីឡាករ​ហឹ​ុ​ម សេរី មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​សាយ​ឡាប់ ធី​ដេ​ត​ឡូ​ងើ​ន ។

ចំណែក​គូប្រកួត​មិត្តភាព​រវាង​កីឡាករ​កម្ពុជា និង​កម្ពុជា​វិញ​មាន​កីឡាករ វិ​ន ចំអឹង មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ​ម៉ា​ន់ ទាន់ មក​ពី​ក្លិប​សាមគ្គី​កូន​ខ្មែរ ពុ​យ ឈិ​ន​មក​ពី​ក្លិប​សាមគ្គី​កូន​ខ្មែរ ។ កីឡាករ ពុ​យ ឈិ​ន មក​ពី​ក្លិប​សាមគ្គី​កូន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ កាន់ ដា​រ៉ូ មក​ពី​ក្លិប​ពន្លឺ​វិបុល ។ កីឡាករ ពុទ្ធ សំបូរ មក​ពី​ក្លិប​ពុទ្ធ​សិរី​វង្ស​ព្រែក​តា​ទែន ប្រកួត​ជាមួយ​កីឡាករ ថា​ន សា​រុន មក​ពី​ក្លិប​ពន្លឺ​ណេ​អុង និង​គូប្រកួត​ចុង​ក្រោយ កីឡាករ ប៉ឺ​ត វ​ណ្ណោះ មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ប្រកួត​ជាមួយ​កីឡាករ ឡូ​ន បញ្ញា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ៕