ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ព្យុ​ង​យ៉ាង​ហាក់ដូចជា​បង្ហើយការ​រៀបចំ​សម្រាប់​ការ​សាកល្បង​នុយក្លេអ៊ែរ​ថ្មី

7 ឆ្នាំ មុន

យោង​តាម​បណ្តា​រូបភាព​ផ្កាយ​រណប​ពី​ទីតាំង​ពិសោធន៍​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង ទទួល​បាន​នា​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នាំ​ឱ្យ​គេ​គិត​ថា ក្រុង​ព្យុ​ង​យ៉ាង​ពិត​ណាស់​កំពុង​បង្ហើយការ​រៀបចំ​ចុង​ក្រោយ​សម្រាប់​ការ

យោង​តាម​បណ្តា​រូបភាព​ផ្កាយ​រណប​ពី​ទីតាំង​ពិសោធន៍​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង ទទួល​បាន​នា​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នាំ​ឱ្យ​គេ​គិត​ថា ក្រុង​ព្យុ​ង​យ៉ាង​ពិត​ណាស់​កំពុង​បង្ហើយការ​រៀបចំ​ចុង​ក្រោយ​សម្រាប់​ការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៦ ។ នេះ​ជា​ការ​អះអាង​កាលពី​ថ្ងៃ​ទី​២៨ មីនា របស់​វេ​ប​សាយ​អា​មេ​រិ​ក 38NORTH ។

វេ​ប​សាយ​នោះ​ដែល​តាមដាន​ចំពោះ​អ្វី​ដែល​កើត​មាននៅ​កូរ៉េ​ខាងជើង​រៀបរាប់​ថា​បណ្តា​រូបភាព​ផ្កាយ​រណប​ទាំងនេះ​ផ្តល់​កាលពី​ថ្ងៃ​ទី​២៥ មីនា នាំ​ឱ្យ​គេ​គិត​ថា​បណ្តា​ខ្សែកាប​គមនាគមន៍​ត្រូវ​បាន​ដាក់​រាយ​រហូត​ដល់​រូង​ក្រោម​ដី​មួយ​មុន​ពេល​ប្រើ​សម្រាប់​ការ​សាកល្បង​នោះ ។ ចំណែក​ទឹក​ត្រូវ​បាន​បូម​ចេញពី​រូង​ប្រាកដ​ណាស់​ដើម្បី​ឱ្យ​រូង​នោះ​នៅ​តែ​ស្ងួត​ក្នុង​គោលបំណង​ដាក់​សម្ភារ​ត្រួតពិនិត្យ​គមនាគមន៍ ។

38NORTH បន្ត​ថា សកម្មភាព​បែប​អស់ទាំង​នេះ​អាច​មាន​ន័យ​ថា បណ្តា​ការ​រៀបចំ​សាកល្បង​ឈាន​ចូល​ដល់​ដំណាក់កាល​ចុង​ក្រោយ​ហើយ ។

នា​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ 38NORTH វាយតម្លៃ​ថា​បណ្តា​រថយន្ត​និង​រថយន្ត​សណ្តោង​មាន​វត្ត​មាននៅ​ទីតាំង​នោះ​ដែល​អាច​ប្រើ​បញ្ជូន​គ្រាប់​នុយក្លេអ៊ែរ​យក​ទៅ​ធ្វើការ​សាកល្បង​នៅ​ក្រោម​ដី ។

កូរ៉េ​ខាងជើង​បាន​ធ្វើ​រួច​ហើយ​ការ​សាកល្បង​នុយក្លេអ៊ែរ​៥​លើក និង​ធ្វើការ​សាកល្បង​មី​ស៊ី​ល​ជា​បន្តបន្ទាប់​ទោះបី​មានទណ្ឌ​កម្ម​របស់ អ​.​ស​.​ប រួច​បើ​តាម​បណ្តា​អ្នកជំនាញ​ការ​ថា ប្រទេស​នេះ​ស្វែងរក​ផលិត​បណ្តា​មី​ស៊ី​ល​ដែល​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាញ់​ដល់​ដែនដី​អា​មេ​រិ​ក ៕